ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកង​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ ជួសជុល​អស់​ជាង​៦​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ ធន់ ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​ទូក ង​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ទូកង​ក្រុង​កំពង់ឆ្នាំង​ឈ្មោះ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ ធន់ ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​ទូក ង​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ទូកង​ក្រុង​កំពង់ឆ្នាំង​ឈ្មោះ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ គឺ​បាន​ជួសជុល​រួចរាល់ ហើយ​ត្រៀម​នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​អកអំបុក​សំពះ​ព្រះ​ខែ​ខាង​មុខ​នេះ ។

លោក​ឧត្តមសេនីយ៍ទោ បាន​បន្ត​ថា ការ​ជួសជុល​លើក​នេះ​គឺ​បាន​ទាំង​សោភ័ណ​ភាព​និង​មាំ​ជាង​មុន ដោយ
សារ​តែ​មាន​ជាង​ដ៏​ចំណាន​ដែល​យើង​ជួល​មក តែ​តម្លៃ​នៃ​ការ​ជួសជុល​អស់​ជាង​៦​ពាន់​ដុល្លារ ទើប​ធ្វើ​អោយ​ទូក​ឆ្នាំ​នេះ ស្អាត និង​រឹង​មាំ​ល្អ​ជាង​ឆ្នាំ​មុន ហើយ​សង្ឃឹមថា​និង​ទទួល​ជ័យ​ជំនះ​ជា​មិន​ខាន​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ទូកង​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ ដែល​បាន​ដាក់​ដំកល់​នៅ​ក្នុង​វត្ត​ទេពធីតា​រាម​ហៅ​វត្ត​ទេព​ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​នេះ និង​ចុះ​ទឹក​ដើ​ម្បិ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នេះ​ដើម្បី​ឲ្យ​ដឹង​ពី​គុណភាព​និង​ល្បឿន របស់​ទូក ង យើង​នឹង​ត្រូវ​ហាត់​សម​សាកល្បង​ជាមួយ​ទូក ហនុមាន មាន​រិ​ទ្ធ និង​ទូក​សារាយអណ្ដែត​ផង​ដែរ ព្រោះថា ការ​ហ្វឹកហាត់​សម​ជើង បើ​ធ្វើ​តែឯង គ្មាន​គូប្រកួត គឺ​មិនដឹង​នោះ​ទេ លុះត្រាតែ​មាន​ដៃគូ​ប្រកួត​ទើប​ដឹង​ថា​ខ្លាំង​ឬ​ខ្សោយ​។

លោក​បាន​បញ្ជា​ក់ថា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត កីឡាករ​ត្រូវ​មាន​ជំនាញ​ក្នុង​ការ​ចែវ កន្លង​ទៅ យើង​បាន​ជ្រើស​យក​កីឡាករ​ល្អ​ៗ​ពី​ក្រុម​ហនុមាន មាន​រិ​ទ្ឋ​៤​ទៅ​៥​នាក់​មក​ដាក់​លាយ​ជាមួយ​ក្រុម​កីឡាករ​របស់​យើង ទើប​ទទួល​ជ័យ​ជំនះ ព្រោះថា ចែវ​មិន​ចេះ​តែ​ចែវ​ៗ នោះ​ទេ គឺ​ទាមទារ​ការ​ប៉ិន​ប្រសប់ និង​មាន​ជំនាញ​ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ពេល​ហ្វឹកហាត់​សាកល្បង ក៏ត្រូវការ​ថវិកា​សំរាប់​កីឡាករ​ផង​ដែរ​ដែល​តិច​ណាស់​ក្នុង​ម្នា​ក់ក៍ ២ ម៉ឺន​រៀល​ដែរ​សម្រាប់​មួយ​ថ្ងៃ ដែល​ពេល​នេះ​លោក​កំពុង​តែ​រក​ជំនួយ​សប្បុរសជន​នានា​ដើម្បី​ជួយ​ឧបត្ថម្ភ ។

ក្នុង​នាម​លោក​ជា​ប្រធាន​ក្រុម​ដឹកនាំ​ទូកង​ទេពធីតា​សែន​ជ័យ ក៏​សូម​អំពាវនាវ​សប្បុរសជន​នានា ពិសេស​អ្នក​នៅ​ក្នុង​កំពង់ឆ្នាំង និង មន្ត្រីរាជការ ជាដើម សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ទូកង​នេះ​ផង​។

​សូម​បញ្ជាក់​ថា ទូកង​ឈ្មោះ ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ឋ ជា​ប្រភេទ​ទូក​ចែវ​បុរស មាន​ប្រវែង​ជាង​៣៥​ម៉ែត្រ មាន​ចំណុះ​ជើងចែវ ៥៦​នាក់ ប៉ុន្តែ​បើ​សរុប​ទាំង​កីឡាករ​បំរុង រួម​នឹង​គណៈកម្មការ អ្នក​ដាំ​ស្ល គឺ​មាន​កម្លាំង​សរុប​ជិត​៨០​នាក់ សម្រាប់​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ