សូ​ម្បី​វេជ្ជបណ្ឌិត​ក៏​ភ្ញាក់ផ្អើល​អ្នកជំងឺ​រូប​នេះ​…​ដល់​ថ្នាក់​សរសេរ​លើ​ផេ​ក​មន្ទីរពេទ្យ​ទៀត​​


តាម​ប្រភព​ពី​ Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​លេប​ស្លាបព្រា​បាយ​ធ្វើ​ពី​លោហៈ​​ប្រវែង​៨អ៊ីុញ​ចូល​ក្នុង​មាត់ ដោយសារ​តែ​ចង់​ធ្វើ​ឡូយ ​ពេល​ផឹកស៊ី​ ។ រូបគេ​បាន​លេប​វា​ចូល​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ តែ​ទើបតែ​ធ្វើ​ទុក្ខ​នា​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​មាន​បុរស​ម្នាក់​ វាយ​ចំ​ទ្រូង​មួយ​ដៃ​។

កាលពី​ឆ្នាំ​មុន គេ​បាន​អួត​បន​ភឿន​ពេល​ផឹកស៊ី​ថា អាច​លេប​ស្លាបព្រា​បាយ​ចូល​ទៅ​ក្នុង​មាត់ ហើយ​ទាញ​យក​មក​វិញ​ ដោយ​សុវត្ថិភាព​។ តែ​ការ​ពិត​មិន​ដូច​ការ​គិត​ឡើយ​ ស្លាបព្រា​ត្រូវ​បាន​ជាប់​នៅ​ក្នុង​បំពង់.ក ទាញ​យក​មិន​ចេញ​។ រូបគេ​ក៏​មិន​បាន​ទៅ​ពេទ្យ​អ្វី​ដែរ ព្រោះតែ​អាច​លេបបាយ​ទឹក​ចូល​ធម្មតា​។

បុរស​មិន​បញ្ចេញ​ឈ្មោះ ដែល​រស់នៅ​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន បាន​មក​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Xinjiang Meikuang General Hospital ដើម្បី​ទទួល​ការ​ព្យាបាល​។ លោក​វេជ្ជបណ្ឌិត Yu Xiwu សរសេរ​លើ​សារ​របស់​មន្ទីរពេទ្យ​ថា​ ៖ «ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។ ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​បែបនេះ​ឡើយ ​។ នៅ​ពេល​យើង​ទទួល​អ្នកជំងឺ​បំពង់ក​របស់​គេ​មានការ​បង្ក​រោគ​បាត់​ទៅ​ហើយ​» ។

ក្រោយ​ពី​ពិភាក្សា​ក្នុង​ចំណោម​គ្រូពេទ្យ​រួច ពួក​គេ​ក៏​ធ្វើការ​វះកាត់ ដោយ​ប្រើ​អង់​ដូ​ស្កុប​ទាញ​យក​ស្លាបព្រា​ចេញ​តាម​មាត់ ដែល​ប្រើ​ពេល​អស់​២​ម៉ោង​។ នា​ពេល​នេះ បុរស​ដែល​គិត​អី​ប្លែក​ៗ​រូប​នោះ បាន​ធូរ​សោះ​ស្បើយ​បណ្តើរ​ៗ​ហើយ​។

បើ​អ្នក​គិត​ថា​ វា​ចម្លែក អ្នក​ប្រហែលជា​មិនដឹង​ថា កាលពី​ឆ្នាំ​២០១៥ ក៏​មាន​ហេតុការណ៍​ស្រ​ដៀង​នេះ​កើត​មាន​ឡើង ​ចំពោះ​ស្ត្រី​ម្នាក់​ដែរ​។ នាង​បាន​លេប​ស្លាបព្រា​ដែក​ចូល​ក្នុង​ពោះ ដោយសារ​តែ​ញ៉ាំ​មី​លឿន​ពេក​៕
បុរស​មិន​បញ្ចេញ​ឈ្មោះ ដែល​រស់នៅ​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន បាន​មក​ជួប​វេជ្ជបណ្ឌិត​ប្រាប់​ពី​រឿង​នេះ ដើម្បី​ទទួល​ការ​ព្យាបាល​ ។

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ