ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចោទ​ល្បិច​បោក​ដ៏​អស្ចារ្យ​… ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ចាប់​ទុក​ម្តុំ​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​ឈ្មោះ សែ​ម បូ​រ៉ា អាយុ​៤៥​ឆ្នាំ មានមុខ​ងារ​ចាងហ្វាង​ទូរទស្សន៍​​អន​ឡាញ TNM ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឲ្យ​តំណាំង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៨​តុលា…

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​ឈ្មោះ សែ​ម បូ​រ៉ា អាយុ​៤៥​ឆ្នាំ មានមុខ​ងារ​ចាងហ្វាង​ទូរទស្សន៍​​អន​ឡាញ TNM ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឲ្យ​តំណាំង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៨​តុលា ២០១៨ ចោទប្រកាន់​ពី​បទ​ឆបោក​លុយ​លក់​ដី​ខ្ទង់​ម៉ឺន​ដុល្លារ​។ ហើយ​បើ​តាម​លោក​ផូ បូ​រ៉ា​នី​ត​មេធាវី​ការពារ​ក្តី​ជនសង្ស័យ​វិញ បាន​អះ​អា​ថា ការ​ចាប់ខ្លួន​កូនក្តី​របស់​លោក​នេះ ជា​ការ​យល់​ច្រឡំ​ហើយ​ទំហំ​ទឹកប្រាក់ មិន​មាន​រហូត​ដល់​ទៅ​៣០​ម៉ឹ​ន​ដុល្លារ ដូច​គេ​ចុះ​ផ្សាយ​នោះ​ទេ ។

លោក​វរសេនីយ៍ឯក ថា​ញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ​បូ​រ៉ា ដោយ​ឈរឈ្មោះ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ស្រុក​បា​ធា​យ ដែល​ជា​អ្នករក​ម៉ូយ​មក​ទិញ​ដី​ទំហំ​ជិត​៨​ហិ​កតា ។ ដោយ​បាន​យក​ដី​ទៅ​លក់​ឲ្យ​ឈ្មោះ​កេ​ត សា​រុំ ដោយ​បាក់​ប្រាក់​ចំនួន​៨.០០០​ដុល្លារ បើសិនជា​លើស​ថ្ងៃ​កំណត់​លុយ​នេះ នឹង​ចាត់ទុកជា​និរាករណ៍ ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ប្រាប់​បន្ត​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគ​រាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នង​ការ​រង​នគរបាល​ខេត្ត បន្ទាប់​មក​បាន​ចាត់​ឲ្យ​រូប​លោក​ចុះ​ស្រាវជ្រាវ​បន្ទាន់​នៅ​រសៀល​ថ្ងៃ​ទី​២៦ តុលា រហូត​ដល់​ចាប់​ជនសង្ស័យ​នេះ​។

តាម​សាច់​រឿង អ្នកទិញ​ដី​បាន​ប្រគល់​ថវិកា​លើក​ទី​១​ចំនួន​៣៩.៥០០​ដុល្លារ លើក​ទី​២ ចំនួន​​២០.០០០​ដុល្លារ​ទៀត លុយ​ទាំងនេះ​មិន​បាន​យក​ឲ្យ​ពលរដ្ឋ​នោះ​ទេ បែរ​យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត​ទៅ​វិញ ។ ហើយ​ដី​នេះ​ជា​ប្រភេទ​ដីស្រែ​ប្រាំង មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​លិច​ទឹក​នោះ​ទេ ជា​ដី​ដល​ពលរដ្ឋ​បាន​បង្កបង្កើន​ផល​ចាប់​តាំង ពីក្រោយ​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ដោយ​បាន​យក​ដី​ទាំងនោះ​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​បាន​ជិត​១៤​ម៉ឺន​ដុល្លារ ។

យោង​តាម​កិច្ចសន្យា​ចុង​ក្រោយ​ចុះ​ថ្ងៃ​ទី​១៦ មិថុនា ២០១៨ រវាង​លោក​ទេព ភារ​ម្យ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្ងាន ខណ្ឌ​សែន​សុខ (​ភាគី​អ្នកទិញ​ដី​) និង​លោក​សែ​ម បូ​រ៉ា អាយុ​៤៥​ឆ្នាំ ដោយ​ភាគី​អ្នកទិញ​បាន​ប្រគល់​សែក​លើក​ទី​១ មាន​ចំនួន​៥​ម៉ឺន​ដុល្លារ សែក​លើក​ទី​២ បើក​នៅ​ថ្ងៃ​ទី​១១ មិថុនា ២០១៨ ហើយ​សែក​ទាំង​ពីរ​នេះ​បាន​ច​ចារ​គ្នា ដោយ​ភាគី​អ្នកទិញ​ព្រម​ប្រគល់​លុយ​សុទ្ធ​ចំនួន​៤៧.៥០០​ដុល្លារ ។

នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ លើក​ទី​២ នៅ​សល់​៥៦.១៩០​ដុល្លារ តែ​ភាគី​អ្នកទិញ​អត់​លុយ​ក៏​សុំ​ពន្យា​ពេល​ដល់​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២០ មិថុនា ២០១៨ បើ​អត់​ទេ ភាគី​អ្នកទិញ​ព្រម​ដាច​ល់​លុយ​កក់​លើក​ទី​១​ចំនូ​ន​៤៧.៥០០​ដុល្លារ ហើយ​ព្រម​បញ្ចប់​កិច្ចសន្យា​ទិញ​លក់​នៅ​​ត្រឹម ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០​មិថុនា​២០១៨ ជា​កំហិត ដោយ​ភាគី​អ្នកទិញ​ដី​ព្រម​បញ្ចប់​​ដោយ​ខ្លួនឯង ។

សែក​ទាំង​២​សន្លឹក​អ្នកលក់​រក្សា​ទុក​សិន​ពេល​បើក​លុយ​បាន ទើប​​ប្រគល់​សែក​២​សន្លឹក ដោយ​ភាគី​អ្នកទិញ​វិញ ព្រមទាំង​ប្រគល់​ឯកសារ​ដីធ្លី​។ ភាគី​អ្នកទិញ​ដី ព្រម​ចេញ​សែក​ថ្មី​នៅ​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ ឲ្យ​ទៅ​បើកប្រាក់​ចំនួន​៥៦.១៩០​ដុល្លារ បើ​អត់​លុយ​ទេ​គឺ​កិច្ចសន្យា​នេះ​ដាច់​ជា​ស្ថាពរ ។

នគរបាល​បញ្ជាក់​ថា ឈ្មោះ​បូ​រ៉ា បាន​ទ​ទួ​លុយ​ពី​គេ​ជិត​១៤​ម៉ឺន​ដុល្លារ មិន​បាន​យក​ទៅ​ឲ្យ​ពល​រដ្ឋ​គ្រប់​ចំនួន​នោះ​ទេ បែរជា​ជន​នេះ​យក​ទៅ​លក់​ឲ្យ​គេ​ទៅ​វិញ រឿង​នេះ​មិន​ទាន់​ដាច់​ស្រា​ច់​ដោយសារ​តែ​មា​នភាព​មិន​ប្រក្រតី​អ្នកទិញ​ដី​នោះ​បាន​បឹ្ត​ង​មក​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរា​គមន៍​មក​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ប៉ូ រ៉ា ចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​បទ​ឆបោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ