កាប់​ចិញ្ច្រាំ​សម្លាប់​ក្មេង​នៅ​ស្រុក​កោះ​ញែកត្រូវ​បានដឹង​ពី​តម្រុយ​ខ្លះ​ៗ​ហើយ​


ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ តុលា ២០១៨ មុខសញ្ញា​ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ចិញ្ច្រាំ​លើ​ក្មេង​ប្រុស​វ័យ​ជំទង់​ជនជាតិ​ដើម​ភាគតិច នៅ​ស្រុក​កោះ​ញែក​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​តម្រុយ​ខ្លះ​ៗ​ហើយ ។

 លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា «​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​កោះ​ញែក​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​ខេត្ត​កំពុង​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត​លើ​ករណី​ឃាតកម្ម​នេះ ដើម្បី​វែកមុខ​ជន​ដៃដល់​ទៅ​ដាក់ទោស​តាម​ច្បាប់​» ។

សូម​រំ​ឮ​កថា «​ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់ បាន​រង​នូវ​ការ​កាប់​ប្រហារ​សុះសាច់​មើល​សព​មិន​ស្គាល់ ។ ករណី​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​សព​នៅ​ម៉ោង​ប្រមាណ​ជា​៦​ព្រលប់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ករណី​ដែល​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​នេះ​សព​ត្រូវ​គេ​ប្រទះ​ឃើញ​មានការ​កាប់​ចិញ្ច្រាំ​ជន​រង​គ្រោះ​ធ្លាយ​ពោះ និង​កាប់​លើ​ផ្នែក​ក្បាល​មុខមាត់​មើល​សឹងតែ​មិន​ស្គាល់​» ។ ជន​រង​គ្រោះ​ឈ្មោះ ចូ​ច លៀន ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​ជនជាតិ​ព្នង ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ