ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ម្នាក់​ៗ​រត់​បាតជើង​ស​ព្រាត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្រុម​អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់​មួយ​ក្រុម​បាន​រត់​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង​ចុង​សក់ ពេល​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ តុលា​នេះ​នៅ​ចំណុច​ចម្ការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង​ខេត្តកណ្ដាល ។…

ខេត្តកណ្ដាល ៖ ក្រុម​អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់​មួយ​ក្រុម​បាន​រត់​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង​ចុង​សក់ ពេល​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ តុលា​នេះ​នៅ​ចំណុច​ចម្ការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង​ខេត្តកណ្ដាល ។

ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង​ចាប់​មិន​បាន​អ្នក​ជល់​មាន់​ទេ ប៉ុន្តែ​ចាប់​យក​បាន​វត្ថុ​តាង​មាន​មាន់​ជល់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។ អ្នក​រៀបចំ​ចាត់ចែង​ឱ្យ​មាន​ល្បែង​ជល់​មាន់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ថី ដែល​គេ​ដឹង​ថា ជា​អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់ រៀបចំ​ចាត់ចែង​លេង​រាល់ថ្ងៃ នៅ​ភូមិ​បឹង​ខ្ពប​នេះ ។ គេ​មិន​ដែល​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​បង្ក្រាប​ទេ សង្ស័យ​ត្រូវរ៉ូវ​គ្នា​តាំងពី​មុន​មក ។ ទើបតែ​ពេល​នេះ​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្អាង​ឆ្មក់​បង្ក្រាប ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា មាន​អ្នកលេង​ល្បែងភ្នាល់​ជល់​មាន់នៅ​ចំណុច​ខាងលើ​នេះ​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​ឆ្មក់​ទៅ​បង្ក្រាប​ពេល​ទៅ​ដល់​ចំណុច​បញ្ជល់មាន់​នេះ​ក្រុម​អ្នក​ជល់​មាន់បាន​ដឹងខ្លួន ហើយ​នាំ​គ្នា​រត់គេច​ចែកផ្លូវ​គ្នា​អស់ បន្សល់​ទុក​នៅ​តែ​ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​មួយ មាន់គក​ពីរ​ក្បាល និង​ស្កុ​ត​សម្រាប់​រុំ​ខ្នាយ​មាន់ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ