ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោះ​ឡើង​បន្តិច… ​ឧទ្ធម្ភាគចក្រ​ម្ចាស់​ក្លិប​ធ្លាក់​ផ្ទុះ​ឆេះយ៉ាងរន្ធត់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ក្រោយ​ការ​ប្រកួត​រវាង​ក្លិប Leicester City និង​ក្លិប West Ham បាន​បញ្ចប់​ប្រមាណ​១​ម៉ោង​​ប៉ុណ្ណោះ គេ​ឃើញ​ឧទ្ធម្ភាគចក្រ​របស់​លោក Vichai Srivaddhanaprabha…

ក្រោយ​ការ​ប្រកួត​រវាង​ក្លិប Leicester City និង​ក្លិប West Ham បាន​បញ្ចប់​ប្រមាណ​១​ម៉ោង​​ប៉ុណ្ណោះ គេ​ឃើញ​ឧទ្ធម្ភាគចក្រ​របស់​លោក Vichai Srivaddhanaprabha ម្ចាស់​ក្លិប Leicester City បាន​ធ្លាក់ ​និង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ នៅ​បរិវេណ​ចំណត​រថយន្ត​ក្នុង​ពហុ​កីឡដ្ឋាន King Power របស់​ក្លិប បន្ទាប់​ពី​ហោះ​ឡើង​បាន​បន្តិច​ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុង​ហេតុការណ៍​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា លោក Vichai Srivaddhanaprabha ដែល​ជា​ជនជាតិ​ថៃ និង​ជា​ម្ចាស់​ក្លិប​កញ្ជ្រោង​ខៀវ ស្ថិត​នៅ​លើ​ឧទ្ធម្ភាគ​ចក្រ​នោះ ឬ​យ៉ាងណា​ទេ? ប៉ុន្តែ​បើ​តាម​ទម្លាប់ គឺ​លោក​តែងតែ​ប្រើប្រាស់​ឧទ្ធម្ភាគ​ចក្រ​នេះ​ធ្វើ​ដំណើរ​ជា​និច្ច​មុន និង​ក្រោយ​ពេល​ប្រកួត​ម្តង​ៗ ។

ទោះជា​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​​ពី​ចំនួន​អ្នក​ស្លាប់ ឬ​របួស​ក្នុង​ហេតុការណ៍​ខាងលើ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្លិប Leicester City បាន​បើក​កីឡដ្ឋាន​របស់​ខ្លួន​​ស្វាគមន៍​ក្លិប West Ham ក្នុង​ជំនួប​ប្រកួត​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​ស​ប្តា​ហ៍​ទី ១០ ហើយ​​ក្លិប​ទាំង​ពីរ​ក៏​ទទួល​បាន​លទ្ធផល​ស្មើ​១-១​ផង​ដែរ ៕ វីដេអូ​ដក​ស្រង់​ចេញ​ពី ៖ STORIES BRASIL

https://www.youtube.com/watch?v=bOcdnQpmW_A

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ