ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​កម្ពុជា២​គូ​​ឈ្នះ​គំហុក រីឯ​លទ្ធផល សេង ស្រឿ​នវិញ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​បើក​ការ​ប្រកួត​អន្តរជាតិ​រហូត​ដល់​៣​គូ​តែ​ម្ដង ដោយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣​គូ កីឡាករ សេង ស្រឿ​ន និង​ជើង​ខ្លាំង​ថៃ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​បើក​ការ​ប្រកួត​អន្តរជាតិ​រហូត​ដល់​៣​គូ​តែ​ម្ដង ដោយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣​គូ កីឡាករ សេង ស្រឿ​ន និង​ជើង​ខ្លាំង​ថៃ Chhouk Chhai គឺជា​គូ​ឯក​អន្តរជាតិ​។ អ៊ីចឹង​ហើយ ទើប​ការ​ប្រកួត​មួយ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ រាប់​ទាំង​ការ​ចង់​ដឹង​ពី​លទ្ធផល​របស់​គូ​នេះ​ផង​។

សម្រាប់​ការ​ប្រកួត​២​គូ​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ កីឡាករ​កម្ពុជា ធី តុង​ហ៊ី មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ផ្ដួល​កីឡាករ​អ៊ី​រ៉​ង់ Mohsen Kordalivand ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ខណៈ​ដែល​គូរ​អន្តរជាតិ​មួយគូ​ទៀត គឺ​កីឡាករ​កម្ពុជា អេ រ​ដ្ឋា កូនសិស្ស​របស់​គ្រូបង្វឹក អេ ភូ​ថង បាន​វាយ​ផ្ដួល​កីឡាករ​ថៃ Pek Am ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។

ដោយឡែក​សម្រាប់​គូ​ឯក​រវាង កីឡាករ សេង ស្រឿ​ន និង​ជើង​ខ្លាំង​ថៃ​វិញ មាន​លទ្ធផល​មិន​ដូច​គ្នា​នោះ​ទេ ដោយសារ​តែ​គូ​នេះ ភាគី​ខាង​កីឡាករ​កម្ពុជា គឺជា​អ្នក​បរាជ័យ​យ៉ាង​អាម៉ាស់​ទៅ​វិញ ដោយ​បាន​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​១ ទាំង​ការ​ប្រកួត​មិន​ទាន់​ឡើង​កំ​ដៅ​។ មួយគូរ​នេះ កីឡាករ​កម្ពុជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្រាន់តែ​បើក​ឆាក​ភ្លាម គឺ​បណ្ដោយ​ឱ្យ​កីឡាករ​ថៃ​វា​ត្រូវ​ធុង​ទឹក និង​ឆ្អឹងជំនី ហើយ​បោះបង់​ការ​ប្រ​កួរ​តែ​ម្ដង​។

មួយគូ​នេះ នឹង​តម្រូវ​ឱ្យ​សងសឹក​គ្នា​ឆាប់​ៗ ដោយសារ​តែ​អ្នក​ឈ្នះ​ក៏​ត្រូវ​គេ​អះអាង​ថា ឈ្នះ​​ដោយ​សំណាង ធ្វើ​ឱ្យ​គេ​មិន​សុខចិត្ត​នឹង​ការ​លើក​ឡើង​នេះ ហើយ​អ្នក​ចាញ់​ក៏​អំនួត​ខ្លួនឯង​ថា បើ​ប៉ះ​គ្នា​លើក​ក្រោយ នឹង​សងសឹក​ឱ្យ​បាន ដោយ​មិន​អោយ​ប៉ះ​ជួប​លទ្ធផល​បែប​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ