ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយរកឃើញអាច​មានគ្រោះ​ថ្នាក់…សម្រេចផ្អាកនិងបង្វែរ​ឱ្យ​ធ្វើដំណើរ​ផ្លូវ​ផ្សេង​សិន​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ស្ពានដែក​បេ​ឡេ​មួយ​ខ្សែប្រវែង​ជាង​១​៥០ម៉ែត្រ ស្ថិត​លើ​ផ្លូវជាតិលេខ​៧៣​ (ត​ភ្ជាប់​ពី​ក្រុង​ក្រចេះ​ ឆ្ពោះទៅ​ស្រុក​ឆ្លូង) ដែលធ្លាប់​​រង​ការ​ជន់​លិច​ពី​គ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់​ធ្ង​រ​​​ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ផ្អាកឱ្យ​​​​​រថយន្ត​ធុនធំ​បើកឆ្លងកាត់​មួយ​រយៈ ​ក្រោយ​ពី​រក​ឃើញ​ថា​ស្ថានភាព​ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​…

ខេត្តក្រចេះ ​៖ ស្ពានដែក​បេ​ឡេ​មួយ​ខ្សែប្រវែង​ជាង​១​៥០ម៉ែត្រ ស្ថិត​លើ​ផ្លូវជាតិលេខ​៧៣​ (ត​ភ្ជាប់​ពី​ក្រុង​ក្រចេះ​ ឆ្ពោះទៅ​ស្រុក​ឆ្លូង) ដែលធ្លាប់​​រង​ការ​ជន់​លិច​ពី​គ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់​ធ្ង​រ​​​ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ផ្អាកឱ្យ​​​​​រថយន្ត​ធុនធំ​បើកឆ្លងកាត់​មួយ​រយៈ ​ក្រោយ​ពី​រក​ឃើញ​ថា​ស្ថានភាព​ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ស្រុត​ជើង​ទម្រ​ផ្នែក​ខាងក្រោម ព្រោះវា​អាច​បង្ក​​​គ្រោះថ្នាក់​​ជាយថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ​គ្រប់ពេល​ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​ខេត្ត​។

ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក្រ​ចេះ លោក ស្រេង ស្រស់ បាន​បញ្ជាក់​​ទៀត​ថា មន្ត្រី​នៃ​មន្ទីរ​ជំនាញ​នៅ​ថ្ងៃ​ទី​៣០ តុលា កំពុង​តែ​ចុះ​សិក្សា​ និងរ​កល​ទ្ឋ​ភាពដើម្បី​ជួសជុល​ស្ពានដែកបេ​ឡេ​ពាម​ទេរ​ ដែល​មាន​ទទឹង​៤​ម៉ែត្រ ​បណ្តោយ​១៥០​ម៉ែត្រ ​​ស្ថិត​នៅ​ព្រែក​ពាម​ទេរ ​ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ  ។

លោក​ថា ​ក្រោយ​ចុះ​សិក្សា​ពី​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា គ្រឹះ​ស្ពាន​និង​ជើង​ទម្រ​ផ្នែក​ខាង​ក្រោម​ បាន​ស្រុត​ខ្លាំង ​ដោយសារ​តែ​ស្ពាន​នេះ​ មាន​​សភាព​ចាស់​ទ្រុឌទ្រោម ​​ក្រោយ​​សាង​សង់​មាន​រយៈពេល​ជា​យូរ​មក​ហើយ ម្យ៉ាងទៀត​ដោយសារ​ង​ការ​លិចលង់​ពី​ទឹកជំនន់​ ។ ​

លោកបន្តទៀត​​​ថា ទន្ទឹម​​ការ​ពិនិត្យ​​ឃើញ​ពី​ភាព​មិន​ប្រក្រតី​​​នេះ អាជ្ញាធរ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​តម្រូវ​ឱ្យ​ផ្អាក​មួយ​រយៈពេល ដោយ​បង្វែ​រ​ទិស​ដៅ​ ឱ្យ​ធ្វើ​ច​រាចរណ៍​តាម​កំណាត់​ផ្លូវ​ជាត​លេខ​៧​ជំនួស​​មួយ​រយៈពេលសិន ។​

អត្ថបទសរសេរ ដោយ