ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OnePlus ចង់​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ប្រើ​5G​នៅ​ឆ្នាំ​ក្រោយ

5 ឆ្នាំ មុន

ក្នុង​អំឡុង​កិច្ចប្រជុំ Qualcomm 4G/5G នៅ​ទីក្រុង​ហុងកុង OnePlus បាន​ប្រកាស​ថា ពួក​គេ​នឹង​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​ 5G បាន ។…

ក្នុង​អំឡុង​កិច្ចប្រជុំ Qualcomm 4G/5G នៅ​ទីក្រុង​ហុងកុង OnePlus បាន​ប្រកាស​ថា ពួក​គេ​នឹង​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​ 5G
បាន ។

លោក Carl Pei សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន OnePlus បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​លោក​បាន​ស្រាវជ្រាវ​លើ​គម្រោង​5G​នេះ​តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។ OnePlus បាន​បង្កើត​បណ្តាញ​5G ជាមួយនឹង​កន្លែង​ស្រាវជ្រាវ​របស់ Qualcomm នៅ​សហរដ្ឋអាមេរិក ដែល​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​ចេញ​លក់​ទូរស័ព្ទ​ថ្មី​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ ។

លោក Pei បាន​បន្ត​ទៀត​ថា ៖« ខណៈ​ដែល OnePlus នាំមុខ​គេ​ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី ពួក​យើង​សង្ឃឹមថានឹង​បន្ត​បំបែក​ឧបសគ្គ និង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​ដែល​ចេញ​លក់​ទូរស័ព្ទ​ដែល​អាច​ប្រើ​5G​បាន »​។

ការ​លើក​ឡើង​របស់​លោក ស្រប​ទៅ​នឹង​ការ​សន្យា​របស់ Qualcomm ថា ឧបករណ៍​ដែល​ប្រើ​5G Snapdragon នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ត្រីមាស​ទី​២​នា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ ។

លោក Cristiano Amon អគ្គនាយក​របស់ Qualcomm បាន​ប្រាប់​មក​ដែរ​ថា ក្រុមហ៊ុន​ផលិត​ភាគច្រើន នឹង​ចេញ​លក់​យ៉ាងតិច​ក៏​ទូរស័ព្ទ​កម្រិត​ខ្ពស់​ដែល​អាច​ប្រើ​5G បាន​ពីរ​ប្រភេទ​ដែរ​នៅ​ចុងឆ្នាំ ២០១៩​ខាង​មុខ​នេះ ។

យ៉ាងណា​ក្តី ទូរស័ព្ទ OnePlus 6T ប្រហែលជា​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​ប្រើ​5G​បាន​ទេ ហើយ​វា​ក៏​មិន​ទាន់​ដល់​ពេល​ក្នុង​ការ​ដឹង​ថា ទូរស័ព្ទ OnePlus មួយ​ណា នឹង​មាន​សមត្ថភាព​នេះ​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា Sprint បាន​បញ្ជាក់​ថា នឹង​ចាប់​ដំណើរការ​សេវាកម្ម​5G​នៅ Atlanta, Chicago, Dallas, Houston, Los Angeles និង​រដ្ឋ ធានី​វ៉ា​ស៊ី​ន​តោន​ក្នុងអំឡុងពេល​ពាក់កណ្តាល​ឆ្នាំ​២០១៩​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ