ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​កាយ​ដី​ដឹក​លក់​យ៉ាង​អនាធិបតេយ្យ​បែប​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​បែន​ជាប់​២០​គ្រឿង​បាន​ចូល​ទៅ​ដឹក​ដី​នៅ​ភ្នំ​មួយ​សំបូរ​ទៅ​ដោយ​ដើម​ខ្លុង​ត្បែង ដែល​ភ្នំ​ដែល​គេ​ចូល​ទៅ​កាយ​ដី​ដឹក​លក់​យ៉ាង​អនាធិបតេយ្យ​នេះ ស្ថិត​នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត ។ លោក​ពេជ្រ…

ខេត្តកំពត ៖ រថយន្ត​បែន​ជាប់​២០​គ្រឿង​បាន​ចូល​ទៅ​ដឹក​ដី​នៅ​ភ្នំ​មួយ​សំបូរ​ទៅ​ដោយ​ដើម​ខ្លុង​ត្បែង ដែល​ភ្នំ​ដែល​គេ​ចូល​ទៅ​កាយ​ដី​ដឹក​លក់​យ៉ាង​អនាធិបតេយ្យ​នេះ ស្ថិត​នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក​ពេជ្រ សុខា ប្រធាន​ការិយាល័យ​រ៉ែ​ថាមពល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​សៅ​ថា ភ្នំ​គេ​កាយ​ដី​នេះ ស្ថិត​នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ទោះបីជា​អាជ្ញាធរ​បាន​ឆ្លើយ​បែប​មិន​ទទួលខុសត្រូវ​ក៏​ដោយ ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្ដាល​ទួល បាន​ទទួលស្គាល់​ថា ភ្នំ​មួយ​ដែល​គេ​បាន​បិទ​បើកទ្វារ​ចូល​ទៅ​កាន់​កន្លែង​ដឹក​ដី​នោះ​ជា​ភ្នំ​ក្នុង ស្រុក​កំពង់ត្រាច​ទេ ។

គេ​ធ្លាប់​បានដឹង​ថា ភ្នំ​ក្រុម​អ្នកមាន​គ្រឿងចក្រ​ចូល​ទៅ​កាយ​ដី​លក់​នេះ អាជ្ញាធរ​ធ្លាប់​មក​ឃាត់​គ្រឿងចក្រ​ម្ដង​ដែរ ហើយ​ក្រោយមក​ទៀត​អ្នកមាន​គ្រឿងចក្រ​បាន​បើក​អេ​ស្កា​ទ័​រ​រត់​ចុះ​ពី​ភ្នំ​នេះ​ជា​ច្រើន​ដង ព្រោះ​ពួក​មាន​គ្រឿងចក្រ​ទាំងនោះ​បាន​ភ័យ​ខ្លាច និង​អាជ្ញាធរ ។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​កណ្ដាល​ទួល​និយាយ​ប្រាប់​ថា អ្នក​ដែល​មាន​គ្រឿងចក្រ​ចូល​ទៅ​កាយ​ដី​ភ្នំ​នេះ អាស្រ័យ​ទៅ​លើ​អ្នក​កាន់​សោ​ទ្វារ​ដែក បើ​និយាយ​ជាមួយ​អ្នក​កាន់​សោ​ទ្វារ​ត្រូវ​គេ​អាច​ចាក់សោ​បើកទ្វារ​ឲ្យ​រថយន្ត​ចូល​ដឹក​បាន បើ​និយាយ​មិន​ត្រូវ​រថយន្ត​ដឹក​ដី​ក៏​មិន​អាច​ចូល​ទៅ​ដឹក​បាន​ទេ ព្រោះ​ផ្លូវ​មាន​តែ​មួយ​គត់​ចូល​ទៅ​កាន់​ភ្នំ​គេ​កាយ​ដី​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ