ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ធី មាន​ទំនុកចិត្ត​ខ្ពស់ ខណៈ​ តា​ញ់ មក​រា បង្ហាញ​ក្រឡា​ទៅ​មិន​រួច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​​នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃអាទិត្យ ទី​២៨ តុលា បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។ កីឡាករ​សុខ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​​នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃអាទិត្យ ទី​២៨ តុលា បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

កីឡាករ​សុខ ធី មក​ពី​ក្លិប​សាន់​យ៉ា​ន់​នាគា បង្ហាញ​ទំនុកចិត្ត​ខ្ពស់​ពេល​ជួប​ប្រកួត​ជាមួយ​កីឡារ​ជើង​ខ្លាំង​ថៃ​ឈ្មោះ​ធ្នូ​សឹក​ឡេ​ក ហ្វា​ន់​មឿង ទោះបី​កីឡាករ​ថៃ​រូប​នេះ​មាន​បទ​ពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ​ក្ដី ។ សុខ ធី និយាយ​ថា​តាម​ដឹង​កីឡាករ​ថៃ​ជា​ដៃគូ​ប្រកួត​​របស់​លោក គឺជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ មិនតែប៉ុណ្ណោះ គេ​ឡើង​សង្វៀន​ប្រកួត​តាំងពី​លោក​មិន​ទាន់​ចេះ​វ៉ៃ​ម៉្លេះ ។

ទោះបី​យ៉ាងណា កីឡាករ​ថៃ​រូប​នេះ​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ កម្លាំង​ក៏​ធ្លាក់​ចុះ​ជាង​មុន​ទៀត ទើប​លោក​សង្ឃឹម​ច្រើន​​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​លើក​នេះ ។ គូ​នេះ​​ឆ្លងកាត់​ការ​ប្រកួត​ម្នាក់​១​លើក​ថែម​ទាំង​អាច​រកបាន​៣​ពិន្ទុ​ដូច​គ្នា​ទៀត​ផង ។ ដូច្នេះ​សម្រាប់​សុខ ធី បើ​ទោះជា​គេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្ដើម​យក​៣​ពិន្ទុ​ពី​កីឡាករ​ថៃ​ក៏​ប្រហែលជា​មិន​ងាយស្រួល​ប៉ុន្មាន​ដែរ​។

មួយគូ​ទៀត កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​បង្ហាញ​​ក្រឡា​ទៅ​មិន​រួច​សោះឡើយ​ពេល​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ សុ​ផា​ណ​យ ស​.​ច​.​ពៀក​អ៊ុ​ថៃ លើក​នេះ ។ កីឡាករ​ថៃ​ម្នាក់​នេះ មាន​ថ្វីដៃ​ប្រកួត​ល្អ​ខ្លាំង​ណាស់​ជា​ពិសេស​ស្នៀត​ជើង​របស់​គេ​តែ​ម្ដង​ដែល​ទាត់​ចេញ​បាន​លឿន​និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ ឯ​តា​ញ់ មក​រា​អត់​មាន​ស្នៀត​អី​ដែល​ពិសេស​ដើម្បី​យកឈ្នះ​លើ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ឡើយ ។ ទាំង​មាឌ កម្ពស់ និង​ល្បិច​ប្រយុទ្ធ​សុទ្ធតែ​ចាញ់​ប្រៀប​កីឡាករ​ថៃ​ដាច់​ទាំងអស់​បើ​យោង​លើ​ប្រវត្តិ​និង​ការ​ឡើង​សង្វៀន​បាន​១​លើក​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ហើយ​ទទួល​បរាជ័យ​ដូច​គ្នា​ក៏​ដោយ​។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​ដដែល​កីឡាករ ផា​ន់ គ្រាន់​​មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆាត​ឆាយ ស៊ី​ត​ប៉ា ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ គូ​នេះ សុទ្ធតែ​ជា​អ្នក​ប្រដាល់​មានបទពិសោធន៍​ប្រកួត​​នៅ​លើ​សង្វៀន​ក្រាស់ក្រែល​ដូច​គ្នា​ប៉ុន្តែ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ ។

ទោះបី​យ៉ាងណា អ្នកគាំទ្រ​ភាគច្រើន​ហាក់​មាន​ជំនឿ​ចិត្ត​លើ​ផា​ន់ គ្រាន់ ច្រើន​ជាង ។ ផា​ន់ គ្រាន់ មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​ទៅ​១១៨​ដង ឈ្នះ​៩១​ដង ស្មើ​២​ដង ចាញ់​១៥​ដង និង​​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២៣​ដង ខណៈ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៩២​ដង ឈ្នះ​៧៥​ដង ស្មើ​២​ដង ចាញ់​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២៨​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ