ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន ប្រារព្ធ​វេទិកា​ពាណិជ្ជកម្ម ខណៈ​ជម្លោះ​កំពុង​តានតឹង

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ វេទិកា​កសិកម្ម អាហារ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ California របស់​សហរដ្ឋអាមេរិក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ វេទិកា​កសិកម្ម អាហារ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ California របស់​សហរដ្ឋអាមេរិក ដោយ​ផ្តោត​សំខាន់​លើ​ការ​លើកតម្កើង​ការ​ទំនាក់ ទំនង​ទីផ្សារ និង​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​កសិកម្ម និង​អាហារ​របស់​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​មាន​ភាព​តានតឹង ។

កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ការិយាល័យ​តំណាង​នៅ​សហរដ្ឋអាមេរិក​, ក្រុម ប្រឹក្សា​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ចិន (CCPIT) និង China Certification and Inspection Group (CCIC) North America Inc. ជាដើម ។

លោក Zhao Zhenge អ្នកតំណាង​ទូទៅ​នៃ​ការិយាល័យ​តំណាង CCPIT នៅ​សហ​រដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ៖« តម្រូវការ​ទីផ្សារ​របស់​ប្រទេស​ចិន​សម្រាប់​សណ្តែកសៀង និង​កសិផល​អា​មេ​រិ​ក​ដទៃ​គឺ​ពិតជា​ធំ និង​រឹង​មាំ​ណាស់ ប៉ុន្តែ​ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មនុស្ស​កាន់តែ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​កសិផល​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន ហើយ​នេះ​វា​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​យើង​មានការ​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​នៅ​ថ្ងៃនេះ »​។

លោក​បាន​បន្ថែម​ថា ៖« ពួក​យើង​ទាំងអស់​គ្នា​យល់​ស្រប​ថា​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​ភាគី​ទាំង​សងខាង មិន​ត្រឹមតែ​ក្រុមហ៊ុន​និង​អតិថិជន​ចិន​ទេ តែ​ក៏​ប៉ះពាល់​ដល់​កសិករ អ្នក​ផ្គត់ផ្គង់ និង​អតិថិជន​អា​មេ​រិ​ក​ដែរ »​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Liu Haiyan ដែល​ជា​កុងស៊ុល​ពាណិជ្ជកម្ម​ម្នាក់​បាន​ឲ្យ​ដឹង​ថា ៖« កសិកម្ម​ស្ថិត​ក្នុង​ចំណោម​វិស័យ​ដំបូង​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ។ ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​កសិផល​អា​មេ​រិ​ក »​។

ទិន្នន័យ​ពី​អា​មេ​រិ​កបាន​បង្ហាញ​ឲ្យ​ដឹង​ថា​ប្រទេស​ចិន​គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​លេខ​ពីរ​សម្រាប់​កសិផល​អា​មេ​រិ​ក និង​ជាទី​តាំង​នាំ​ចេញ​លេខ​មួយ​សម្រាប់​សណ្តែកសៀង​អា​មេ​រិ​ក ព្រមទាំង​ជាទី​តាំង​នាំ​ចេញ​លេខ​ពីរ​សម្រាប់​កប្បាស​ផង​ដែរ​កាលពី​ឆ្នាំ​២០០១៧»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ