ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូស​ឆាយ​​ធ្វើ​ផ្លូវ​១​ខ្សែ​ប្រវែង​១៥០០​ម៉ែត្រ នៅ​ប្រប​មាត់​ស្ទឹង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​ស្ថានភាព​ផ្លូវ​នៅ​តាម​មាត់​ស្ទឹង​ប​រយ៉ា​ខា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ​ប្រវែង​១៥០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​កា​ច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ លោក…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​ស្ថានភាព​ផ្លូវ​នៅ​តាម​មាត់​ស្ទឹង​ប​រយ៉ា​ខា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ​ប្រវែង​១៥០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​កា​ច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក ហុ​ក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា តាំងពី​យូរយារ​ណាស់​មក​ហើយ ផ្លូវ​១​ខ្សែ​ខាងលើ លំបាក​ក្នុង​ការ​បើកបរ​ម៉ូតូ និង​រថយន្ត​ចេញចូល​ទៅ​មក ទើប​រហូត​មក​ដល់​ពេល​នេះ ខាង​លោក​បាន​ដឹកនាំ​ក្រុមការងារ​ជួល​ឱ្យ​គ្រឿងចក្រ​ចុះ​មក​ឈូស​ឆាយ​បង្កើត​ជា​ផ្លូវ​នៅ​ប្រប​មាត់​ស្ទឹង ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចេញចូល​ទៅ​មក ។

លោក​បន្ត​ទៀត​ថា ជាដំបូង​គ្រាន់តែ​ក្រាល​ក្រួស​ក្រហម​ធម្មតា​សិន ប៉ុន្តែ​នៅ​ថ្ងៃ​ខាង​មុខ អាច​នឹង​ឈាន​ចូល​ដល់​ការ​ចាក់​បេតុង​ទាំ ង​ស្រុង​តែ​ម្តង ។ លោក​បញ្ជាក់​ថា បើ​ផ្លូវ​ខាងលើ​ធ្វើ​រួចរាល់ អាច​នឹង​មានការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេស ចរណ៍​ឱ្យធ្វើ​ដំណើរ​មក​លេង​កំសាន្ត​នៅ​ក្នុង​ក្រុងប៉ៃលិន កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ព្រោះ​មានទឹក ស្ទឹង​ហូរ​រឹម​ជាប់​ជា​និច្ច ហើយ​ខ្យល់អាកាស​ក៏​ត្រជាក់​ស្រួល ជា​ពិសេស​នៅ​ពេល​ល្ងាច​តែ​ម្តង ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​ផ្លូវ​១​ខ្សែ​នេះ មិន​មានការ​ប៉ះពាល់​អ្វី​ធំដុំ​ដល់​ដំណាំ​ដាំ​ដុះ​របស់​ប្រជា ពលរដ្ឋ​នោះ​ឡើយ តែបើ​ឈូស​ដល់​ក្បែរ​ស្ពាន​តា​រៀប អាច​ប៉ះពាល់​ដល់​ខ្យូ​ស​ប្រជាពលរដ្ឋ​ប្រកប​របរ​លក់ដូរ​ក្បែ​ៗ​មាត់​ស្ទឹង ។ តែ​ទោះបីជា​យ៉ាងណា ខាង​លោក​ក៏​សូម​ឱ្យ​ខាង​ប្រជាពលរដ្ឋ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ដោយ​លោក​មិន​ចង់ឱ្យ​មាន​បញ្ហា​នោះ​ឡើយ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្បែរផ្លូវ​ខាងលើ​មានការ​សប្បាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​មានការ​ស្ថាបនា​ផ្លូវ ជា​ហេតុ​ធ្វើ​ឱ្យ​ដី​របស់​ពួក​គាត់​មាន​តម្លៃ ក៏​ដូច​ជា​បង្ក​លក្ខណ​:​ដល់​ការ​ដឹក​ដំណាំ​កសិកម្ម​ចេញចូល​ទៅ​មក​បាន​ស្រួល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ