ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតទៅ សង្ខារ​​មិនទៀងមែន…បាត់ៗភ្លាមតែម្តង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយករណ៍បឋមោ្យដឹងថា សន្តិសុខ​យាម​ផ្ទះ​ឱ្យ​​អង្គការ​មូលនិធិ​សំរាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR) ត្រូវបានប្រទះឃើញ​​ដេក​ស្លាប់ ​បង្ក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យថា គាត់បាន​ស្លាប់​ដោយ​គាំងបេះដូង​ ។…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយករណ៍បឋមោ្យដឹងថា សន្តិសុខ​យាម​ផ្ទះ​ឱ្យ​​អង្គការ​មូលនិធិ​សំរាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR) ត្រូវបានប្រទះឃើញ​​ដេក​ស្លាប់ ​បង្ក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យថា គាត់បាន​ស្លាប់​ដោយ​គាំងបេះដូង​ ។ ​ហេតុការណ៍នេះ កើតឡើង​តាំង​ពី​វេលា​ម៉ោង​ជាង​២​រំលងអធ្រាត្រ ​​ចូល​ថ្ងៃ​ទី​២៧ ​តុលា ​ស្ថិត​ទីស្នាក់ការ​​អង្គការ​ខាងលើ ​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះដែលស្លាប់ ឈ្មោះ​ពូន សម្រេច ភេទ​ប្រុស​ អាយុជាង២០ឆ្នាំ ជា​សន្តិសុខ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ក្រាំង​ស្គា ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស  ​ផ្ទះ​អោយ អង្គការ​ខាងលើ ។ ​បើតាមនារី​​​នារី​ជា​សង្សារ​របស់​ជន​រង​គ្រោះ​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង២​រសៀល  គាត់​ (ជន​រង​គ្រោះ)និង​​​នាង​​បាន​នាំ​គ្នា​ផឹកស៊ី នៅ​ជិត​វត្ត​ខ្សា​ម រហូត​ដល់​ម៉ោង​៦​ល្ងាច ។ ហើយ​ពួកគេទាំង២​បាន​បន្ត​ទៅ​ផឹកស៊ី​មួយ​កន្លែង​ទៀត នៅ​ភូមិ​អណ្តូង​ប្ញ​​ស្សី រហូត​ដល់​ម៉ោង​៩​យប់ ទើប​ត្រឡប់​មក​កន្លែង​យាម​វិញ ហើយ​ក៏​​នាំ​គ្នា​ដេក ។

ប្រភពបន្តថា លុះដល់​ម៉ោង​ប្រមាណ​២​យប់ នាង​​បាន​​ងើប​ទៅ​បន្ទោរបង់ ​​ឃើញគាត់​ដឹងខ្លួន ​និង​និយាយ​ជា​មួយនាង​ធម្មតា ប៉ុន្តែ​ពេល​នាង​​ត្រឡប់​មក​វិញ ឃើញ​ជន​រង​គ្រោះ​ស្លេកស្លាំង បាត់​មាត់​បាត់​ក ទើប​នាង​ហៅ​អ្នក​ជិតខាង​ឱ្យ​មក​​ជួយ​មើល ។ ពេលនោះ ​​ត្រូវ​អ្នក​ជិតខាង​ប្រាប់​ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយ​ការ​ប្រាប់​សមត្ថកិច្ចតែម្តង ។

អត្ថបទសរសេរ ដោយ