ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​កញ្ច្រែង​កញ្ជើ​ល្អី​ត្អូញត្អែ​អ្នក​យក​ភាស៊ី​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកយាយ​ៗ​អ្នក​លក់ដូរ​បន្លែ​តាម​កញ្ច្រែង​កញ្ជើ​ល្អី​នៅ​ផ្សារ​ក្រមួន​ត្អូញត្អែរ​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដោយ​លើក​ឡើង​ថា ពួក​គាត់​លក់​ត្រកួន​លក់​បន្លែ​បន្តិចបន្តួច​ក្នុង​១​ព្រឹក ចំណេញ​បាន​៥០០០​រៀល​ទៅ​៧០០០​រៀល​ប៉ុណ្ណោះ ហើយ​បង់​ឲ្យ​ម្ចាស់ផ្ទះ​២០០០​រៀល និង​បង់ថ្លៃ​ភាស៊ី​៣០០​រៀល ។ បើ​ថ្ងៃ​ណា​លក់​មិន​ដាច់​ត្រូវ​ខាតបង់​ឲ្យ​តែ​ថ្លៃ​ភាស៊ី…

ខេត្តស្វាយរៀង ៖ លោកយាយ​ៗ​អ្នក​លក់ដូរ​បន្លែ​តាម​កញ្ច្រែង​កញ្ជើ​ល្អី​នៅ​ផ្សារ​ក្រមួន​ត្អូញត្អែរ​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដោយ​លើក​ឡើង​ថា ពួក​គាត់​លក់​ត្រកួន​លក់​បន្លែ​បន្តិចបន្តួច​ក្នុង​១​ព្រឹក ចំណេញ​បាន​៥០០០​រៀល​ទៅ​៧០០០​រៀល​ប៉ុណ្ណោះ ហើយ​បង់​ឲ្យ​ម្ចាស់ផ្ទះ​២០០០​រៀល និង​បង់ថ្លៃ​ភាស៊ី​៣០០​រៀល ។

បើ​ថ្ងៃ​ណា​លក់​មិន​ដាច់​ត្រូវ​ខាតបង់​ឲ្យ​តែ​ថ្លៃ​ភាស៊ី និង​ថ្លៃ​ដី​អត់​អង្ក​ច្រក​ឆ្នាំង ចំណែក​អ្នកលក់​ត្រី​លក់​ក្តាម​លក់​កំពឹស​មួយ​កញ្ច្រែង​៥០០​រៀល ។ អ្នកលក់​បន្លែ​កញ្ច្រែង​កញ្ជើ​ល្អី​ត្អូញត្អែរ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ តុលា ២០១៨ នៅ​ផ្សារ​ក្រមួន ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​ស្ត្រី​វ័យ​៧២​ឆ្នាំ ម្នាក់​ក្នុង​ចំណោម​អ្នកលក់​បន្លែ​តាម​កញ្ច្រែង​កញ្ជើ​ល្អី​បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារ​ព៌​ត័​មាន​យើង​ថា គាត់​មាន​ជីវភាព​ក្រីក្រ ដោយ​វ័យ​ចំណាស់​គ្មាន​មុខរបរ ហើយ​បាន​ខំប្រឹង​ប្រែង​រកស៊ី​ដោយ​ដើរ​បេះ​បន្លែ និង​ទិញ​ត្រកួន​ទិញ​បន្លែ​តាម​ភូមិ ក្នុង​មួយ​ថ្ងៃ​ត្រកួន​កញ្ឆែត​៣០​ដុំ ដើរ​បេះ​បន្លែ​ផ្សំ​បាន​បួន​ប្រាំ​ដុំ លក់​ក្នុង​១​ព្រឹក​បាន​ប្រាក់​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល ក្នុង​នោះ​ចំណេញ​បាន​៧​ពាន់ ទៅ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ត្រូវ​ចំណាយ​ថ្លៃ​ដី​កន្លែង​ដាក់​លក់ គេ​គិត​១​ម៉ែត្រ​២០០០​រៀល ថ្លៃ​ភាស៊ី​៣០០​រៀល បើ​ថ្ងៃ​ណា​លក់​មិន​ដាច់​បាន​ត្រឹមតែ​បង់​ឲ្យ​ថ្លៃ​ដី និង​ភាស៊ី​ប៉ុណ្ណោះ គ្មាន​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង និង​ទិញ​ម្ហូប​ទទួលទាន​ទេ ។

លោកយាយ​ត្អូញត្អែរ​ថា គាត់​ដាក់​លក់​លើ​ចិញ្ចើមថ្នល់​សាធារណៈ​បែរជា​មាន​អ្នកមាន​ផ្ទះ​តាម​បណ្តោយ​ថ្នល់ គេ​មក​យក​ប្រាក់​ថ្លៃ​ដី​១​ម៉ែត្រ​២០០០​រៀល ដោយ​ប្រាប់​ថា ដី​រដ្ឋ តែ​នៅ​មុខ​ផ្ទះ​របស់​គេ​អី​ញ្ចឹ​ង​ម្ចាស់ផ្ទះ​ត្រូវ​តែ​យក​ប្រាក់ បើ​មិន​ឲ្យ គឺ​មិន​គេ​មិន​ឲ្យ​លក់​នៅ​មុខ​ផ្ទះ​គេ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​បាន​និយាយ​ថា កន្លង​មក​អាជ្ញាធរ​ធ្លាប់​ប្រកាស​មិន​ឲ្យ​យក​ថ្លៃ​ដី ថ្លៃ​ភាស៊ី លើ​អ្នកលក់​បន្លែ​កញ្ច្រែង​កញ្ជើ​ល្អី​ទេ ក្រោយ​ពី​ការ​ប្រកាស​នោះ​ម្ចាស់​ភាស៊ី​បាន​ឲ្យ​សមត្ថកិច្ច​មក​ដេញ​ពួក​គាត់​ឈប់​ឲ្យ​លក់​នៅ​ផ្សារ​ក្រមួន​នេះ ដោយ​ឲ្យ​ទៅ​លក់​នៅ​ខាងលិច​ផ្សារ​វាល​យន្ត ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ផ្សារ​ក្រមួន​នេះ ដោយ​អ្នក​យក​ភាស៊ី​រៀបចំ​ឲ្យ​លក់​ក្នុង​របង​ផ្ទះ​អ្នកស្រុក​ជិត​ផ្សារ​វាល​យន្ត ។ ពេល​ពួក​គាត់​ក៏​ទៅ​លក់​ទីនោះ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ចូល​ទិញ​ទើប​ពួក​គាត់​ត្រឡប់​មក​លក់​នៅ​ផ្សារ​ក្រមួន​វិញ​មាន​ម៉ូយ ។ ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​យក​ភាស៊ី​ផ្សារ​បាន​មក​ដេញ​ឲ្យ​ទៅ​លក់​កន្លែង​ដែល​គេ​រៀបចំ​ឲ្យ​ដាក់​លក់​នោះ ទើប​គេ​មិន​យក​ភាស៊ី ហើយ​បើ​នៅ​លក់​នៅ​ផ្សារ​ក្រមួន​នេះ​ត្រូវ​បង់​ភាស៊ី ។

ដោយ​ពួក​គាត់​គ្មាន​ជម្រើស​ក៏​យល់ព្រម​បង់ប្រាក់​ភាស៊ី ដើម្បី​បាន​លក់​នៅ​ផ្សារ​ក្រមួន​នេះ ។ ហើយ​អ្វី​ដែល​កាន់តែ​ពិបាក​នោះ​បង់ថ្លៃ​ដី​មួយ​ថ្ងៃ​២០០០​រៀល ។ ប្រជាពលរដ្ឋ​អ្នកលក់​បន្លែ​លក់​ត្រី តាម​កញ្ច្រែង​កញ្ជើ​ល្អី​បាន​សំណូមពរ សូម​ឲ្យ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​មើល​ជន​ក្រីក្រ​លក់​បន្លែ​ត្រី​តាម​កញ្ជើ​ល្អី​បាន​លក់​ចិញ្ចឹមជីវិត​ផង ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក​យូ ប៊ុ​ន្នី អភិបាលក្រុង​ស្វាយ​រៀង​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ទេ ហើយ​បើ​មានការ​យក​ថ្លៃ​ភាស៊ី​អ្នកលក់​បន្លែ លក់​ត្រី តាម​កញ្ច្រែង​កញ្ជើ​ល្អី​មែន​នោះ គឺ​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​ឲ្យ​យក​ភាស៊ី​ទេ ។ ហើយ​បើ​ចង់​ដឹង​ច្បាស់​ឲ្យ​សួរ​ទៅ​អ្នក​ដេញ​ភាស៊ី​បាន គឺ​លោក​កៅ សំ​អ៊ែន អ្នក​ដេញ​បាន​ឆ្នាំ​២០១៨​នេះ ។ ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ភាស៊ី​បាន​ទេ នៅ​ព្រឹក​ថ្ងៃនេះ ដោយ​ទូរ​សព្ទ័​ចូល​ហើយ​ដាច់​ការ​ទាក់ទង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ