ខេត្តស្ទឹងត្រែង ៖ ប្រជាកសិករផលិតបន្លែចម្រុះរបស់គម្រោងឆេនចំនួន៥៨ក្រុម នៅខេត្តស្ទឹង
ត្រែងបានរួមគ្នាផលិតបន្លែធម្មជាតិគ្មានសារធាតុគីមីដើម្បីផ្គត់ផ្គង់លើទីផ្សាររួមចំណែកថែរក្សាសុខភាពដល់អ្នកបរិភាគខណៈបន្លែបង្កាមួយចំនួននាំចូលពីប្រទេសជិតខាងគ្មានគុណភាព ។
អាជីវករបោះស្តង់លក់បន្លែនៅផ្សារសាមគ្គីស្ទឹងត្រែងស្ត្រី ឡោ គឹមអានបញ្ជាក់ថា បន្លែធម្មជាតិមានភាពទាក់ទាញអ្នកបរិភោគបានច្រើនហើយបរិមាណនេះជាកត្តាមួយបានជម្រុញឲ្យកសិករកាន់តែបង្កើនផែនការដាំដុះបន្ថែមទៀតដើម្បីចូលរួមទប់ស្កាត់ជាមួយនឹងបន្លែនាំចូល ។
ស្ត្រីអាជីវករដដែលបន្តថាបន្លែចម្រុះដែលក្រុមកសិករនៅខេត្តស្ទឹងត្រែងផលិតបាន ស្ទើរ
គ្រប់អាជីវករលើទីផ្សារទទួលយកមកលក់បន្តគឺទទួុលការគាំទ្រខ្ពស់និងលក់ដាច់ជាងបន្លែ
នាំចូលពីប្រវៀតណាត ។
ពោលអ្នកទិញមុនជ្រើសយកបន្លែទៅបរិភោគផ្តើមសួរនាំពីប្រភពដាំដុះទើបសម្រេចចិត្តទិញជាក្រោយហើយប្រសិនបន្លែនោះជាបន្លែដាំដោយប្រជាកសិករខ្មែរខេត្តស្ទឹងត្រែងឬបន្លែដាំដុះខក្ខណៈគ្រួសារតាមស្ថានភាពធម្មជាតិនឹងលក់ដាច់បំផុត ។
ស្ត្រីកសិករម្នាក់ទៀតឈ្មោះ គឹម ស្រ៊ាង ស្ថិតនៅឃុំសាមឃួយស្រុកសេសានបានបញ្ជាក់ថាក្រុមកសិករក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងរួមគ្នាបង្កើនផលិតបន្លែឱ្យបានគ្រប់មុខ ដូចជា ស្ពៃ, សាឡាដ៍, ខាត់ណា, ត្រកួន, សណ្តែកគួ, ននោង, ត្រឡាច, ត្រប់, ម្រះ, ឆាយថាវ, ស្ពៃក្តោប, ម្ទេសផ្លោក, ត្រសក់ ជាដើម។ល។ ដើម្បីនាំចូលទីផ្សារកាត់បន្ថយកំណើននៃការនាំចូលបន្លែមកពីខាងក្រៅដែលបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរបរិភោគ ។
លោក ឃីម ម៉ាឡក ប្រធានក្រុមកសិកដាំបន្លែចម្រុះទទួលការគាំទ្រពីគម្រោងឆេនបានអះអាងថា នេះជាបន្លែសរីរាង្គដែលផ្នែកកសិកម្មនឹងគម្រោងឆេនបានកំពុងណែនាំឱ្យកសិករបង្កើនបរិមាណដាំដុះវិលជុំ ដើម្បីឈានទៅដណ្តើមយកទីផ្សានឹងទប់ទល់ជាមួយបន្លែនាំចូលបរទេសនាបច្ចុប្បន្ន ។
ចំណែកស្ត្រីកសិករដាំសាលាដ៍នៅភូមិសាមឃួយបានទទួលស្គាល់ថាការដាំបន្លែលក់ទទួលបានប្រាក់ស្រួលមែន គឺគ្មានការកេងប្រវាញបោកប្រាស់ដូចអ្នករស៊ីរបរខុសច្បាប់ផ្សេងៗនោះទេតែការដាំដុះត្រូវការភាពឧស្សាហ៍ព្យាយាមក្នុងការថែទាំទើបទិន្នផលល្អខ្ពស់ ៕
ចែករំលែកព័តមាននេះ