ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៤​លើក​(​យប់​០​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​គ្មាន របួសស្រាល​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៤​លើក​(​យប់​០​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​គ្មាន របួសស្រាល​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ :​ប្រជែង​២​លើក​ស្លាប់​៣​នាក់​, បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​១​នាក់​, ល្បឿន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៤​នាក់ (​មិន​ពាក់មួក​១​នាក់​) ថ្មើរជើង​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៤​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​៣​នាក់​របួស​១​នាក់​,​ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ និង​ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៥១៩៤​គ្រឿង (​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​៥៧៩​គ្រឿង (​ម៉ូតូ​៨២%) អប់រំ​២១១​គ្រឿង​(​ម៉ូតូ​២៦%) មធ្យោបាយ​ពិន័យ​៣៦៨​គ្រឿង​(​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៣៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៨១២​គ្រឿង អប់រំ​១៤២​គ្រឿង ពិន័យ​សរុប​១១៩៥​គ្រឿង (​មួក​៨៣៩​គ្រ​, កញ្ចក់​២៨០​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៧៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ