ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិវាទ​ដីធ្លី​រ៉ាំ​រ៉ៃ​ធំ​ៗ​ចំនួន​4​ត្រូវ​បាន​ក្រសួង​ដែនដី​ដោះស្រាយ​បញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនាស់​ដីធ្លី គឺជា​បញ្ហា​ចោទ​មួយ​ដែល​កំពុង​កើត​មាននៅ​ប្រទេស​កម្ពុជា បើ​ទោះបីជា​ក្រសួង​ដែនដី​ខិតខំ​ធ្វើ​កំណែទម្រង់​យ៉ាងណា​ក្ដី ក៏​ករណី​វិវាទ​ដីធ្លី​នេះ​កើត​ឡើងជា​បន្ដបន្ទាប់ ខណៈ​ដែល​ករណី​វិវាទ​នៅ​តំបន់​មួយ​ចំនួន​ពុំ​ទាន់​មាន​យន្ដការ​ដោះស្រាយ​នៅឡើយ​។ យ៉ាងនេះ​ក្ដី សមិទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ចប់​នូវ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ធំ​ៗ​ចំនួន​៤ ត្រូវ​បាន​រំលេច​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង…

រាជធានី​ភ្នំពេញ ៖ ទំនាស់​ដីធ្លី គឺជា​បញ្ហា​ចោទ​មួយ​ដែល​កំពុង​កើត​មាននៅ​ប្រទេស​កម្ពុជា បើ​ទោះបីជា​ក្រសួង​ដែនដី​ខិតខំ​ធ្វើ​កំណែទម្រង់​យ៉ាងណា​ក្ដី ក៏​ករណី​វិវាទ​ដីធ្លី​នេះ​កើត​ឡើងជា​បន្ដបន្ទាប់ ខណៈ​ដែល​ករណី​វិវាទ​នៅ​តំបន់​មួយ​ចំនួន​ពុំ​ទាន់​មាន​យន្ដការ​ដោះស្រាយ​នៅឡើយ​។ យ៉ាងនេះ​ក្ដី សមិទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ចប់​នូវ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ធំ​ៗ​ចំនួន​៤ ត្រូវ​បាន​រំលេច​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង ព្រមទាំង​បាន​ផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ។

យោង​តាម​របាយការណ៍​លទ្ធផល​សង្ខេបនៃ​ការ​អនុវត្ត​ការងារ​រយៈពេល​២០​ឆ្នាំ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចេញផ្សាយ​ថ្មី​ៗ​បានឱ្យ​ដឹង​ថា ការ​ងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​យន្តការ​គណៈកម្មការ​សុរិយោដី និង​ក្រុមការងារ​ដោះ​ស្រាយ​វិវាទ​ដីធ្លី របស់​ក្រសួង បាន​ខិតខំ​ព​ន្លឿ​ន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ដើម្បី​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដី និង​ភាព​សុខដុមរមនា​ក្នុង​សង្គម ដោយ​កន្លង​មក ក្រសួង​បាន​ដោះ​ស្រាយ​​បញ្ចប់​នូវ​វិវាទ​ដីធ្លី​ធំ​ៗ​និង​រ៉ាំរ៉ៃ​នៅ​តំបន់​ចំនួន​៤ និង​ផ្ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​បាន​រាប់​ពាន់​គ្រួសារ ។

ក្រសួង​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​និង​រ៉ាំរ៉ៃ​ទាំង​៤​នោះ​រួម​មាន ៖ ១-​វិវាទ​ពាក់​ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តកោះកុង​, ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ សរុប​៩៦០​គ្រួសារ ។ ២- វិវាទ​ដីធ្លី​នៅ​លើ​កោះ​រ៉ុ​ង ដោយ​រាជរដ្ឋាភិបាល​សម្រេច​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៩៨​គ្រួសារ​សម្រាប់​រស់នៅ​អចិន្ត្រៃយ៍​លើ​កោះ​រ៉ុ​ង ។​៣-​វិវាទ​រវាង​ប្រជាពលរដ្ឋ​១.២៩៦​គ្រួសារ ជាមួយ​លោក ឡោក ហ៊ួ​រ លើ​ផ្ទៃដី​សរុប​៥.៤៨២​ហិ​កតា​នៅ​ខេត្តកណ្តាល និង​៤- ករណី​សុំ​ចុះបញ្ជី​ដី​របស់​ប្រជាពលរដ្ឋ​ជា​ប្រព័ន្ធ​ដោយ​មាន​គម្រោង​ផ្លូវ​ក្នុង​ផែនទី តែ​ជាក់ស្តែង​សុទ្ធតែ​ជា​ដី​កម្មសិទ្ធិ​របស់​ប្រជាជន និង​មាន​សំណង់​រឹង​មាំ ។

របាយការណ៍​បាន​បញ្ជាក់​ថា ៖« គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ​២០១៨ ក្រសួង​ទទួល​ករណី​​វិវាទ​ដីធ្លី​ចំនួន​៩.១៣១​ករណី ក្នុង​នោះ​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​៣.៩៦០​ករណី ច្រានចោល​ចំនួន​២.៨៥៤​ករណី ដក​ពាក្យបណ្តឹង​វិញ​ចំនួន​៨៥៨​ករណី និង​កំពុង​ដោះ​ស្រាយ​ចំនួន​១.៤៥៩​ករណី »​។

លទ្ធផល​ដ៏​ធំធេង​ដែល​ក្រសួង​សម្រេច​បាន​នេះ អាស្រ័យ​ដោយ​មានការ​គាំទ្រ និង​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​វិធី​នយោបាយ​ត្រឹមត្រូវ ច្បាស់លាស់ និង​ឆ្លើយ​តប​ចំ​គោលដៅ​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ឧត្តម​ប្រយោជន៍​ជាតិ ។

លទ្ធផល​នេះ ក៏​ឆ្លុះ​បញ្ចាំង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សាមគ្គី​ឯង​ភាព​ផ្ទៃក្នុង​រឹង​មាំ​របស់​មន្ត្រីរាជការ​ក្រសួង​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ការ​គាំទ្រ​និង​កិច្ចសហការ​ល្អ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍ អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ និង​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ