ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ទូកងព្រះ​ទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ​ដើម​ឡើយ​មក​ពី​ចឹ​ង​តើ  

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង  ៖  ទូកង​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ  គឺជា​ទូក​ចែវ​បុរស​មាន​ប្រវែង​២៧​ម៉ែត្រ​កន្លះ  មាន​ចំណុះ​ជើងចែវ​៤៨​នាក់ ដែល​ជា​ទូក​ល្បីល្បាញ​ប្រណាំង​មិន​ធ្លាប់​ចាញ់ ដោយ​ទទួល​ជ័យជម្នះ​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន​ឡើយ ។ ប៉ុន្តែ​ជា​អកុសល​ឆ្នាំ​នេះ​មាន​សភាព​ខូចខាត​ច្រើន​ដែល​ត្រូវ​ជួសជុល…

ខេត្តកំពង់ឆ្នាំង  ៖  ទូកង​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ  គឺជា​ទូក​ចែវ​បុរស​មាន​ប្រវែង​២៧​ម៉ែត្រ​កន្លះ  មាន​ចំណុះ​ជើងចែវ​៤៨​នាក់ ដែល​ជា​ទូក​ល្បីល្បាញ​ប្រណាំង​មិន​ធ្លាប់​ចាញ់ ដោយ​ទទួល​ជ័យជម្នះ​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន​ឡើយ ។

ប៉ុន្តែ​ជា​អកុសល​ឆ្នាំ​នេះ​មាន​សភាព​ខូចខាត​ច្រើន​ដែល​ត្រូវ​ជួសជុល ដើម្បី​ត្រៀម​យក​ទៅ​ប្រឡង​ថ្នាក់​ជាតិ ក្នុង​ពេល​ខាង​មុខ​នេះ ហេតុនេះ​ហើយ​ក្រុម​គណៈកម្មការ​ទូកង​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ សូម​អំពាវនាវ​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ទូក​មួយ​នេះ​ផង ដែល​បច្ចុប្បន្ន​កំពុង​តម្កល់​នៅ​ក្នុង​វត្ត  វត្ត​វិហារ​ហ្លួង ហៅ​វត្ត​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។
លោក​សេង ប៊ុ​ន​ហេង តំណាង​ឲ្យ​ក្រុមកីឡា​ទូកង​ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ និង​ជា​អ្នក​រាំ​ក្បាលទូក​បាន​មាន​ប្រសាសន៍​ថា ទូក ង​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​ជា​ប្រភេទ​ទូក​ចែវ​បុរស​បច្ចុប្បន្ន​នេះ​កំពុង​តែ​ជួសជុល​ដូច​ជា ដង​ជើងចែវ​ក្រប​ឃ្ន​ង់ និង​លាបថ្នាំ​ជាដើម​ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង​៤ លាន​រៀល ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ថវិកា​ឧបត្ថម្ភ​ពី​ខាង​ណា​នៅឡើយ​ទេ នេះ​មិន​ទាន់​គិតដល់​ការ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ក្នុង​រយៈពេល​ចុះ​ហ្វឹកហាត់​ទៀត​ផង ។ ហេតុនេះ​ហើយ ក្នុង​នាម​លោក​តំណាង​ឲ្យ​ក្រុម​កីឡាករ​ទូក​ទាំងអស់ សូម​អំពាវនាវ​ដល់​ទ្រង់​ឯកឧត្តម និង​សប្បុរសជន​ជិត​ឆ្ងាយ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ទូកង​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​មួយ​នេះ​ផង​។
គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ស្រុក​បរិបូណ៌​បាន​ចេញ​លិខិត​អំពាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់​សូម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ទូក​ក្នុងស្រុក​បរិបូរណ៍​ដែល​នឹង​ទៅ​ចូលរួម​ប្រណាំង​មាន​ចំនួន​៣​ទូក ក្នុង​នោះ​មាន​១-​ទូក​សម្ដេចចៅហ្វា​វាំង​គង់ ជា​ប្រភេទ​ទូក​ចែវ​បុរស ២- ទូក​ម៉ឺន​នាគ  ។ ទូក​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​ទួល​ពិជ័យ​ស្រី​សូរ្យ​វង្ស​កំពង់ព្រះ​ហៅ​វត្ត​កំពង់ព្រះ ឃុំ​ក្នុង​ឆ្នុកទ្រូ និង​៣- ទូកង​ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ នេះ ។
​សូម​រំរំលឹក​ថា ប្រវត្តិ​ទូក​ព្រះ​ទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ​ឈ្មោះ ដើម គឺ​ទូក​ចង្ហាន់​ហុយ ។ តាម​ការ​និទាន​ត​ៗ​គ្នា​ថា កាលពីដើម​មាន​ព្រះសង្ឃ​១​អង្គ​គង់នៅ​វត្ត​វិហារ​ហ្លួង ហៅ​វត្ត​ផ្សារ​បាន​ចេញ​បិណ្ឌបាត ដោយ​ប្រើ​ទូក​មួយ​ដែល​មាន​ល្បឿន​លឿន​ខ្លាំង​ណាស់ ។ ការ​និមន្ត​បិណ្ឌបាត​របស់​សង្ឃ គឺ​តាម​ដង​ទន្លេ​ដល់​ខេត្តសៀមរាប ពេល​ត្រឡប់​ដល់​វត្ត​វិញ​ចង្ហាន់ (​បាយ​) ក្នុង​បាត​នៅ​ក្តៅ​ហុយ​ហុយ​ទើប​កាល​ណោះ​ទូក​ដែល​មាន​ល្បឿន​លឿន​នោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ទូក​ចង្ហាន់​ហុយ ។
តំណ​រត​មក​ទូក​ចង្ហាន់​ហុយ​បាន​ខូចខាត​ហើយ ត្រូវ​បាន​គេ​យក​បំណែក​នៃ​ទូក​ចង្ហាន់​ហុយ​ទៅ​ដាក់​បញ្ឈរ​ពីក្រោយ​ខ្នង ព្រះ​បដិមា​យ៉ាង​ធំ​គង់​ឈរ​នៅ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​ខាងលើ ។ ប៉ុន្តែ​ក្នុង​សម័យ​ប៉ុ​ល​ពត​ត្រូវ​បាន​ក្រុម​ទាហាន​ខ្មែរក្រហម​វាយ​កម្ទេច​ចោល​អស់​ទៅ ។ ក្រោយមក​វត្ត​ផ្សារ​ធ្វើ​ទូកង​មួយ​ដាក់​ឈ្មោះ ចង្ហាន់​ហុយ គឺ​ឈ្មោះ​ដើម​របស់​ទូក​វត្ត​ផ្សារ តែ​ក្រោយមក​ក៏​ក្លាយ​ដាក់​ឈ្មោះ​ព្រះ​ទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ