ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកសារ​ព្រាង​ប្រវត្តិ​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​ស្ទៀង​មាន​៤​ចំណុច

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ចំនួន​១២០​នាក់ បាន​ចូលរួម​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ឯកសារ​ព្រាង​ប្រវត្តិ​ជនជាតិ​ដើម​ភាគតិច​ស្ទៀង ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​លោក សាន្ត គី​ម​អ៊ា​ប អភិបាលរង​ស្រុក​កែវ​សីមា លោក​សី ទូច…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ចំនួន​១២០​នាក់ បាន​ចូលរួម​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ឯកសារ​ព្រាង​ប្រវត្តិ​ជនជាតិ​ដើម​ភាគតិច​ស្ទៀង ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​លោក សាន្ត គី​ម​អ៊ា​ប អភិបាលរង​ស្រុក​កែវ​សីមា លោក​សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្តមណ្ឌលគិរី ស្ថិត​នៅ​ភូមិ​ឆ្នែង​ក្នុង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ។

លោក​សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្តមណ្ឌលគិរី​បាន​លើក​ឡើង​ថា ដោយ​អនុវត្ត​ទៅ​តាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោងទុក និង​ដោយ​មានការ​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មន្ទីរ​បាន​គាំទ្រ​សកម្មភាព​នេះ​ទៅ​ក្នុង​កម្មវិធី​សមាហរណកម្ម​ផែនការ​ថ្នាក់​ស្រុក នៅ​ស្រុក​កែវ​សីមា​សម្រាប់​ការ​អនុវត្ត​នៅ​ឆ្នាំ​២០១៨​នេះ ។ លោក​ប្រធាន​បាន​បន្ត​ថា មន្ទីរ​បាន​រៀបចំ​ក្រុម​កា​ងារ​ជំនាញ ដើម្បី​អនុវត្ត​កា​ងារ​ដោយ​មានការ​ប្រជុំ​ពិភាក្សា​ជា​ច្រើន​លើក ដើម្បី​រៀបចំ​បញ្ជី​សំនួរ និង​មធ្យោបាយ​ក៏​ដូច​ជា វិធីសាស្ត្រ​មួយ​ចំនួន​មុន និង​ចុះ​ដល់ទី​តាំង​ដែល​បងប្អូន​ជនជាតិ​ស្ទៀង​រស់នៅ ។

លោក​បញ្ជាក់​ថា ឯកសារ​ព្រាង​ប្រវត្តិ​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​ស្ទៀង​មាន​ដូច​ជា​១ – ប្រ​វត្ត​ដើម​របស់​ជនជាតិ​ដើម​ស្ទៀង ២- ការ​សង់​លំនៅ​ស្ថាន និង​ការ​រស់នៅ ៣- ជំនឿ​សាសនា​ប្រពៃណី​ទំនៀមទម្លាប់ ៤- ភាសា និង​សិល្ប​ចំណុច​ទាំង​៤​ក៏​បាន​បែងចែក​ជា​ផ្នែក​តូច​ជា​ច្រើន​ទៀត​មាន​កម្រាស់​០៨​ទំព័រ​ផង​ដែរ ។

លោក​សាន្ត គឹ​ម​អ៊ា​ប អភិបាលរង​ស្រុក​កែវ​សីមា​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​ណាស់​ដែល​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​កែវ​សីមា​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ឯកសារ​ព្រាង​ប្រវត្តិ​ជនជាតិ​ដើម​ភាគតិច​ស្ទៀង​ដែល​នេះ​ជា​សមិទ្ធផល​ការងារ​ដ៏​ថ្មី​ថែម​ទៀត​របស់​រដ្ឋបាល​ខេត្ត​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់​រដ្ឋបាល​ស្រុក​កែវ​សីមា​ក៏​ជា​សមិទ្ធផល​ថ្មី​ដ៏​មាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ព្រោះថា បងប្អូន​ជនជាតិ​ដើម​ភាគតិច​ស្ទៀង នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ស្ទើរតែ​១០០​ភាគរយ គឺ​រស់នៅ​ក្នុងស្រុក​កែវ​សីមា ហើយ​ត្រូវ​បាន​ចងក្រង​ជា​ប្រវត្តិ​ទុក​សម្រាប់​ជា​ឯកសារ​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ជា​ពិសេស គឺ​លែង​មានការ​ភាន់ច្រឡំ និង​បាត់បង់​ចាប់ពី​ខណៈ​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ