ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UBS ព្រមាន​ពី​ជម្លោះ​​រវាង​ចិន​និង​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​សុក្រ ធនាគារ​ UBS​ បាន​ទទួលស្គាល់​តួនាទី​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្កើត​ទ្រព្យសម្បត្តិ ព្រោះតែ​ការ​បង្កើត​ថ្មី និង​ភាព​ជា​សហគ្រិន ។…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​សុក្រ ធនាគារ​ UBS​ បាន​ទទួលស្គាល់​តួនាទី​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្កើត​ទ្រព្យសម្បត្តិ ព្រោះតែ​ការ​បង្កើត​ថ្មី និង​ភាព​ជា​សហគ្រិន ។

របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​UBS Global Wealth Management និង PricewaterhouseCoopers នៅ​ក្រោម​ប្រធានបទ​« ទស្សនវិស័យ​ថ្មី និង​សតវត្ស​ជន ជាតិ​ចិន » ដែល​ចាត់​ទុក​សហគ្រិន​ជនជាតិ​ចិន​ជា​ទ័ពស្រួច​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ថ្មី ។

យោង​តាម​របាយការណ៍​ខាងលើ​ចំនួន​មហាសេដ្ឋី​ជំវិញ​ពិភពលោក​បាន​កើនឡើង​ពី ១.៩៧៩​នាក់​នៅ​ឆ្នាំ​២០១៦ មក​ស្មើ​២.១៥៨​នាក់​នៅ​ឆ្នាំ​២០១៧ ដោយ​ទ្រព្យសម្បត្តិ​រួម​ស្មើ​ប្រមាណ ៨,៩​ទ្រី​លាន​ដុល្លារ ។

ប្រទេស​ចិន​មើលឃើញ​ចំនួន​មហាសេដ្ឋី​ក្នុង​ប្រទេស​ខ្លួន​កើនឡើង​៥៥​នាក់​កាលពី​ឆ្នាំ​មុន ធ្វើ​ឲ្យ​ចំនួន​សរុប​មហា​សេដ្ឋកិច្ច​ចិន​ឡើង​ដល់​៣៧៣​នាក់ និង​មានទ្រព្យ​សម្បត្តិ​រួម​១,១២​ទ្រី​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ជំរុញ​ភាគច្រើន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​អ/I​ន​ធើ​រ​ណេត និង​អាជីវកម្ម​បច្ចេកវិទ្យា​ជាដើម ។

យោង​តាម​ការ​ព្យាករណ៍​របស់ UBS ៣០%​នៃ​សហគ្រិន​ថ្មី​ៗ​ចំនួន​១៩៩​នាក់​ជុំវិញ​ពិភព លោក​នៅ​ឆ្នាំ​២០១៧ រក​ប្រាក់​ចំណូល​បាន​ពី​ការ​បង្កើត​ថ្មី និង​ការ​បង្អាក់​គំរូ​អាជីវកម្ម ។
កាលពី​ឆ្នាំ​២០១៧ មាន​សហគ្រិន​ជនជាតិ​ចិន​ចំនួន​៨៩​នាក់​បាន​ក្លាយជា​មហាសេដ្ឋី ខណៈ​ដែល​នៅ​សហរដ្ឋអាមេរិក​មាន​តែ​៣០​នាក់ ប៉ុណ្ណោះ ។

យ៉ាងណា​ក្តី របាយការណ៍​ខាងលើ​ក៏​បាន​ព្យាករណ៍​ថា ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម​ពេញ លេញ​នោះ ប្រទេស​ទាំង​ពីរ​នឹង​មើលឃើញ​ការ​លូតលាស់​សេដ្ឋកិច្ច​ធា្ល​ក់​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ