ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តស្ទឹងត្រែង​បង្កើនការ​ផលិត​បន្លែ​សរីរាង្គ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយ​មានការ​គាំទ្រ​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​ពី​សុវត្ថិភាព​នៃ​បន្លែ​ធម្មជាតិ ប្រជា​កសិករ​ផលិត​បន្លែ​ចម្រុះ​របស់​គម្រោង «​ឆេ​ន​»​ចំនួន​៥៨​ក្រុម នៅ​ខេត្តស្ទឹងត្រែង បាន​និង​កំពុង​បង្កើន​ការ​ផលិត​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី​កាន់តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​រួមចំណែក​កាត់​បន្ថយ​ការ​នាំ​ចូល​បន្ថែ​មពី​ក្រៅប្រទេស…

ខេត្តស្ទឹងត្រែង ៖ ដោយ​មានការ​គាំទ្រ​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​ពី​សុវត្ថិភាព​នៃ​បន្លែ​ធម្មជាតិ ប្រជា​កសិករ​ផលិត​បន្លែ​ចម្រុះ​របស់​គម្រោង «​ឆេ​ន​»​ចំនួន​៥៨​ក្រុម នៅ​ខេត្តស្ទឹងត្រែង បាន​និង​កំពុង​បង្កើន​ការ​ផលិត​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី​កាន់តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​រួមចំណែក​កាត់​បន្ថយ​ការ​នាំ​ចូល​បន្ថែ​មពី​ក្រៅប្រទេស ។

បើ​តាម​អាជីវករ​លក់​បន្ថែ​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ បន្លែ​ធម្មជាតិ​ដែល​ដាំ​ដុះ​ដោយ​ប្រជា​កសិករ​តាម​រយៈ​គម្រោង​«​ឆេ​ន​» ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ៗ​ជា​បន្ដបន្ទាប់ ។
អ្នកស្រី ឡោ គឹ​ម​អាន អាជីវករ​រូប​នេះ​បាន​បញ្ជាក់​ថា ៖« បន្លែ​ធម្មជាតិ​កាន់តែ​ទទួល​បានការ​គាំទ្រ​ពី​បងប្អូន​ច្រើន ដែល​ជា​កត្តា​មួយ​បាន​ជួយ​ជំរុញ​ឲ្យ​កសិករ​កាន់តែ​បង្កើន​ផែនការ​ដាំ​ដុះ​បន្ថែម​ទៀត​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ និង​រួមចំណែក​ទប់ស្កាត់​បន្លែ​នាំ​ចូល »​។

អ្នកស្រី​បន្ថែម​ថា ៖« បន្លែ​ចម្រុះ​ដែល​ក្រុម​កសិករ​នៅ​ខេត្តស្ទឹងត្រែង​ផលិត​បាន​នេះ គឺ​ស្ទើរតែ​គ្រប់​អាជីវករ​បាន​ទទួល​ទិញ​យក​មក​លក់​បន្ត​នៅ​លើ​ទីផ្សារ ដោយសារ​តែ​មានការ​គាំទ្រ​ខ្ពស់ និង​លក់ដាច់​ជាង​បន្លែ​នាំ​ចូល​ពី​ប្រវៀ​ត​ណា​ម »​។ អ្នកស្រី​ថា ៖« អ្នកទិញ​ឥឡូវ មុន​នឹង​ជ្រើស​យក​បន្លែ​ទៅ​បរិភោគ ពួក​គាត់​សួរ​មុនគេ​គឺ​ប្រភព​ដាំ​ដុះ ទើប​សម្រេចចិត្ត​ទិញ​ជា​ក្រោយ​ហើយ​ប្រ​សិន​បន្លែ​នោះ​ជា​បន្លែ​ដាំ​ដោយ​ប្រជា​កសិករ​ខ្មែរ​ខេត្តស្ទឹងត្រែង ឬ​បន្លែ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួ​ុ​សារ កាន់តែ​លក់ដាច់​បំផុត »​។ កសិករ​នៅ​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​មូលដ្ឋាន​នេះ កសិករ​ភាគច្រើន​កំពុង​រួម​គ្នា​បង្កើន​ការ​ផលិត​បន្លែ​ឱ្យ​បាន​គ្រប់មុខ​ដូច​ជា ស្ពៃ សាឡាដ ខាត់ណា ត្រកួន សណ្តែកកួរ ននោង ត្រឡាច ត្រប់ ម្រះ ឆៃថាវ ស្ពៃក្តោប ម្ទេសផ្លោក និង​ត្រសក់ ជាដើម ។

អ្នកស្រី គឹ​ម ស្រ៊ា កសិករ​រូប​នេះ​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ ការ​យល់​ដឹង​ពី​បន្លែ​សុវត្ថិភាព កាន់តែ​កើន​ឡើងជា​បន្ដបន្ទាប់ ដែល​ធ្វើ​ឲ្យ​បន្លែ​ដែល​យើង​ដាំ​ដុះ​ដោយ​មិន​ប្រើ​គីមី មានការ​គាំទ្រ​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទឹកចិត្ត​បង្កើន​ការ​ដាំ​ដុះ ហើយ​ក៏​ជា​ផ្នែក​មួយ​ចូលរួម​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​មក​ពី​ខាងក្រៅ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យក​ទៅ​បរិភោគ​ផង​ដែរ »​។

លោក ឃី​ម ម៉ា​ឡក ប្រធាន​ក្រុម​កសិក​ដាំ​បន្លែ​ចម្រុះ បាន​អះអាង​ថា ៖« ការ​ដាំ​ដុះ​បន្លែ​សរីរាង្គ ដែល​ស្ថិត​ក្រោម​ផ្នែក​កសិកម្ម​នៃ​គម្រោង​«​ឆេ​ន​» កំពុង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​បច្ចុប្បន្ន យើង​បាន​ណែនាំ​ឱ្យ​កសិករ​បង្កើន​ការ​ដាំ​ដុះ​វិល​ជុំ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ទីផ្សា និង​ទប់ទល់​ជាមួយ​បន្លែ​នាំ​ចូល​ពី​បរទេស​នា​ពេល​បច្ចុប្បន្ន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ