ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ធុញទ្រាន់ និង​ក្រុម​ឡាន​ដឹក​ដី​ថា គ្មាន​សណ្តាប់ធ្នាប់​រំខាន​ដល់​ការ​រស់នៅ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឡាន​ដឹក​ដី​រាប់រយ​គ្រឿង​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដឹក​អាច​ម៌​ដី​លក់​ពី​ចំណុច​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត​ចូល​ទីប្រជុំជន ក្រុង​ប៉ោយ​ប៉ែ​ត​បាន និង​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ ព្រោះតែ​ការ​បើកបរ​គ្មាន​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​បរិស្ថាន​ការ​រស់នៅ​របស់​អ្នកស្រុក មួយ​ថ្ងៃ​ៗ​រថយន្ត​ដឹក​ដី​រាប់រយ​គ្រឿង​បាន​ដឹក​ដី​បន្តកន្ទុយ​គ្នា តាំងពី​ព្រលឹម​ដល់​ព្រលប់ ពេល​ខ្លះ​រហូត​ម៉ោង​៧​យប់…

ខេត្តបន្ទាយមានជ័យ ៖ ឡាន​ដឹក​ដី​រាប់រយ​គ្រឿង​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដឹក​អាច​ម៌​ដី​លក់​ពី​ចំណុច​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត​ចូល​ទីប្រជុំជន ក្រុង​ប៉ោយ​ប៉ែ​ត​បាន និង​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ ព្រោះតែ​ការ​បើកបរ​គ្មាន​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​បរិស្ថាន​ការ​រស់នៅ​របស់​អ្នកស្រុក មួយ​ថ្ងៃ​ៗ​រថយន្ត​ដឹក​ដី​រាប់រយ​គ្រឿង​បាន​ដឹក​ដី​បន្តកន្ទុយ​គ្នា តាំងពី​ព្រលឹម​ដល់​ព្រលប់ ពេល​ខ្លះ​រហូត​ម៉ោង​៧​យប់ ទើប​សម្រាក​ក៏​មាន​ដែរ ។

ក្រុម​ឡាន​ដឹក​ដី​ទាំងនេះ​បើកបរ​ហាក់​មិន​គោរព​ច្បាប់​ប៉ុន្មាន​ទេ បើក​លឿន​ផ្ទុក​អាច​ម៌​ដី​ច្រើន​ពេល​ខ្លះ​ជ្រុះ​រាយ​តាម​ដងផ្លូវ​ជាតិ និង​បេតុង ហើយ​ក៏​មិន​គ្រប​ផង​ដែរ ។ ការ​លើក​ឡើង​រិៈ​គន់​នេះ​កើត​មាន​ជុំ​ទិស​តែ​ម្តង ទាំង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ទាំង​ពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ ចំណុច​ឡាន​ដឹក​ដី​ចេញចូល ។ អ្នកដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៥​រិៈ​គន់​ថា ពេល​រថយន្ត​ដឹក​ដី​ចេញពី​ផ្លូវលំ​ឡើង​លើ​ផ្លូវជាតិ​ម្តង​ៗ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ ព្រោះតែ​រថយន្ត​ដឹក​ដី​ច្រើន​ឆ្លងកាត់​មាន​ចេញ​មាន​ចូល​ហើយ​ថា រថយន្ត​ដឹក​ដី​ទាំងនេះ បើកបរ​ហាក់​មិន​មាន​សណ្តាប់ធ្នាប់​ពេល​មាន​ដី​លើ​រថយន្ត​ហាក់​បើក​ល្បឿន​សមរម្យ ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​វិញ​រថយន្ត​ទាំងនេះ​បើក​លឿន​ដូច​បើក​ប្រណាំង​គ្នា​អីចឹង ។ ពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​ជិត​រណ្តៅ​ដី​ដែល​គេ​កំពុង​ដឹក​ជញ្ជូន​និយាយ​ថា ពួក​គាត់​ពិបាក​រស់នៅ​ទាំង​ការ​ហូប​ចុក​ទាំង​ការ​ដេក​ពួន ព្រោះតែ​រំខាន​ដោយ​សម្លេង​រថយន្ត​ដឹក​ដី​ទាំងនេះ​ឆ្លងកាត់​មួយ​ថ្ងៃ​ៗ​ទល់​យប់ ។

បុរស​ចំណាស់​វ័យ​៦០​ឆ្នាំ ឈ្មោះ​សូរ វ៉ា​ន់ រស់នៅ​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត និង​ជាប់​ដងផ្លូវ​លំ​ជិត​ទីតាំង​គេ​ជីក​យក​អាច​ម៌​ដី​និយាយ​ថា គ្រួសារ​គាត់​ក៏​ដូច​ជា គ្រួសារ​ដទៃរ​ស់ទាំង​វេទនា​ពោល គឺ​មួយ​ថ្ងៃ​ឮ​តែ​ស្នូរ​រថយន្ត ហើយ​ពេល​ហូប​ចុក​ក៏​លំបាក បើ​ហូប​បាយ​ក៏​ត្រូវ​តែ​ទាញ​ទ្វារ ឬ​បង្អួច​ផ្ទះ​បិទ​បើ​ពុំ​ដូច្នេះ​ទេ​ត្រូវ​ហិត​ដី​ហ៊ុយ​បន្ថែម​ជា​មិន​ខាន ។ បុរស​ដដែល​បន្ត​ថា ចៅ​របស់​គាត់​ដេក​មិន​ដែល​បាន​ពេញភ្នែក​ទេ គឺ​តែងតែ​ភ្ញាក់​ពេល​អ្នកបើកបរ​រថយន្ត​ស៊ី​ផ្លេ​សុំ​ផ្លូវ​គ្នា​ម្ត​យ​ៗ ។

សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និយាយ​ថា កន្លង​មក​តែងតែបាន​ប្រាប់​ដល់​ក្រុម​អ្នកបើកបរ​ឡាន​ដឹក​ដី​ឲ្យ​រក​ស្បៃ ឬ​កៅស៊ូ​តង់​គ្រប​លើ​ឡាន​ផង ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​សោះ ។
អ្នកស្រុក​និយាយ​ថា ពិតជា​គួរ​ឲ្យ​អាណិត​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ណាស់ ព្រោះ​ខំ​ចំណាយ​ប្រាក់​ទិញ​រថយន្ត​បូម​ធូលី​ពី​ក្រៅប្រទេស​មក​បម្រើ​សង្គម ទីបំផុត​ដងផ្លូវ​ជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​តែ​ហ៊ុយ​ទ្រលោម​ដដែល​ដោយសារ​អាច​ម៌​ដី​ជ្រុះ​ពី​រថយន្ត ។ អ្វី​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយទៀត គឺ​ផ្លូវ​រថភ្លើង​ចំណុច​ឆ្លងកាត់​ក្នុងភូមិ​កូន​ដំរី​ពេល​នេះ​បាន​ស្រុត ហើយ​បេតុង​ដែល​គេ​ចាក់​ជាប់ និង​ផ្លូវដែក​ផ្លូវ​រថភ្លើង​ទាំង​សងខាង និង​ចំណុចកណ្តាល​សម្រាប់​សម្រួល​ដល់​អ្នកស្រុក​ធ្វើ​ដំណើរ​ក៏​ស្រុត​ខូច​ជា​បណ្តើ​ៗ​ដែរ ។

ជុំវិញ​ករណី​នេះ​លោក សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​គ្មាន​អ្នក​ទទួល ។ លោក​យិ​ព្ធ រ​ដ្ឋា តំណាង​ក្រុមហ៊ុន Royal Railway ជា​ប្រធាន​សាខា​ឆ្មាំ​រថភ្លើង និង​មើល​ការ​ខុស​ត្រូវ​ផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩ តុលា​ថា បញ្ហា​ខាងលើ​លោក​បានដឹង​ហើយ​ៗ​ក៏​បាន​ចុះ​ត្រួតពិនិត្យ​ចំណុច​កើតហេតុ​នៅ​ព្រឹក​មិ​ញ​នេះ​ដែរ ។ តំណាង​ក្រុមហ៊ុន​រូប​នេះ​បន្ត​ថា នៅ​ចំណុច​កើតហេតុ​បាន​រក​ឃើញ​ដែក​កន្លះ​កំណល់​រថភ្លើង (​ដែក​គ្រីប​) បាន​បាក់​ផង​ដែរ ហើយ​លោក​ចាត់​ទុក​ថា ករណី​នេះ​ជា​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​រដ្ឋ​ផង​ដែរ ។ កោះសន្តិភាព​មិន​អាច​ទាក់ទង​ប្រធាន​ក្រុមហ៊ុន​ឡាន​ដឹក​ដី​ដែល​រង​ការ​ចោទប្រកាន់ ដើម្បី​ធ្វើការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ