ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​៣​នាក់ត្រូវ​​ក្រុម​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​ទាហាន​ថៃ​បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ដោយ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៦​និង​៥៦​នាទី​យប់​ថ្ងៃ​ទី​២៨ តុលា ២០១៨ ដែល​ស្ថិត​នៅ​ក្នុង​យាម​ការ​លេខ​(V.A.001.882) ខណៈ​ពលរដ្ឋ​ខ្មែរ​ទាំង​៣​រូប​នេះ​មាន​គោលបំណង​រុករក​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ ។ ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​ទាហាន​ថៃ​បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ដោយ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៦​និង​៥៦​នាទី​យប់​ថ្ងៃ​ទី​២៨ តុលា ២០១៨ ដែល​ស្ថិត​នៅ​ក្នុង​យាម​ការ​លេខ​(V.A.001.882) ខណៈ​ពលរដ្ឋ​ខ្មែរ​ទាំង​៣​រូប​នេះ​មាន​គោលបំណង​រុករក​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ ។ ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ពលរដ្ឋ​ខ្មែរ​៣​នាក់​ដែល​ក្រុម​ទាហាន​ថៃ​ធ្វើការ​ឃាត់ខ្លួន​ខាងលើ​រួម​មាន ១-​ឈ្មោះ​ង៉ែត ព្រឹម​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ជា ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ២-​ឈ្មោះ​ហ៊ុន ពោន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ ឃុំ​កំពង់រ​ទះ ស្រុក ស្ទឹង​សែន ខេត្ត​កំ​ពង​ធំ និង​៣-​ឈ្មោះ​សម រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អំ​ពួច ឃុំ​ផ្ទះ​រ៉ុ​ង ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិសាត់​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ដែល​ថៃ​ហៅ​ថា​(​ឆ​ង​សា​ងាំ​)​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​ចាប់​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​នៅ​វេលា​ម៉ោង​២១​យប់​ក្នុង​ថ្ងៃ​ដដែល​ក្រោយ​ពី​បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ទាំង​៣​រូប​ពី​ក្រុម​ទាហាន​ថៃ ខណៈនោះ​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួ​នាំ​នឹង​យោង​ទៅ​លើ​ចម្លើយ គឺ​ពួក​គេ​មាន​គោលបំណង​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​រុករក​កាប់​ឈើ​គ្រ​ញួ​ង​តែ​ចូល​បាន​ជម្រៅ​ប្រមាណ​១​គីឡូម៉ែត្រ​ត្រូវ​បាន​ទាហាន​ថៃ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ តុលា ២០១៨​នេះ មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ឈ្មោះ​ឈី​ន ឆោម ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មាន​គោលបំណង​រក​ការងារ​ធ្វើ​ត្រូវ​បាន​ទាហាន​ថៃ​ឃាត់ខ្លួន​ផង​ដែរ​នាំ​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ តែ​ទោះជា​បែប​ណា សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរ​ជាត​ជាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ឆ្លង​ដែរ​ខុសច្បាប់​តទៅ​ទៀត នឹង​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ក្នុង​ថ្ងៃ​ដដែល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ