ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​សង់​ពី​ឫស្សី​លើ​ភ្នំ​ហាន់ជ័យ​មើលទាក់ទាញ និងច្នៃប្រឌិត​ខ្ពស់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​កែ​ច្នៃ​ពី​ដើម​ឫស្សី​ស្ទើរ​ទាំងស្រុង​នៅ​លើ​ភ្នំ​ហាន់ជ័យ​ខេត្តកំពង់ចាម បាន​បើក​ទទួលភ្ញៀវ​ចាប់ពី​ថ្ងៃ​ទី​១៥ តុលា ២០១៨​តទៅ ។ លោក​ឆ​ន គឹ​ម​ពិ​ចេ​ដ្ឋ អ្នកគ្រប់គ្រង​ទូទៅ…

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​កែ​ច្នៃ​ពី​ដើម​ឫស្សី​ស្ទើរ​ទាំងស្រុង​នៅ​លើ​ភ្នំ​ហាន់ជ័យ​ខេត្តកំពង់ចាម បាន​បើក​ទទួលភ្ញៀវ​ចាប់ពី​ថ្ងៃ​ទី​១៥ តុលា ២០១៨​តទៅ ។

លោក​ឆ​ន គឹ​ម​ពិ​ចេ​ដ្ឋ អ្នកគ្រប់គ្រង​ទូទៅ រមណីយដ្ឋាន​ដែល​មាន​សញ្ញា​ផ្កាឈូក​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ផ្តល់​សេវាកម្ម​តាម​បែប​សេវា​ជា​ទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត លំហែកាយ តាម​របៀប​វិបស្សនា សមាធិ ដើម្បី​ព្យាបាល​ផ្លូវចិត្ត ដែល​មាន​គ្រូពេទ្យ​ផ្នែក​ជំនាញ​ខាង​ចិត្តសាស្ត្រ​ព្យាបាល និង​បង្រៀន​ដល់​សិស្ស ក្នុង​សហគមន៍​ជុំវិញ​តំបន់​ភ្នំ​ហាន់ជ័យ ហើយ​ដែល​អនាគត​នឹង​ក្លាយជា​បុគ្គលិក​បម្រើ​ការ​ក្នុង​រមណីយដ្ឋាន​នេះ​តែ​ម្តង ។

គ្រាន់តែ​រមណីយដ្ឋាន​HANCHEY BAMBOO-RESORT បើក​ឲ្យ​ដំណើរការ​សាកល្បង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ឳ​កាស​ដាក់​បិណ្ឌ​នោះ គឺ​មាន​ភ្ញៀវ​ចូល​ទស្សនា និង​ទទួល​សេវា​អាហារ​ច្រើន ។ ជាមួយ​នោះ​ក៏​មាន​ភ្ញៀវ​ច្រើន​នាក់ បាន​ទាក់ទង​តាម​ទូរស័ព្ទ សុំ​កក់​បន្ទប់​ដើម្បី​សម្រាក​លំហែកាយ ។

មណី​យ​ដ្ឋា​ន​ប្ញ​ស្សី មាន​ខ្យល់អាកាស​បរិសុទ្ធ ភ្ញៀវ​អាច​គយគន់​ទេសភាព​របស់​ដង​ទន្លេមេគង្គ ពិសេស​មានការ​សាងសង់​អគារ​ពី​ដើម​ប្ញ​ស្សី ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់ ដែល​បាន​រចនា​ចេញពី​ផ្កាឈូក ។​រមណីយដ្ឋាន HANCHEY BAMBOO-RESORT សាងសង់​លើ​ដី​ទំហំ​៥​ហិ​កតា នៅ​ជាប់​រមណីយដ្ឋាន​ប្រវត្តិ សាស្ត្រ​ភ្នំ​ហាន់ជ័យ​ខាង​ទឹកដី​ភូមិ​ព្រែក​ព្រះ​អង្គ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ និង​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ