ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរនាំ​រឿង​អំពើ​ហិ.ង្សា ស្រាប់​តែបែកធ្លាយ​រឿង​សម្ងាត់​ខំ​លាក់​ទុក (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា វាយ​ប្អូនស្រី​របស់​ខ្លួន បណ្តាល​ឱ្យ​រង​របួស លុះ​យក​ទៅ​សួរនាំ ស្រាប់តែ​បែកធ្លាយ​ពាក់ព័ន្ធ​នឹង​រឿង​លាក់​ទុក​កាំបិត​មួយ និង​អាវុធ​ខ្លី​ខុសច្បាប់​១​ដើម នៅ​ក្បែរ​ស្រះ​ទឹក​ទៅ​វិញ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា វាយ​ប្អូនស្រី​របស់​ខ្លួន បណ្តាល​ឱ្យ​រង​របួស លុះ​យក​ទៅ​សួរនាំ ស្រាប់តែ​បែកធ្លាយ​ពាក់ព័ន្ធ​នឹង​រឿង​លាក់​ទុក​កាំបិត​មួយ និង​អាវុធ​ខ្លី​ខុសច្បាប់​១​ដើម នៅ​ក្បែរ​ស្រះ​ទឹក​ទៅ​វិញ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់ទោស​មួយ​បាន​កើតឡើង នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះ​មានឈ្មោះ អៀម សុ​ផា​នី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រង​របួស​កែងដៃ និង​ភ្លៅ​ខាងស្តាំ ចំណែក​ជន​បង្ក​ឈ្មោះ អៀម សុ​កល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស ហើយ​ក៏​ត្រូវ​ឃាត់ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។ តែ​ក្រោយមក ស្រាប់តែ​មក​ដល់​វេលា​ម៉ោង​៨​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៦ តុលា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​​សាលា​ក្រៅ ធ្វើការ​សាកសួរ​រហូត​ឈាន​ដល់​រក​ឃើញ​វត្ថុ​តាង​អាវុធ​ខ្លី K54 មួយ​ដើម គ្រាប់​ចំនួន​៦​គ្រាប់ បង់​សម្រាប់​ដាក់​គ្រាប់​១ និង​កាំបិត​ចិតបន្លែ​១​ទៀត ដែល​ជន​សង្ស័យ​បាន​លាក់​ទុក​នៅ​ក្បែរ​ស្រះ​ទឹក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព​ទ្យ រីឯ​ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ឃាត់ខ្លួន​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ