មកពីស្អីៗ…បាំងមុខបាំងភ្នែកទេដឹង ទើបស្រួលចឹង????
ប្រទេសថៃ-ខេត្តស្រះកែវ ៖ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ តុលា កន្លងទៅ សមត្ថកិច្ច គយស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ…
ប្រទេសថៃ-ខេត្តស្រះកែវ ៖ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ តុលា កន្លងទៅ សមត្ថកិច្ច គយស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ…
ប្រទេសថៃ-ខេត្តស្រះកែវ ៖ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ តុលា កន្លងទៅ សមត្ថកិច្ច
គយស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលមាននាទីត្រួតពិនិត្យរថយន្តគ្រប់ប្រភេទចេញនិងចូល នៅចំណុចឆ្លងដែនខ្លងលឹក ឈមនឹងច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា បានធ្វើការត្រួត ពិនិត្យរកឃើញរថយន្ត១គ្រឿងឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសថៃ ដោយមានដឹកទំនិញខុសច្បាប់ គឺកាំភ្លើងខ្លីជ័រចំនួន១៨ដើម ។
ក្រុមគយថៃបានបញ្ជាក់ថា ថ្វីដ្បិតជាកាំភ្លើងជ័រមែន ប៉ុន្តែដោយសារការនាំចូលមិនបង់ពន្ធ ទើបធ្វើការរឹបអូស និងរៀបចំឯកសារតាមនីតិវិធី ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះ កាំភ្លើងជ័រត្រូវបានឈ្មួញនាំចូលពីកោះតៃវ៉ាន់ ឬពីប្រទេសចិន ដោយគេចពន្ធចូលមកកម្ពុជា រួចនាំឆ្លងទៅប្រទេសជិតខាងមិនដឹងថា មានប៉ុន្មានដងមកហើយទេ ។
ដោយសារតែសមត្ថកិច្ចថៃចាប់បានទើបដឹងថា ការនាំចូលទំនិញបែបនេះ ពីប្រទេសចិនចូលកម្ពុជា ដូចជាសុខស្រួលណាស់ នាំចូលតាមចិត្ត ។ តើសមត្ថកិច្ចយើងចិត្តល្អពេក ឬមកពីធូររលុង ? ឬមកពីស្អីៗ បាំងមុខ បាំងភ្នែកទេដឹង ?
ចែករំលែកព័តមាននេះ