ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ពង្រឹង​លើ​វិស័យ​ព័ត៌មាន បន្ត​ឆ្ពោះទៅ​រក​អាស៊ាន​ទាំងមូល

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ ប្រតិភូ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​៣៧​រូប ចូលរួម​កិច្ចប្រជុំ​គណកម្មការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (​ហៅ​កាត់​ថា UMA )…

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ ប្រតិភូ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​៣៧​រូប ចូលរួម​កិច្ចប្រជុំ​គណកម្មការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (​ហៅ​កាត់​ថា UMA ) នៅ​សណ្ឋាគារ Indochina ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ នៃ​ព្រះរាជាណាចក្រ​ថៃ ក្រោម​ការ​រៀបចំ​ពី​លោក​ប្រាសិត សែង រុងរឿង អគ្គលេខាធិការ UMA ប្រចាំ​ប្រទេស​ថៃ ដោយ​មាន​ភាគី​ថៃ​ចំនួន​២០​រូប​បាន​ចូលរួម ។

លោក​សុខ សុវណ្ណ អគ្គលេខាធិការ​ង UMA តំណាង​កម្ពុជា​បាន​ថ្លែង​ថ្វី​ត្បិត​តែ UMA ត្រូវ​បាន​បង្កើត​ឡើង​បាន​៩​ឆ្នាំ​មកនេះ គឺ​បាន​ជួប​ឧ​ប​ស័គ្គ​ជា​ច្រើន ព្រោះតែ​ភាព​មិន​ចុះសម្រុង និង​គ្នា​តែ​ដោយ​បានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​លោក ប្រា​ស៊ិ​ត សែង​រុងរឿង រួម​ជាមួយ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​ប្រទេស​បាន​ធ្វើ​ឲ្យ​អង្គភាព​មួយ​នេះ​សម្រេច​ជោគជ័យ តាម​គោលដៅ​កំណត់​ជា​បន្តបន្ទាប់ ។ បន្ទាប់​មក​លោក ប្រា​ស៊ិ​ត សែង​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន UMA ក៏​បាន​ថ្លែង​ការ​កោត​សើរ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​កន្លង​មក​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​រាល់​ព័ត៌មាន ព្រឹត្តិការណ៍​ផ្សេង​ៗ ដែល​បាន​ជម្រុញ​ឲ្យ​ស្ថានភាព​នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​យ៉ាង​ល្អ​ប្រសើរ និង​ដើម្បី​រក្សា​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​ណ៍​កាន់តែ​ស៊ីជម្រៅ ។

លោក​ប្រា​ស៊ិ​ត សែង​រុងរឿង លើក​ឡើង​ថា លោក​នឹង​បន្ត​ពង្រីក​ចំណង​កិច្ច​សហប្រតិបត្តិការ​ណ៍​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ ហើយ​លទ្ធផល​ដែល​ទទួល​បាន​មកនេះ គឺ​មាននៅ​សល់​អ្នក​សារព័ត៌មាន​ចាស់​ៗ​កំពុង​នៅ​ជាមួយ​យើង​ទាំងអស់​គ្នា ដើម្បី​ជួយ​រៀបចំ​ផ្តល់​បទ​ពិសោធន៍​ទុក​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ដែល​កំពុង​មក​ចូលរួម​ជាមួយ​គ្នា​នេះ​បន្តវេន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ពេល​អនាគត​សម្រាប់​ជា​ផលប្រយោជន៍​ជួយ​ដល់​សង្គម​ជាតិ​នៃ​ប្រទេស​យើង​ដូច​ៗ​គ្នា​ក្នុង​អាស៊ាន​ទាំងមូល ។

លោក វិ​ជិត អាទិ​កាច​ន អគ្គលេខាធិការ​រង​ប្រទេស​ថៃ​នៅ​ខេត្ត​សុរិន្ទ​បាន​លើក​ឡើង​ថា ដើមហេតុ​នៃ​ការ​ប្រមូលផ្តុំ​អ្នក​សារព័ត៌មាន​នេះ​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សុរិន្ទ បន្ទាប់​ពី​មាន​ហេតុការណ៍​យល់​ច្រឡំ​គ្នា បណ្តាល​ឲ្យ​មានការ​ដុត​បញ្ឆេះ​ស្ថានទូត​ថៃ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​២០០៣ កន្លង​មក​នោះ ហើយ​ក៏​បាន​រួម​គ្នា​ពង្រឹង​លើ​វិស័យ​ព័ត៌មាន​ជាមួយ​គ្នា​នេះ​បន្ត​ឆ្ពោះទៅ​រក​អាស៊ាន​ទាំងមូល​ទៅ​តាម​គោលការណ៍​នយោបាយ​របស់​ប្រទេស​ជាតិ​ដែល​កំពុង​ចាប់ដៃ​រកគ្នា​ក្នុង​អាស៊ាន​ទាំងមូល​នេះ​ផង​ដែរ ។

លោក​ប៊ុ​ន​ឈួ​យ ស៊ី​កែវ តំណាង​ខាង​ប្រទេស​វៀតណាម​បាន​លើក​ឡើង​ថា លោក​ទើបបាន​ប្រឡូក​ចូល​ក្នុង UMA នេះ​ប្រមាណ​៥​ឆ្នាំ​កន្លង​មកនេះ ដោយ​បាន​ចូលរួម​ជាមួយ​អ្នក​សារព័ត៌មាន​មក​ពី​វៀតណាម ឡាវ ភូមា និង​កម្ពុជា បាន​រួម​សហការ​ធ្វើ​ជាមួយ​គ្នា នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ជា​ញឹកញាប់​ផង​ដែរ សំខាន់​ការ​យល់ចិត្ត​គ្នា និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត ដែល​កំពុង​មាននៅ​លើ​ពិភពលោក ។

ក្នុង​នោះ​លោក​ហួត សុង​ហាក់ ទីប្រឹក្សា UMA ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ចាប់អារម្មណ៍​ថា UMA ក្រោម​ការ​ជ្រោមជ្រែង និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ទើប​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​ធំ​ជា​ច្រើន​ដែល​ជា​ច​លករ​ជម្រុញ​ឲ្យ UMA កាន់តែ​ពង្រីក​ខ្លួន​ទៅ​មុខជា​បន្តបន្ទាប់ ហើយ​បណ្តាំ​ផ្តាំផ្ញើ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​សុំ​ឲ្យ​មាន​កិច្ចសហការ​គ្នា​ឲ្យ​បាន​ល្អ ចៀសវាង​ក្រ​ឡៃ​ព័ត៌មាន ក្លែងបន្លំ ប្រឌិត​រឿង​មិន​ពិត ហើយ​រក្សា​មាន​សាមគ្គីភាព​ផ្ទៃក្នុង ជំរុញ​ព័ត៌មាន​ឲ្យ​មាន​តម្លាភាព​ដែល​ប្លែក លឿន អាច​ទុកចិត្ត​បាន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព​បំផុត ទើប​យើង​មានការ​ទទួលស្គាល់​ជា​បន្តបន្ទាប់​ទៅ​ទៀត ។

លោកស្រី​សុ​ផា​ផ​ន អាយុ​៦៦​ឆ្នាំ សមាជិក UMA ប្រធាន​សមាគម​សារព័ត៌មាន តំណាង​ប៉ុស្តិ៍​លេខ​៥​ថៃ នៅ​ខេត្ត​ច័ន្ទ​បូ​រី បាន​ថ្លែង​ថា ដោយ​ឃើញ​សកម្មភាព​ប្រមូលផ្តុំ​អ្នក​សារព័ត៌មាន ចេះ​តែ​មានការ​កើនឡើង​ទើប​អ្នកស្រី​បាន​ឈាន​ជើង​មក​ចូលរួម​សកម្មភាព​រួបរួម​គ្នា​ដែល​អ្នកស្រី​បាន​ប្រឡូក​វិស័យ​ព័ត៌មាន​នេះ​ប្រមាណ​ជាង​៤០​ឆ្នាំ​មក​ហើយ ដោយ​បាន​យល់​ថា យើង​កំពុង​រួម​គ្នា​ពង្រីក​ទៅ​រក​មិត្ត​រួម​អាជីព និង​វិជ្ជាជីវៈ​មាន​ដូច​ៗ​គ្នា​ឲ្យ​បាន​មក​ជួបជុំ​គ្នា និង​ផ្លាស់​ប្តូរ​ទីកន្លែង​គ្នា ដែល​អាច​ធ្វើ​ទៅ​បាន​សំខាន់​យើង​មាន​ទឹកចិត្ត​ដូច​គ្នា វប្បធម៌​ប្រហាក់ប្រហែល​គ្នា ជីវភាព​ដូច​គ្នា​រស់នៅ​ជាប់​របង​ផ្ទះ​គ្នា តែ​យើង​មាន​ទឹកចិត្ត​ស្រឡាញ់​លើក​ស្ទួយ​វិស័យ​សិទ្ធ​សេរីភាព​សារព័ត៌មាន​នេះ​ដូច​ៗ​គ្នា ។

ដូច្នោះ​ហើយ​ទើប​លោកស្រី​បាន​រៀបចំ​ទទួល​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​ទៅ កាលពី​២​ឆ្នាំ​មុន នៅ​ខេត្ត​ច័ន្ទ​បូ​រី លើស​ផែនការ​រហូត​ដល់​២៥០​នាក់ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​១​លាន​បាត ក៏​ត្រូវ​តែ​ចំណាយ​ដែរ ដូច្នេះ​ការ​ជួបជុំ​គ្នា​លើក​ក្រោយ​នេះ គឺ​សុំ​អង្គប្រជុំ​ទាំងមូល​ពិចារណា​ជួយ​លៃ​យ៉ាងណា​រក្សា​រួបរួម​គ្នា​ប្រកបដោយ​គុណភាព​ដែល​យើង​ទាំងអស់​គ្នា​ចង់បាន​ឆ្ពោះទៅ​រក​អាស៊ាន​ទាំងមូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ