ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​ដោយ​ភាព​ជឿជាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​ថា កម្ពុជា​បាន​កំពុង​បោះ​ជំហាន​ទី​មុខ​ដោយ​ភាព​ជឿជាក់​បំផុត នៅ​លើ​ជោគវាសនា​ដោយ​ខ្លួនឯង តែ​កម្ពុជា​ក៏​មិន​បោះបង់​ចោល​ដៃគូ​អភិវឌ្ឍន៍…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​ថា កម្ពុជា​បាន​កំពុង​បោះ​ជំហាន​ទី​មុខ​ដោយ​ភាព​ជឿជាក់​បំផុត នៅ​លើ​ជោគវាសនា​ដោយ​ខ្លួនឯង តែ​កម្ពុជា​ក៏​មិន​បោះបង់​ចោល​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​ដែល​មាន​ភាព​ស្មោះត្រង់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​បែប​នេះ បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​ជាមួយ តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា (ADB)​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​កន្លងមក ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ដ​ថា សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជានា​ពេល​កន្លង​មក ក្រៅពី​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ កម្ពុជា​ក៏​ទទួល​បាន​នូវ​ភាព​ជោគជ័យ ក្នុង​ចំណោម​ប្រទេស​ល្អ​ដាច់​គេ​ទាំង​១០​ទូ​ទាំង​សក​លោក ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។

លោក​បន្ត​ថា ៖« លទ្ធផល​ជា​ផ្លែផ្កា​នេះ បាន​កើតឡើង​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​វៃឆ្លាត ប្រាកដនិយម ពោ​ពេញ​ទៅ​ដោយ​ភាព​ក្លាហាន និង​គតិបណ្ឌិត និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដោយ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចាប់​ប្រកាន់​យក​នូវ​ការ​កែទម្រង់​ជា​បន្តបន្ទាប់​ឥត​ងាក​ថយ »​។

ការ​ជឿជាក់​នេះ ស្រប​ពេល​នឹង​ការ​កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​ផលទុនជាតិ​សរុប ដោយ​បច្ចុប្បន្ន​កម្ពុជា​មាន​ល​ទ្ឋ​ភាព​ចំណាយ​ចរន្ត​ដោយ​ខ្លួនឯង និង​មាន​ល​ទ្ឋ​ភាព​ចំណាយ​វិនិយោគសាធារណៈ​២​ភាគ​៣​ដោយ​ខ្លួនឯង ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ បាន​បន្ត​ថា ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​បាន​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នៃ​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់​។ ការ​យកចិត្តទុកដាក់​ពង្រឹង និង​កែ​លម្អ​ជាប់​ជា​ប្រចាំ តាម​រយៈ​ការ​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ធ្វើ​ឲ្យ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សរុប​ជិត​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​នេះ កម្ពុជា​នឹង​យក​ទៅ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធ ភាព ស័​ក្ត​សិទ្ធ​ភាព តម្លាភាព និង​គណនេយ្យ​ភាព​ខ្ពស់​បន្ថែម​ទៀត ដើម្បី​រក្សា​ឲ្យ​បាន​ពី​ការ​ជឿ​ទុកចិត្ត​របស់​ប្រជាជន​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាម​រយៈ​ការ​បន្ត​ធានា​សម្រេច​ឱ្យ​បាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ