ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ថ្វាយព្រះពរ​ខួប​១៤​នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្វាយព្រះពរ​ខួប​១៤​ឆ្នាំ នៃ​ការ​ឡើង​គ្រោង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ខួប​១៤​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្វាយព្រះពរ​ខួប​១៤​ឆ្នាំ នៃ​ការ​ឡើង​គ្រោង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ផ្ទុយ​ទៅ​វិញ​សម្រាប់​ខួប​១៤​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ នេះ​គេ​មិនឃើញ​មាន​ក្រុម​បក្ស​ប្រឆាំង​មិន​បាន​ថ្វាយព្រះពរ​នោះ​ទេ ជាក់ស្តែង​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក សម រ​ង្ស៊ី លោក​កឹ​ម សុខា លោ​កអេង ឆៃ​អ៊ា​ង និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត ។ នៅ​ថ្ងៃ​ទី​២៩ តុលា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្វាយ​ព្រះ​ព្រះមហាក្សត្រ​ដោយ​មាន​ខ្លឹមសារ​នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៤ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០១៨ ) ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា សូម​ព្រះ​រាជានុញ្ញាត តាង​នាម​សមាជិក សមាជិកា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទូ​ទាំង​ប្រទេស សូម​ព្រះ​បរម​រាជានុញ្ញាត​លំអោនកាយវាចា​ចិត្ត ក្រាប​បង្គំ​សម្ដែង​ថ្វាយ​នូវ​មនោសញ្ចេតនា​ដ៏​រំភើប​រីករាយ​ឥត​ឧបមា និង​ចូលរួម​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុការពរ​ជ័យ​សិរី​មង្គល បវរ​មហាប្រសើរ​គ្រប់យ៉ាង ប្រកបដោយ​កតញ្ញូ​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ ស្មោះស្ម័គ្រ​បំផុត​ចំពោះ​ព្រះរាជ​មហាករុណា​ទិ​គុណ និង​ព្រះ រាជ​ព្រហ្ម​វិហារធម៌​ប្រកបដោយ​ទសពិធរាជធម៌​របស់​ព្រះករុណា ជា​ពិសេស​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​បន្ត​ទៀត​ថា ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​ក្នុង​វិស័យ​ការ​បរទេស​របស់​ព្រះករុណា​ជា​អម្ចាស់​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ ការ​ពង្រីក​នីតិរដ្ឋ និង​ការ​ជំ រុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌​ជាតិ ឱ្យ​កាន់តែ​មាន​សន្ទុះ​រីក​ចម្រើន​ជឿនលឿន​ខ្លាំងក្លា បន្ថែម​ទៀត ជាមួយ​រាជរដ្ឋាភិបាល ។

សម្តេច​តេ​ជោ​លើក​ឡើង​ទៀត​ថា សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះ​អង្គ​ប្រកបដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ព្រះ​កាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ព្រះ​បញ្ញាញាណ​វាងវៃ ដើម្បី​ទ្រង់​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ និង​សេចក្ដីសុខ​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គជា​និច្ច​និរន្តរ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ