ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរ និងផ្តល់ទីតាំងសេពគ្រឿងញៀនមួយក្រុមត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការបង្ក្រាប ដោយដកហូតបានវត្ថុតាងមួយចំនួនធំទៀតផង។
ការបង្ក្រាបនេះត្រូវបានសមត្ថកិច្ចប្រាប់ថាគឺអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្ដដោយមានការសហការពីកំលាំងសន្ដិសុខ និងជំនាញគ្រឿងញៀនផងដែរ។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី២៨ តុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ម្ចាស់ទីតាំងឈ្មោះហេង ឈាង ភេទស្រី មុខរបរមិនពិតប្រាកដ គឺជាមុខសញ្ញាផ្ដល់ទីតាំងចែកចាយជួញដូរសារធាតុញៀនខុសច្បាប់ដធកសមត្ថកិច្ចតាមដានជាយូរមកហើយ។
ប្រភពីមន្ត្រីនគរបាលបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន១១នាក់ រួមមាន១-ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិថ្មី ឃុំចំបក់ ២-ឈ្មោះ សុខ គឹម ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិថ្មី ឃុំចំបក់ ៣-ឈ្មោះ ប៊ូ វឿន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទី២ ឃុំត្រែងត្រយឹង ៤-ឈ្មោះ រឹម សារិន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទី៤-ឃុំត្រែងត្រយឹង ៥-ឈ្មោះ នៅ វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទី៣ ឃុំត្រែងត្រយឹង ។
៦-ឈ្មោះ អេង សុគុន្ធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ៧-ឈ្មោះ លួន បូរា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង ៨-ឈ្មោះ ចាន់ រី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង ៩-ឈ្មោះ ភេន សំភាស់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទី៣ ឃុំត្រែងត្រយឹង ១០-ឈ្មោះហេង ឈាង ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង (ម្ចាស់ផ្ទះ) និង១១-ឈ្មោះ សៀវ ហៀង ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង។
ក្រោយប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចដកហូតវត្ថុតាងរួមមានគ្រឿងញៀនចំនួន១២កញ្ចប់ ,ជញ្ជីងថ្លឹងគ្រឿងញៀន១ ម៉ូតូម៉ាកចំរុះ៦គ្រឿង ទូរស័ព្ទដៃចំរុះ៦គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
នៅព្រឹកថ្ងៃទី២៩ តុលា ២០១៨ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាម្ចាស់ផ្ទះឈ្មោះហេង ឈាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ដល់ទីតាំងចែកចាយជួញដូរសារធាតុញៀនខុសច្បាប់អោយក្រុមជនសង្ស័យធ្វើសកម្មភាពប្រាកដមែន។
ប្រភពបន្តថាបច្ចុប្បន្នមុខសញ្ញាពាក់ព័ន្ធទាំង ១១នាក់ រួមជាមួយវត្ថុតាង កំលាំងស្រុកបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការតាមនីតិវិធី។
យោងតាមបទបញ្ជារបស់លោកស្នងការខេត្ត គឺបានអោយគ្រប់បណ្តាស្រុកយកចិត្តទុកដាក់បង្ក្រាបមុខ
សញ្ញាជួញដូរអោយបានទាន់ពេល ដើម្បីលុបបំបាត់ក្រុមក្រៅសង្គមទាំងនេះអោយអស់ កុំអោយពួកគេមានឱកាសពង្វក់ស្មារតីយុវជនជំនាន់ក្រោយបានតទៅទៀតនេះតាមការបញ្ជាក់របស់មន្ត្រីជំនាញដែលនៅក្នុងប្រតិបត្តិការនេះ៕
ចែករំលែកព័តមាននេះ