ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនៗណា…បើពេញ​ចិត្តសូមចុចLikeឱ្យច្រើនៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ស្វែងរក​អ្នកគាំទ្រ​រូបភាព ​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវអបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដោយ​គ្រាន់តែ​បងប្អូន​គិត​ថា ​ស្អាត​និង​ស័ក្តិសម​ជាងគេ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ស្វែងរក​អ្នកគាំទ្រ​រូបភាព ​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវអបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ដោយ​គ្រាន់តែ​បងប្អូន​គិត​ថា ​ស្អាត​និង​ស័ក្តិសម​ជាងគេ រួច​ចុច​Like​នៅ​តាម​រូបភាព​ដែល​បាន​បង្ហោះ ​នៅ​ក្នុង​ផេ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ ។

រូបភាព​ទាំង​៥​សន្លឹក​នេះ គឺជា​ស្នាដៃ​របស់​បេក្ខជន​ ដែល​បាន​ជ្រើសរើសដោយ​គណៈកម្មការ​វាយតម្លៃ​ចេញពី​រូបភាព​ចំនួន​៤៥​រូបភាព ដែល​មាន​បេក្ខជន​ចំនួន​២៩​នាក់ បាន​ផ្ញើ​មក​ដើម្បី​ចូលរួម​ប្រកួត​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​ក្នុងឆ្នាំនេះ ។

ដោយ​ពិនិត្យ​ទៅ​លើ​អត្ថន័យ ខ្លឹមសារ​ព្រះរាជ​ពិធី រចនាបថ​ខ្មែរ លក្ខណៈ​បច្ចេកទេស​នៃ​ការ​សាងសង់​និង​ការ​រចនា​ភ្លើង ដែល​អាច​ទទួលយក​បាន​ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់ ទើប​គណៈកម្មការ​វាយតម្លៃ សម្រេច​ជ្រើសរើស​បាន​រូបភាព​ទាំង​៥ ដូច​បាន​ថតចម្លង​ភ្ជាប់​មក​ជាមួយ ។

តាម​រយៈ​ផេ​ក​របស់​សាលា​រាជធានី​ភ្នំពេញ រូបភាព​ដែល​ទទួល​បានការ​Like​គាំទ្រ​ច្រើន​ជាងគេ​ចំនួន​៤​រូបភាព នឹង​ត្រូវ​យក​ទៅ​ដំឡើង​នៅ​តាម​គោលដៅ​ទាំង​៤ ដែល​បាន​ត្រៀម​រួច​ជា​ស្រេច ។ ការ​ប្រមូល​ការ​គាំទ្រ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល ៕

អត្ថបទសរសេរ ដោយ