ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំមតិ​យោបល់ម្នាក់១ម៉ាត់…ចំពោះ​ម្ហូបខ្លាញ់ក្តាមដុត​លក់​​តាមរមណីយដ្ឋាន​​នា​នាឥលូវ?

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ពិតជា​​គួរ​​ឱ្យ​ចាប់អារម្មណ៍សម្រាប់​​ពលរដ្ឋ​ខ្មែរ​ជាអ្នក​ទេសចរ​ ទៅកម្សាន្តនៅ​រម​ណីយ​ដ្ឋាន​នានា​​​ ​ហើយគាត់ក៏​បា​នដឹង និង​​ឃើញ​​ពី​ការច្នៃ​​នូវ​​​មុខម្ហូប​របស់អ្នកលក់​​នៅទីនោះ​​ ​គឺ​យ​ក​​ស្នូក​ក្តាមដាក់​​ខ្លាញ់​​ក្តាម​​ទៅ​ដុ​​ត សម្រាប់​លក់​ជូន​បងប្អូន​ដែលបានអញ្ជើញទៅ​កម្សាន្តទិញ​មក​​បរិភោគ ព្រោះ​​​ជា​​​មុខម្ហូប​ពិសេស​​មួយដែល​ក្លិន​​ឈ្ងុយឆ្ងាញ់​ពិសារ ។…

ខេត្ត​កណ្តាល ​៖ ពិតជា​​គួរ​​ឱ្យ​ចាប់អារម្មណ៍សម្រាប់​​ពលរដ្ឋ​ខ្មែរ​ជាអ្នក​ទេសចរ​ ទៅកម្សាន្តនៅ​រម​ណីយ​ដ្ឋាន​នានា​​​ ​ហើយគាត់ក៏​បា​នដឹង និង​​ឃើញ​​ពី​ការច្នៃ​​នូវ​​​មុខម្ហូប​របស់អ្នកលក់​​នៅទីនោះ​​ ​គឺ​យ​ក​​ស្នូក​ក្តាមដាក់​​ខ្លាញ់​​ក្តាម​​ទៅ​ដុ​​ត សម្រាប់​លក់​ជូន​បងប្អូន​ដែលបានអញ្ជើញទៅ​កម្សាន្តទិញ​មក​​បរិភោគ ព្រោះ​​​ជា​​​មុខម្ហូប​ពិសេស​​មួយដែល​ក្លិន​​ឈ្ងុយឆ្ងាញ់​ពិសារ ។ ​​

ក៏​ប៉ុន្តែ​​​អ្វី​​​ដែល​ធ្វើឱ្យ​​​ពួកគាត់​គិត ​និង​​​​​​ស​ង្ស​យ័​នោះ​ គឺ​​ជា​​ខ្លាញ់​​ក្តាមអាំង​លាយជាមួយ​​ម្សៅ​​ឬក៏ពង​​​​ទា មិន​មែន​​យក​ខ្លាញ់​ក្តាម​សុទ្ធ​ទៅដុតនោះទេ ​ដែល​​ធ្វើ​ឱ្យ​បាត់​បង់​រស​ជាតិខ្លាញ់​សុទ្ធ ហើយ​ធ្វើ​ឱ្យពួកគាត់​ខ្លះ ​មាន​ការ​បារម្ភ​​អាច​ប៉ះពាល់​ដល់សុខភាព ដូចជា​​​អាច​រាក និងក៏​​ចុកពោះ​​​ ។

ជាក់ស្តែង​ បង​ប្រុសម្នាក់​ឈ្មោះ សីហា ជា​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នៅរ​មណី​យ​ដ្ឋា​ន «​ភ្នំ​ឧត្តុ​ង» ​បាន​​ប្រាប់​​កោះ​សន្តិភាព​​ថា គាត់​និង​ក្រុម​គ្រួសារពិតជា​ចូល​ចិត្ត​ហូប​ខ្លាញ់​ក្តាមដុត​​ណាស់ ​ព្រោះ​វាឈ្ងុយឆ្ងាញ់ ​និង​​​ជា​មុខម្ហូប​​ខ្មែរ ជាយូរមក​ហើយ​ ​។ ​គាត់បន្ត​​ថា  មួយ​រយៈ​​នេះ​ គាត់ឃើញ​ខ្លាញ់​ក្តាម​​បាន​​​យកទៅ​​​​​​លាយជាមួយ​​ម្សៅ ​ឬ​ពង​ទា​​ទៅ​វិញ គាត់ក៏មិន​ដឹង​ពី​មូលហេតុផងដែរ​ ។

សម្រាប់​អ្នក​​មីង វិន​ ​​ជា​អ្នកលក់​ខ្លាញ់​ក្តាម​​នៅរ​មណី​​​ដ្ឋា​ន «ភ្នំ​ឧត្តុ​ង» ក៏​​បាន​ប្រាប់​កោះសន្តិភាព​ដែរ​​​ថា «ចំពោះ​កន្លែង​​​​គាត់ គឺ​​លក់​ខ្លាញ់​ក្តាម​ដុត ដោយ​​មិន​​មាន​លាយ​ម្សៅនិង​ពង​ទា ដូច​ភ្ញៀវ​ដែល​​​និយាយ​ទេ គឺ​គាត់​លក់​ខ្លាញ់​ក្តាម​ពិត​ៗ ។ ​​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​អស់ពី​១០០ស្នូក​​ ទៅ​២០០​ស្នូក​ក្តាមឯណោះ ។ ចំពោះ​​តម្លៃ​វិញ ​គឺ​១០ ស្នូក​ក្តាម​​៨០០០ពាន់​​រៀល ។ ​​អ្នក​មីង​បន្ត​ថា គាត់​​ទទួលស្គាល់ថា មាន​​កន្លែង​លក់​ខ្លាញ់ក្តាម​ខ្លះ ​គឺពិត​ជា​​​លាយ​ដូច​ ដែល​អ្នក​ហូប​បាន​​និយាយ​​មែន  ប៉ុន្តែក៏មិនមានប៉ះពាល់​ដល់​សុខភាពអ្វីនោះទេ គ្រាន់​តែបង់​រស​ជាតិ​ខ្លាញ់​​ក្តា​ម​​​​ដើម​ប៉ុណ្ណោះ ​។

សូម​​បញ្ជាក់​ថា ភ្នំ​ឧត្តុង្គ​ គឺ​ស្ថិត​ក្នុង​ឃុំ​ផ្សារ​ដែក និង ឃុំ​ភ្នំ​បាត ស្រុក​ពញា​ឭ ។ ភ្នំ​នេះ​ មានឈ្មោះ​បី​គឺ ភ្នំ​ឧត្តុង្គ
ភ្នំ​ព្រះរាជ​ទ្រព្យ និងភ្នំ​អដ្ឋរស្ស ។ ដើម្បី​ទៅ​ដល់ទី​នោះ​ ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥  «​ភ្នំពេញ​-​បាត់​ដំបង​» ។ ​លុះ​មក​ដល់​គីឡូ​ម៉ែ​ត​លេខ​៣៧ មាន​ផ្លូវលំ​ បែក​ចូល​ខាងឆ្វេង​ដៃ​ចម្តាយ​៣​,៥​គ​.​ម ។ ចម្តាយ​​សរុប​ពី​ភ្នំពេញ​ដល់​ភ្នំ​ គឺ​៤០.៥​គ​.​ម ។ បើ​គិត​ពី​តា​ខ្មៅ​វិញ​ មាន​ចំងាយ ៥១.៥០ គ​.​ម ។ នៅ​ជើងភ្នំ​មាន​តូប​ស្បូវ​លក់​ចំណី​អាហារ​ជា​ច្រើន និង​ជា​ពិសេស​ភ្នំ​ឧត្តុង្គ​មាន​សម្រស់​ធម្មជាតិ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល និង​ជំនោរ​ខ្យល់​បរិសុទ្ធ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន  ។

ចុះចំណែក​បងប្អូន​វិញ ធ្លាប់​ភ្លក់​ខ្លាញ់ក្តាម​លាយ​ ដូចដែលបានលើកឡើងនេះទេ ហើយ​មានមតិ​យោ​បល់​បែបណាដែរ ?​

អត្ថបទសរសេរ ដោយ