ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ធាត់​ៗ​កុំ​អស់សង្ឃឹម មក​មើល​ឈុត​កូនក្រមុំ​ទាំងនេះ​ដឹង​តែ​ពេញ​ស្តូក

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កូនក្រមុំ​ដែល​មាន​គម្រោង​រៀប​ការ​ក្នុង​ពេលឆាប់​ៗ​នេះ ព្រោះថា​ជា​អំឡុង​ពេល​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​តំបន់​អា​សុី ។ ផ្ទុយ​ទៅ​វិញ​ចំពោះ​នារី​ដែល​មាន​រូបរាង​ធាត់​រមែង​មាន​អារម្មណ៍​ថា​គួរ​ស្លៀកពាក់​ឈុត​ណា​ទើប​សក្ដិ​សម ! ធាតុ​ពិត​នារី​ដែល​មាន​រាង​ធាត់​អាច​តុបតែង​ឈុត​អាពាហ៍ពិពាហ៍​បាន ហើយ​ឈុត​មួយ​ចំនួន​អាច​បិទ​បាំង​ភាពធាត់​របស់​នាង​បាន ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កូនក្រមុំ​ដែល​មាន​គម្រោង​រៀប​ការ​ក្នុង​ពេលឆាប់​ៗ​នេះ ព្រោះថា​ជា​អំឡុង​ពេល​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​តំបន់​អា​សុី ។

ផ្ទុយ​ទៅ​វិញ​ចំពោះ​នារី​ដែល​មាន​រូបរាង​ធាត់​រមែង​មាន​អារម្មណ៍​ថា​គួរ​ស្លៀកពាក់​ឈុត​ណា​ទើប​សក្ដិ​សម ! ធាតុ​ពិត​នារី​ដែល​មាន​រាង​ធាត់​អាច​តុបតែង​ឈុត​អាពាហ៍ពិពាហ៍​បាន ហើយ​ឈុត​មួយ​ចំនួន​អាច​បិទ​បាំង​ភាពធាត់​របស់​នាង​បាន ។ ឈុត​អាពាហ៍ពិពាហ៍​មួយ​ចំនួន​ដែល​សក្ដិ​សម​ចំពោះ​នារី​មាន​រាង​ធាត់​ដូច​ជា ៖

១-​ឈុត​អាពាហ៍ពិពាហ៍​ប្រភេទ​«A-Line» ឬ​សំយេះ​ស្មា ៖

មាន​លក្ខណៈ​សមប្រកប​លើ​នារី​រាង​ធាត់​ត្រគាក​ធំ ព្រោះ​ឈុត​មាន​រាង​ជា​សំពត់​សំយេះ​ស្មា​នេះ​នឹង​ជួយ​បិទ​បាំង​ត្រគាក និង​ភ្លៅ​បាន​យ៉ាង​ល្អ ។

២-​ឈុត​អាពាហ៍ពិពាហ៍​មាន​ដៃ

នារី​ណា​មាន​បញ្ហា​នៅ​ត្រង់​គល់ភ្លៅ​ធំ គួរ​ប្រើ​ឈុត​មាន​ដៃ ព្រោះ​វា​អាច​បិទ​បាំង​លើ​គល់ភ្លៅ​បាន​យ៉ាង​ជិត និង​មាន​ភាព​ឆើតឆាយ ។

៣-​ឈុត​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ត្រួត​គ្នា​ជា​ស្រទាប់

ឈុត​ប្រភេទ​នេះ​គឺជា​ជម្រើស​មួយ​ផ្ដល់​នូវ​ចំណាប់អារម្មណ៍​ដល់​នារី​មាន​រាង​ធាត់​ទូទៅ ។

៤-​ឈុត​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​កន្ទុយ​ត្រី​(Mermaid)

សូមកុំ​ឲ្យ​ភាពធាត់​ជា​ឧបសគ្គ​នារី​គ្រប់​រូប​អាច​ជ្រើស​យក​ឈុត​មាន​លក្ខណៈ​ជា​កន្ទុយ​ត្រី ផ្នែក​ខាង​ចុង​មាន​រាង​ដូច​កន្ទុយ​ត្រី ។

៥-​ឈុត​អាពាហ៍ពិពាហ៍​ខើច​ខ្លី្

ចំពោះ​នារី​ធាត់​មិន​ចូល​ចិត្ត​ឈុត​វែង​អូស​ដី ឬី​មានកំ​ពស់​ទាប​ឈុត​ខ្លី ត្រូវ​នឹង​សម្រស់​របស់​នាង​បំផុត ជួយ​បិទ​បាំង​រាង​កាយ​ដែល​មាន​រាង​ធាត់​កន្ទ្រល ។ សំខាន់​ជាង​នេះ​វា​អាច​ជួយ​ឲ្យ​ពួក​នាង​ដើរ​បាន​យ៉ាង​ងាយស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ