ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ខេត្តតាកែវ​អតីត​នគរ​ភ្នំ មាន​ភ្នំ​ប៉ុន្មាន ឈ្មោះ​អ្វីខ្លះ ?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ខេត្តតាកែវ​ជា​ខេត្ត​មួយ​មាន​ភ្នំ​មិន​ច្រើន​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​ទៅ​ខេត្ត​ជិតខាង​ដូច​ជា​ខេត្តកំពត ខេត្តកំពង់ស្ពឺ ។ ដោយ​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ខេត្ត​មួយ​នេះ​មានស្រុក​៩ និង​ក្រុង​១…

ខេត្តតាកែវ ៖ ខេត្តតាកែវ​ជា​ខេត្ត​មួយ​មាន​ភ្នំ​មិន​ច្រើន​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​ទៅ​ខេត្ត​ជិតខាង​ដូច​ជា​ខេត្តកំពត ខេត្តកំពង់ស្ពឺ ។ ដោយ​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ខេត្ត​មួយ​នេះ​មានស្រុក​៩ និង​ក្រុង​១ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​១​លាន​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ និង​កម្មករ​មាន​ប្រមាណ​៦០​ភាគរយ ។ អាជីវករ​ប្រមាណ​២០​ភាគរយ និង​មន្ត្រីរាជការ និង​សមត្ថកិច្ច​ប្រមាណ​២០​ភាគរយ ។

ខេត្តតាកែវ​ជា​ទឹកដី​ដ៏​ចំណាស់​កន្លែង​កកើត​រដ្ឋ​ខ្មែរ​ដំបូង​អតីត​«​នគរ​ភ្នំ​»​មាន​រាជធានី​តាំង​នៅ តំបន់​អង្គរបុរី ។

លោក​វរសេនីយ៍ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់ ហើយ​ក៏​ជា​ស្រុក​កំណើត​របស់​លោក​ផង​នោះ​បាន​និយាយ​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នៅ​ក្នុងស្រុក​គិរី​វង់​សម្បូរ​ណាស់​ព្រៃ​ភ្នំ និង​មាន​លក្ខណៈ​ស្មុគស្មាញ​ថែម​ទៀត​ផង ហើយ​ភ្នំ​ទាំង​អស់នោះ​មាន ១-​ភ្នំ​បា​យ៉ង់​កោរ ២-​ភ្នំ​តូច ៣-​ភ្នំ​នាង​សក់​ក្រអូប ៤-​ភ្នំ​ឆ្មា ៥-​ភ្នំ​ដំរី​លុក ៦-​ភ្នំ​ព្រះ​ស្ប​កលើ ៧-​ភ្នំ​ដុំ​ស្វាយ​គយ ៨-​ភ្នំ​ក្រពើ

៩-​ភ្នំ​ចង្កៀង ១០-​ភ្នំ​ជាវ​ប្តី ១១-​ភ្នំ​ព្រះ​ស្ប​ក​ក្រោម ១២-​ភ្នំ​វាលរ​វៀង ១៣-​ភ្នំ​មហា​សី ១៤-​ភ្នំ​ជីតា​ពេ​ជ ១៥-​ភ្នំ​ជ្រូក ១៦-​ភ្នំ​រន្ទះ ១៧-​ភ្នំ​ច្រោង ១៨-​ភ្នំ​គោ ១៩-​ភ្នំ​អា​លេ​ត ២០-​ភ្នំ​អក​មួ​ង ២១-ភ្នំឌិន និង​២២-​ភ្នំ​ធំ ។  ចំណែក​ស្រុក​ទ្រាំង​វិញ​មាន​ភ្នំ​ចំនួន​ពីរ​គឺ​១-​ភ្នំ​ខ្លៃ​ង និង​២-​ភ្នំ​សន្លុង ។

លោក​សាយ វណ្ណៈ អភិបាលរង​ស្រុក​ត្រាំកក់ ឱ្យ​ដឹង​ថា នៅ​ស្រុក​នេះ​មាន​ភ្នំ​ចំនួន​១០ គឺ​១-​ភ្នំ​ទទឹង ២-​ភ្នំ​ពាំង ៣-​ភ្នំ​សូន្យ​សារ ៤-​ភ្នំ​កកោក ៥-​ភ្នំ​អស់លោក ៦-​ភ្នំ​អស់លោក​ធំ ៧-​ភ្នំ​ឡាន​ឆេះ ៨-​ភ្នំ​ចម្ការ​សៀង ៩-​ភ្នំ​ពាក់​បង្កង់ ១០-​ភ្នំ​ដំរី​រមៀល ។  នៅ​ស្រុក​បាទី មាន​បី​ភ្នំ គឺ​១-​ភ្នំ​តា​ម៉ៅ ២-​ភ្នំ ចំបាប់ និង​៣-​ភ្នំ​ទទា ។ ស្រុក​សំរោង មាន​តែ​មួយ​ទេ​ឈ្មោះ​ភ្នំ​ជី​សូរ ។  ស្រុក​​អង្គរបុរី មាន​ភ្នំ​ចំនួន​ពីរ គឺ​១-​ភ្នំ​អង្គរបុរី ២-​ភ្នំ​ដារ ។  សរុប​ទាំងអស់​នៅ​ក្នុង​ទឹកដី​អាណា​ចក្រ​តាកែវ​មាន​ភ្នំ​តូច​ធំ​ចំនួន​៣៨​ភ្នំ ។

តាម​ការ​ស្រាវជ្រាវ​របស់​កោះសន្តិភាព ភ្នំ​ទាំងអស់​ក្នុង​ខេត្តតាកែវ មិន​ទាន់​មានការ​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ។  អាច​នៅ​មាន​ភ្នំ​ច្រើន​ទៀត​ដែល​ពុំ​ស្គាល់​ដល់ ព្រោះ​ស្រុក​ខ្លះ​មាន​ភ្នំ​ច្រើន ស្ថិត​ក្នុង​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ​ឆ្លង​ដល់​ខេត្ត​ជិតខាង និង​ដល់​ប្រទេស​វៀតណាម ។ ការ​រៀបរាប់​កត់ត្រា​ពី​ភ្នំ​ដូច​ជម្រាប​ខាងលើ ចាត់ទុកជា​ឯកសារ​ក្រៅផ្លូវការ​ដែល​កោះសន្តិភាព​ព្យាយាម​ស្រាវជ្រាវ និង​កត់ត្រា វា​ប្រសើរ​ជាង​គ្មាន​ការ​តាមដាន​ស្រាវជ្រាវ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ