ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ៗ​ចែស​មិន​ចេះ​តិចក្រុម​សង្គម​ងងឹត​ប្រុង​នាំ​ចេញ​ទៅ​យួនតែ​ត្រូវ​អស់លក្ខណ៍

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ គយ​ចល័ត​បាន​សហការ​ជាមួយ​អាវុធហត្ថ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្ត បាន​ឆ្មក់​ប​ង្ក្រាប​រថយន្ត​ដឹក​ទំនិញ​គេច​ព័ន្ធ លុះ​ពេល​ដែល​ឆែកឆេរ​ក៏​ប្រទះ​អាវុធ​ខ្លី​ចំនួន​៣៥​ដើម ត្រង់​ចំណុច (​តំបន់​៦) ចំណុច​ច្រក​ទន្លេ​ចាម ភូមិ​ជាំ​ក្រវៀន…

ខេត្ត​ត្បូងឃ្មុំ ៖ គយ​ចល័ត​បាន​សហការ​ជាមួយ​អាវុធហត្ថ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្ត បាន​ឆ្មក់​ប​ង្ក្រាប​រថយន្ត​ដឹក​ទំនិញ​គេច​ព័ន្ធ លុះ​ពេល​ដែល​ឆែកឆេរ​ក៏​ប្រទះ​អាវុធ​ខ្លី​ចំនួន​៣៥​ដើម ត្រង់​ចំណុច (​តំបន់​៦) ចំណុច​ច្រក​ទន្លេ​ចាម ភូមិ​ជាំ​ក្រវៀន ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ជាមួយ​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែតុលា នេះ​កំពុង​តែ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោក​ឧត្តម​សេនី​យ៏​ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា ដើមចម​ដំបូ​ង​កម្លាំង​របស់​គយ​ចល័ត​បាន​បាន​ចុះ​ទៅ​តំបន់​ខាងលើ​ដើម្បី​តាមដាន​មើល​រក​រថយន្ត​ដឹក​ទំនិញ​ពីកម្ពុជា​ទៅ​ប្រទេស​វៀតណាម​។

ស្រប​ពេល​ដែល​បាន​ឆែកឆេរ​រថយន្ត​ចំនួន​១​គ្រឿងក្នុង​នោះ​មាន​ប្រភេទ​រថយន្ត​កូរ៉េ​ចំណុះ​៤​តោន​ក៏​បាន​ប្រទះ​ឃើញ​អាវុធ​ខ្លី​ដែល​ត្រូវ​បាន​ដាក់​បង្កប់​នៅ​ក្នុង​ទំនិញ​បាន​ហៅ​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ ដើម្បី​ត្រួតពិនិត្យ​អាវុធ​ទាំងនោះ​ដោយ​បាន​រាប់​ទៅ​ឃើញ​មាន​ចំនួន​៣៥​ដើម ។

លោក​ឧត្តម​សេនី​យ៏​ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មាន​ប្រសា​ស​ន៏​បន្ត​ថា ជនសង្ស័យចំនួន​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​អាវុធ​ដកហូត​មាន ១- ម៉ាក Retay G19C ប្រភេទ​ប្រើ​គ្រាប់​ពិត bal ជ័រ​ចំនួន​៣​ដើម​, ២-​ម៉ាក Sen Tetien F99T ប្រភេទ​ប្រើ​គ្រាប់​ពិត bal ជ័រ​ចំនួន​៥​ដើម​, ៣-​ម៉ាក Gamo PT85​ប្រភេទ​ប្រើប្រាស់​ហ្គា​ស់​គ្រាប់​ជ័រ​ច​នួន​៣​ដើម​, ៤-​ម៉ាក Smith និង Wesson P9C ប្រភេទ​ប្រើប្រាស់​ហ្គា​ស់គ្រាប់​ជ័រ​ចំនួន​៥​ដើម​, ៥-​ម៉ាក Zoraki 914 ប្រភេទ​ប្រើប្រាស់​ហ្គា​ស់ គ្រាប់​ជ័រ​ចំនួន​៥​ដើម​, ៦ -​ម៉ាក​Waither CP 99 ប្រភេទ​ប្រើប្រាស់​ហ្គា​ស់ គ្រាប់​ជ័រ​ចំនួន​៣​ដើម​, ៧-​ម៉ាក M84 6mm ប្រើប្រាស់​ហ្គា​ស់ គ្រាប់​ជ័រ ចំនួន​៨​ដើម​, ៨-​ម៉ាក​Retay P114 ប្រភេទ​ប្រើ​ហ្គា​ស់​គ្រាប់​ជ័រ​ចំនួន​៣​ដើម សរុប​ចំនួន​៣៥​ដើម និង​គ្រប់​ប្រភេទ​ក្បាល​ជ័រ​ចំនួន​៨​ប្រអប់​គុណ​៥០​គ្រាប់ ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា​បន្ថែម​ថា ជនសង្ស័យ​ចំនួន​២​នាក់​នោះ​មាន​១-​ឈ្មោះ​ប៉ែន អៀម ហៅសុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិធម្ម​យុទ្ធ ឃុំ​ផ្អេ ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ២-​ឈ្មោះ​ជួន ចាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ រួម​ជាមួយនឹង​វត្ថុ​តាង​អាវុធ​ខ្លី​ចំនួន​៣៥​ដើម ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ និង​ស្រាវជ្រាវ​បន្ថែម​រក​អ្នក​នៅ​ពីក្រោយ​ខ្នង ។

លោក កែវ សុខា ប្រធាន​ច្រក​ទន្លេ​ចាម​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា តាម​ចម្លើយ​សារភាព​ជនសង្ស័យ​២​នាក់​ខាងលើ​រថយន្ត​របស់​បាន​បើក​ចេញពី​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​បើក​ចូល​មក​ដល់​ឃុំ​ជាំ​ក្រវៀនស្រុក​មេមត់ នៅ​សល់​ចំងាយ​១៥​គីឡូម៉ែត្រ​ទៀត​ដល់​ច្រកព្រំដែន​វៀតណាម ក៏​ត្រូវ​បាន​កម្លាំង​គយ​របស់លោក ព្រាប គា​រ៉ាត់ ចាប់​ឆែក​អាវុធ​ទាំងនេះ​ដែល​រថយន្ត​នេះ​មាន​គោលដៅបម្រុង​ឆ្លង​ទៅ​កាន់​ប្រទេសវៀតណាម​តែ​មិន​ទាន់​ដល់​ផង​ត្រូវ​បាន​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ