ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​កាស៊ីណូ​លោក​ស្រ៊ុ​ន​… កើត​ចោរលួច​ក្របី​អ្នកស្រុក​ខ្លាច (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​កាស៊ីណូ «KING ROOSTER » ស្ថិត​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក បាន​បើក​លេងល្បែង​បញ្ជល់មាន់ និង​យូគី​យ៉ាង​គ​គ្រឹ​ត​គគ្រេង​ក្នុង​នោះ​ថ្ងៃ​ដែល​គេ​ណាត់​លេង​ធំ​ជាងគេ…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​កាស៊ីណូ «KING ROOSTER » ស្ថិត​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក បាន​បើក​លេងល្បែង​បញ្ជល់មាន់ និង​យូគី​យ៉ាង​គ​គ្រឹ​ត​គគ្រេង​ក្នុង​នោះ​ថ្ងៃ​ដែល​គេ​ណាត់​លេង​ធំ​ជាងគេ គឺ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​សៅរ៍​តែ​ម្តង​។ ដោយ​គេ​បាន​សង្កេត​ឃើញ​មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី ច្រើន​កុះករ ហើយ​សឹងតែ​១០០​ភាគរយ​ជា​ខ្មែរ​តែ​ម្តង ប៉ុន្តែ​បើ​តាម​ច្បាប់​គឺ​អនុញ្ញាត​ឲ្យ​តែ​ជនបរទេស​ចូល​លេង​តែ​ប៉ុណ្ណោះ ។

អ្នក​ញៀន​ល្បែ​ប​បញ្ជល់មាន់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៧ តុលា ២០១៨ ដែល​ជា​ថ្ងៃ​ណាត់​ជល់​ធំ​ៗ​ហើយ​អ្នក​មក​លេង​មាន់​មាននៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​តាម​បណ្តា​​ខេត្ត​មួយ​ចំនួន​ទៀត​ហើយ​នៅ​បរិវេណ​ខាងក្រៅ​វិញ​មាន​សុទ្ធ​សឹង​ជា​ប្រភេទ​រថយន្ត​​ទំនើប​ៗ រហូត​ដល់​ទៅ​៥៧០​ថ្មី​ឲ្យ​ស្រឡាង ហើយ​ម្ចាស់​កាស៊ីណូ​នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ស្រ៊ុ​ន ត្រូវជា​ក្មួយ​របស់​លោក​ធំ​ម្នាក់​នៅ​ភ្នំពេញ ។

តាម​ប្រភព​អ្នកលេង​ល្បែង​បាន​ធ្លោយមាត់​ថា មាន​ពេល​ខ្លះ​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​បាន​ចាញ់​លុយ​អស់​រហូត​ដល់​ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ ដែល​មើលទៅ​ហាក់ដូចជា​មិន​ខ្ចី​ឈឺ​ក្បាល ដោយសារ​តែ​គេ​សំបូរ​លុយ​ទៅ​ហើយ​នោះ​។ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១៨ នៅ​ក្នុង​កាស៊ីណូ​គេ​បានឃើញ​វត្តមាន​លោក​ប្រធាន​មន្ទីរ​មួយ​រូប​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អង្គុយ​សំកុក​រង​ចាំ​ចាក់​ល្បែង​បញ្ជល់មាន់​ដោយ​មាន​ទឹកមុខ​ស្រស់ស្រាយ មិនដឹង​ថា​ចាញ់​ឫ​ឈ្នះ​នោះ​ទេ​។

ប្រជាពលរដ្ឋ​វិញ​បាន​ប្រាប់​ថា នៅ​ក្នុង​ទឹកដី​ស្រុក​ពញាក្រែក​នេះ​កន្លង​មក​រស់នៅ​ដោយ​សុខសាន្តត្រាន​មិន​ដែល​មាន​បាត់​មាន់​ទារ​គោក្របី​នោះ​ទេ តែ​ចាប់តាំងពី​មាន​កកើត​នូវ​កាស៊ីណូ​ចំនួន​២​កន្លែង​នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក មក​មាន់​ទារ​បាត់​ហូរ​ហែ រួម​ទាំង​ក្របី​ត្រូវ​បាន​បាត់​ទាំង​ក្រោល​តែ​សំណាង​រថយន្ត​របស់​ចោរ​ជាប់ផុង​ទៅ​មុខ​មិន​រួច នាំ​គ្នា​រត់​យក​ប្រាស់​អាយុ បាត់​អស់​ដែល​សង្ស័យ​ក្រុម​ចោរ​ចាញ់ល្បែង​នៅ​កាស៊ីណូ​ទេ​ដឹង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ