ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផៃ ស៊ី​ផា​ន ៖ អាស្រ័យ​អង្គហេតុ និង​អង្គច្បាប់​មិន​អាច​អ្នក​ណា​រំលោ.ភ​សាលដីកា​បាន​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​អះអាង​ចំពោះ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំណាច​របស់​តុលាការ​ដោយ​សំអាង​លើក​អង្គហេតុ និង អង្គច្បាប់ ហើយ​រាជរដ្ឋាភិបាល​មិន​រំលោភ​បំពាន​បាន​ទេ​ទោះបីជា​មាន​សំណើរ​ពី​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​អះអាង​ចំពោះ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំណាច​របស់​តុលាការ​ដោយ​សំអាង​លើក​អង្គហេតុ និង អង្គច្បាប់ ហើយ​រាជរដ្ឋាភិបាល​មិន​រំលោភ​បំពាន​បាន​ទេ​ទោះបីជា​មាន​សំណើរ​ពី​អន្តរជាតិ យ៉ាងណា​ក្តី ។

លោក ផៃ​ន ស៊ី​ផា​ន​បាន​លើក​ឡើង​តាម​រយៈ​វី​ឌី​អូ​ឃ្លី​ប​ប្រមាណ​២០​នាទី​យ៉ាង​ដូច្នេះ​ថា កម្ពុជា​មិនមែន​ជា​រដ្ឋ​បរាជ័យ ឬ​រដ្ឋ​អនាធិបតេយ្យ​ទេ ។ អាស្រ័យ​ដោយ​កម្ពុជា​បាន​រក្សា​សណ្តាប់ធ្នាប់​សង្គម​សណ្តាប់ធ្នាប់​សាធារណៈ​រក្សា​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង​ក៏​ដូច​ជា ក្នុង​ឆាក​អន្តរជាតិ​កម្ពុជា​បាន​ធ្វើ​ឲ្យ​យន្តការ​ប្រជាធិបតេយ្យ​បន្តដំណើរ​ទៅ​មុខ​តាម​អ្វី​ជាក់ស្តែង ដែល​កម្ពុជា​យល់​ឃើញ​ល្អ​សម្រាប់​កម្ពុជា ។ លោក​បន្ត​ថា កម្ពុជា​បាន​រក្សា​សន្តិភាព សណ្តាប់ធ្នាប់ និង​រក្សា​បានការ​បោះ​ឆ្នោត​ដោយ​ទៀងទាត់​ដែល​ផ្ទុយ​ពី​ការ​ចង់បាន​របស់​ប្អូន​មួយ​ចំនួន​ដែល​គាំទ្រ​បក្ស​ប្រឆាំង ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ គឺជា​ការ​ប្រឆាំង​នឹង​ច្បាប់​កម្ពុជា (​ច្បាប់​ធម្មនុញ្ញ​) ។

លោក​បញ្ជាក់​ថា «​បើ​ប្អូន​ស្រឡាញ់​កម្ពុជា​មិន​ប្រកាន់​បក្ខពួក​ទេ យើង​គួរ​យក​រដ្ឋធម្មនុញ្ញ​ជា​មូលដ្ឋាន ។ ដូច្នេះ​បើ​ស្រលាញ់​កម្ពុជា​ត្រូវ​អនុវត្ត​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​បរទេស​លុកលុយ​ដែន​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ ។ ច្បាប់បោះឆ្នោត​យើង​ធ្វើ​ទៀត​ទាត់​ដោយ​មិន​ធ្វើ​មុន​កំណត់​ដោយ​ច្បាប់ ឬ​ធ្វើ ក្រោយ​នៃ​ការ​នោះ​ទេ ។ ព្រោះ​យើង​អត់​មាន​វិបត្តិ​នយោបាយ ឬ​ជម្លោះ​ភាគី​អាវុធ​ណាមួយ​នោះ​ទេ​» ។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​បាន​គូសបញ្ជាក់​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៧ យ៉ាងណា​ដូច្នេះ​ថា «​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​មាន​វិបត្តិ​នយោបាយ​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​អង្គហេតុ អង្គច្បាប់​សម្រេច​ដោយ​តុលាការ ។ រាល់​ការ​លើក​ឡើង​ពី​អន្តរជាតិ​ណាមួយ​ដែល​ឲ្យ​កម្ពុជា​រំលត់​រំលោភ ឬ​រំលាយ​សាលដីកា​កំពូល​យើង​មិន​អាច​ធ្វើ​បាន​ទេ ។ ព្រោះ​យើង​យល់​ឃើញ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ។

ដូច្នេះ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ត្រូវ​សម្រេច​ឲ្យ​មាន​នីតិរដ្ឋ​» ។ លោក ផៃ ស៊ី​ផា​ន ក៏​បាន​លើក​ឡើង​ថា​អ្នកនយោបាយ គឺជា​បុគ្គល​មួយ​ដែល​ស្ថិត​នៅ​ក្រោយ​ច្បាប់ និង​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ។ អាស្រ័យ​ដូច្នេះ គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​រាជរដ្ឋាភិបាល ឬ​របស់​កម្ពុជា ដើម្បី​ដើរ​ចេញ​ក្នុង​ការ​អនុវត្ត​ច្បាប់ ឬ​ប្រតិបត្តិ​ច្បាប់​របស់​ខ្លួន ឬ​លក់ដូរ ដើម្បី​ឲ្យ​បរទេស​មក​ត្រួតត្រា​នោះ​ទេ ។ លោក​បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំ​សូម​ជម្រាប​ថា បងប្អូន​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ជ្រកកោន​នៅ​ប្រទេស​ដ៏​ទៃ​ដែល​ទទួល​បាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ក៏​ប៉ុន្តែ​សូមកុំ​ភ្លេច​ថា អ្នក​ដែល​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​នៅ​កម្ពុជា គឺ​ត្រូវ​តែ​ជា​ប្រជាជន​ស្របច្បាប់​ទាំង​ការ​បោះ​ឆ្នោត និង​ឲ្យ​គេ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​កម្ពុជា​» ។ លោក ផៃ ស៊ី​ផា​ន បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​នៅ​តែ​បន្ត​ការ​បោះ​ឆ្នោត​សេរី​ពហុបក្ស​តាម លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ដើរទៅ​រក​កិច្ច​ថែរក្សា​ឯកភាព​ជាតិ ថែរក្សា​តម្លៃ​ប្រជាធិបតេយ្យ​ដែល​កើត​ចេញពី​ប្រជាពលរដ្ឋ​ខ្មែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​បាន​ធ្វើ​បាតុកម្ម​នានា ដើម្បី​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​គំ​នា​មក​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើង​វិញ​ព្រមទាំង​ឲ្យ​អ្នកនយោបាយ​ចំនួន​១១៨​នាក់ របស់ គណបក្ស​នេះ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ យ៉ាងណា​ក្តី​សម្រាប់​សកម្មភាព​របស់​ក្រុមប្រឆាំង និង​មេ​បក្ស​ប្រឆាំង​នេះ​គេ​មិន​ទាន់​មាន​ប្រសិទ្ធភាព​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដូច​អ្វី​ដែល​ចង់បាន​នោះ​ទេ ។ ជាង​នេះ​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ក៏​បាន​ដើរ​គរ​បរទេស​ផង​ដែរ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើង​វិញ​ផង​ដែរ ។

គួរ​ឮ​កថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​ចោល កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ព្រមទាំង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ធ្វើ​នយោបាយ​ចំនួន​៥ ឆ្នាំ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ