ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​កំពុង​ជែង​គ្នា​ត្រូវ​រថយន្ត​បុក បណ្ដាល​ឲ្យ​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ ខណៈ​ឡើង​ជែង​ដូច​គ្នា​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២៦ តុលា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ ខណៈ​ឡើង​ជែង​ដូច​គ្នា​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២៦ តុលា ២០១៨​។ ជន​រង​គ្រោះ​ក្នុង ហេតុការណ៍​ឈ្មោះ ស៊ី​ង សឹង អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ជន​រង​គ្រោះ​រង​របួសធ្ងន់​ដាច់​ជើង​ម្ខាង និង​របួស​ពេញ​ខ្លួន​។ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង ១AA-៨៧០០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ឡើង​ជែង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​ស្រប​ទិស​ក៏​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣០០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប ២C-៦០០៣។

បើកបរ​បញ្ច្រាសទិស និង​កំពុង​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត បុក​ប្រាវ​បណ្តាល​ឱ្យ​របួសធ្ងន់ និង​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។ អ្នកបើកប​រេ​ថ​យន្ត​គេចខ្លួន​បាត់ ហើយ​យានយន្ត​ពាក់ព័ន្ធ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក ទៅ​រក្សា​ទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ