ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​​ប្លន់​​​យក​ម៉ូតូ​​​គេសម្រេច​ម៉ា​អេម…​​​​តែអត់ផ្លូវរត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យក្មេង​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ពី​ជន​រង​គ្រោះ​២​នាក់​បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​ និង​ដកហូត​ម៉ូតូ​មក​វិញ កាលពី​វេលា​ម៉ោង​៣ ​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ​តុលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យក្មេង​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ពី​ជន​រង​គ្រោះ​២​នាក់​បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​ និង​ដកហូត​ម៉ូតូ​មក​វិញ កាលពី​វេលា​ម៉ោង​៣ ​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ​តុលា នៅ​តាមផ្លូវ​លេខ​២៧១ ទល់មុខ​ខ្លោងទ្វារ​ផ្សារ​ទំនើប​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ម្ចាស់​ម៉ូតូ​ឈ្មោះ កាន់ ច​ន្នី អាយុ​២៤​ឆ្នាំ ជា​កម្មករ​លាបថ្នាំ ស្នាក់​នៅ​ភូមិ​និមិត្ត ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​អ្នក​រួម​ដំណើរ​ឈ្មោះ រង រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​លាបថ្នាំ​ដូច​គ្នា ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ពោធិ៍​ចិន​តុង សង្កាត់​កា​កាប​១ ​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ឡែ​ត ​ពណ៌​ខៀវ​លា​យស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​១L-៣១១៩ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ ពួក​គេ​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​២៧១ ពី​ខាងកើត​ទៅ​ខាងលិច ដោយ​ឈ្មោះ កាន់ ច​ន្នី ជា​អ្នក​បើក ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​មាន​ជន​៣​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FU-៦៧៥៨ តាម​ពីក្រោយ​មក​កៀក
រួច​​យក​ខ្សែក្រវាត់​វាយ​ពួក​គេ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ក៏​ចុះ​មក​វាយ​ពួក​គេ​ដោយ​នឹង​ដៃ​បន្ថែម​ទៀត បណ្តាល​ឲ្យ​ឈ្មោះ រងរស្មី ភ័យ​រត់​ចោល​ម៉ូតូ​បាត់​ស្រមោល នៅ​សល់​តែម្ចាស់​ម៉ូតូ​ក៏​ធ្វើការ​ប្រវាយប្រតប់​ជាមួយ​ជនសង្ស័យ​។

ខណ​:​កំពុង​មាន​ភាព​រញ៉េរញ៉ៃ​នោះ ក៏​មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ទាំង​៣​នាក់ បាន​លើកម៉ូតូ​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន ។ ក្នុង​ពេល​នោះដែរ នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​មក​ដល់​ក៏​ឃាត់ខ្លួន​ទាំង​ជនសង្ស័យ​និង​ម្ចាស់​ម៉ូតូ សរុប​៣​នាក់​នៅ​កន្លែង​កើតហេតុ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

ជាមួយ​នេះ នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដោយ​កំណ​ត់​បាន​ភិនភាគ​ជនសង្ស័យ​ដែល​យក​ម៉ូតូ​ជន​រងគ្រោះ​ជិះ​រត់គេច​ខ្លួន ក៏​ដេញ​តាម​តាំងពី​ចំណុច​កើតហេតុ​មុខ​ខ្លោងទ្វារ​ផ្សារ​ទំនើប​សុ​វ​ណ្ណា រហូត​ទៅដល់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ជិត​ព្រះ​អង្គ​ដង​កើ ជនសង្ស័យ​ក៏​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​យក​បាន​តែ​ម៉ូតូ​មក​វិញ ។

ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មាន​២​នាក់ ដែល​ម្នាក់​ឈ្មោះ ប៉េង រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួលក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ម្នាក់​ទៀតឈ្មោះ ទុន ភារ​ក្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា​ដែរ ។ ចំណែក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ៕

អត្ថបទសរសេរ ដោយ