ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«យក​ស្ករ​ទៅ​ផ្ញើ​ស្រមោច»…ខណៈតែ​ច​ម្ង​ល់​នេះ ​មិន​មាន​មន្ត្រី​​​បក​ស្រាយ​​ឡើយ​

5 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មជ្ឈដ្ឋាន​អ្នក​តាមដាន​មាន​ច​ម្ង​ល់​ថា សមត្ថកិច្ចបង្ក្រាប​ឈើ​ ដែល​ក្រុម​ឈ្មួញ​ប្រមូល​លាក់​ទុក​សម្រាប់​បន្លំ​ជាមួយ​លិខិតអនុញ្ញាត​(PC)​ឈើ​របស់​ក្រុម​ហ៑​ុ​ន SK​ឥណ្ឌា​នេះ បែរជា​យក​ទៅ​ដាក់​នៅ​ក្នុង​ក្រុម​ហ៑​ុ​ន​នោះ​ដដែល មិន​ខុស​អី​ពី​យក​ស្ករ​ទៅ​ផ្ញើ​ស្រមោច​នោះ​ទេ តែ​ច​ម្ង​ល់​នេះ ​មិន​មាន​មន្ត្រី​ណាមួយ​បកស្រាយ​បំភ្លឺ​នៅ​ឡើយ​ទេ…

ខេត្តរតនគិរី ៖ មជ្ឈដ្ឋាន​អ្នក​តាមដាន​មាន​ច​ម្ង​ល់​ថា សមត្ថកិច្ចបង្ក្រាប​ឈើ​ ដែល​ក្រុម​ឈ្មួញ​ប្រមូល​លាក់​ទុក​សម្រាប់​បន្លំ​ជាមួយ​លិខិតអនុញ្ញាត​(PC)​ឈើ​របស់​ក្រុម​ហ៑​ុ​ន SK​ឥណ្ឌា​នេះ បែរជា​យក​ទៅ​ដាក់​នៅ​ក្នុង​ក្រុម​ហ៑​ុ​ន​នោះ​ដដែល មិន​ខុស​អី​ពី​យក​ស្ករ​ទៅ​ផ្ញើ​ស្រមោច​នោះ​ទេ តែ​ច​ម្ង​ល់​នេះ ​មិន​មាន​មន្ត្រី​ណាមួយ​បកស្រាយ​បំភ្លឺ​នៅ​ឡើយ​ទេ ។

គួរបញ្ជាក់ថា គំនរ​ឈើ​រាប់រយ​ដុំ​ ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ពី​ព្រៃ​ធម្មជាតិ​ខាងជើង​វា​រីអគ្គិសនី​សេ​សាន​ក្រោម​២ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹង​ត្រែង យក​ទៅ​លាក់​ទុក​នៅ​ព្រៃ​ក្បែរ​ក្រុម​ហ៑​ុ​ន​SK ឥណ្ឌា មាន​ទីតាំង​ក្នុង​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ដែល​នៅ​សេសសល់​ពី​ការ​បង្ក្រាប​បាន​ប្រមាណ​២​គោ​យន្ត​តូច​ៗ​នោះ ត្រូវ​បាន​កម្លាំង​បង្ក្រាប​ចុះ​រឹបអូស​បន្ថែម​ទៀត​ហើយ កាលពី​ព្រឹក​ថ្ងៃ​២៥ តុលា ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ វ​ណ្ណា មេ​បញ្ជាការ សហការ​ជាមួយ​កម្លាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ក្នុង​ការ​ចុះ​បង្ក្រាប​ជាក់ស្តែង រឹបអូស​ឈើ​ប្រភេទ​សុ​ក្រំ​និង​កកោះ​ចំនួន​១៦៧​ដុំ​(​ពុំ​មាន​ម្ចាស់​)​ ដែល​បាន​យក​មក​លាក់​ទុក​ នៅ​ត្រង់​ចំណុច​និយាម​កាលេ​ខ​X0677895.Y151400 ខាងលិច​ភ្នំ​ត្រងោ​ល ភូមិ​៣ ឃុំ​ត្រ​ពាំ​ក្រហម ស្រុក​កូន​មុំ​ និង​ត្រូវ​បាន​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​SK​ឥណ្ឌា​ ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ