ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ទារិកា​អភ័ព្វ​ដែល​ត្រូវ​គេ​យក​ទៅ​បោះចោល​បាន​ជួប​ពន្លឺជីវិត​ជា​ថ្មី​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទារិកា​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​ច្រក​ថង់​ខ្មៅ​ចងរិត​យក​ទៅ​បោះចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នាំ​យក​ទៅ​សង្គ្រោះ​ត្រូវ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ឯកជន បាន​អ្នកស្រុក​ដែល​អត់​មានកូន​ទទួលយក​ទុក​ចិញ្ចឹម​ហើយដោយ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ ។ ទារិកា​កម្សត់​រូប​នោះ​មាន​ទង្ង​ន់​២​គីឡូ​កន្លះ ខ្លួនប្រាណ​ប្រឡាក់​សុទ្ធតែ​ឈាម និង​មាន​ទង​ផ្សិត​ដែល​មិន​ទាន់​នឹង​កាត់​ចោល​ផង​នោះ​ត្រូវ​បាន​គេ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ទារិកា​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​ច្រក​ថង់​ខ្មៅ​ចងរិត​យក​ទៅ​បោះចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នាំ​យក​ទៅ​សង្គ្រោះ​ត្រូវ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ឯកជន បាន​អ្នកស្រុក​ដែល​អត់​មានកូន​ទទួលយក​ទុក​ចិញ្ចឹម​ហើយដោយ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ ។

ទារិកា​កម្សត់​រូប​នោះ​មាន​ទង្ង​ន់​២​គីឡូ​កន្លះ ខ្លួនប្រាណ​ប្រឡាក់​សុទ្ធតែ​ឈាម និង​មាន​ទង​ផ្សិត​ដែល​មិន​ទាន់​នឹង​កាត់​ចោល​ផង​នោះ​ត្រូវ​បាន​គេ​អះអាង​ថា ទើបតែនឹង​កើត​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ច្រក​ថង់​ខ្មៅ​យក​ទៅ​បោះចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ខណៈ​ដែល​ក្មេង​ទៅ​ជីក​ជន្លេន​ប្រទះ​ឃើញ ។

តាម​លោកស្រី សាន់ វ​ណ្ណា អាយុ​៤៩​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៨៤០ ក្បែរ​កន្លែង​កើតហេតុ​បានអោយ​​ដឹង​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​ទារិកា​នោះ គាត់​ក៏​បាន​នាំ​យក​ទៅ​សង្គ្រោះ​ដោយ​លាង​ឈាម​កាត់​ទង​ផ្សិត​ចេញ​ព្រមទាំង​ចាក់​ថ្នាំ​ការពារ​នៅ​មន្ទីរ​ឯកជន​នៅ​ក្បែរ​នោះ ។

លោកស្រី​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ក្មេង​នោះ​គួរ​អោយ​ស្រលាញ់ ហើយ​កូនស្រី​របស់​គាត់​ឈ្មោះ សាន់ នី​កា ដែល​ជា​ស្ត្រី​ម៉េ​ម៉ា​យ​អត់​មានកូន​ក៏​សម្រេចចិត្ត​ទទួលយក​ទារិកា​នោះ​ទុក​ចិញ្ចឹម​ដោយ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ដឹង​ឮ​ពី​រឿង​នេះ​ផង​ដែរ ។

ទាក់ទិន​ការ​យក​ទារិកា​ខាងលើ​ច្រក​ថង់​យក​ទៅ​បោះចោល​នោះ​រហូត​មក​ដល់​ពេល​នេះ​នគរ​បាល​​ស្រាវជ្រាវ​រក​ពុំ​ទាន់​ឃើញ​ឪពុក​ម្តាយបង្កើត​ក្មេង​នោះ​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា​គេ​ពុំ​​ដឹង​​ថា មូលហេតុ​អ្វី​នោះ​ទេ បាន​បង្កើតកូន​គួរ​អោយ​ស្រលាញ់​បែរជា​យក​ទៅ​បោះចោល​បែប​នេះ ។

តាម​កាម​រ៉ា​សុវត្ថិភាព​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​បង្ហាញ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​មាន​ក្មេង​ស្រី​​អាយុប្រមាណ​១២​ឆ្នាំ បាន​ជិះ​កង់​យក​ក្មេង​នៅ​ទៅ​បោះចោល តែ​ពុំ​មាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍​​ឡើយ ។ ក្រោយមក​មាន​ក្មេង​ទៅ​ជីក​ជន្លេន​ប្រទះ​ឃើញ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង ៕

ចុចអាន ៖ ទារិកា​អភ័ព្វ​ត្រូវ​ជន​មិន​ស្គាល់​មុខ ច្រក​ថង់​ខ្មៅ​យក​ទៅ​បោះចោល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ