ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូន​នាវាចម្បាំង​២​គ្រឿង​ទៅ​ច្រក​សមុទ្រ​តៃវ៉ាន់់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​២៣​តុលា​ថា បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២២​តុលា​នូវ​នាវា​ពិឃាត​២​គ្រឿង​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដូចដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​មក​ក្នុងឆ្នាំនេះ ទោះបី​មានការ​ព្រមាន​របស់​ក្រុង​ប៉េ​កាំ​ង ដែល​និយាយ​ចង់​ឲ្យ​មានការ​គោរព​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​ចិន​ក្ដី​។ ការ​បញ្ជូន​នាវាចម្បាំង​ទាំង​២​គ្រឿង​នោះ​ទៅ ត្រូវ​បាន​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចាត់​ទុក​ថា​ ជា​ការ​ឆ្លងកាត់​ជា​ទម្លាប់…

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​២៣​តុលា​ថា បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២២​តុលា​នូវ​នាវា​ពិឃាត​២​គ្រឿង​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដូចដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​មក​ក្នុងឆ្នាំនេះ ទោះបី​មានការ​ព្រមាន​របស់​ក្រុង​ប៉េ​កាំ​ង ដែល​និយាយ​ចង់​ឲ្យ​មានការ​គោរព​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​ចិន​ក្ដី​។

ការ​បញ្ជូន​នាវាចម្បាំង​ទាំង​២​គ្រឿង​នោះ​ទៅ ត្រូវ​បាន​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចាត់​ទុក​ថា​ ជា​ការ​ឆ្លងកាត់​ជា​ទម្លាប់ ក្នុង​ដែនទឹក​អន្តរជាតិ​តែ​វា​អាច​បង្កើន​ភាព​តានតឹង​រវាង​ចិន​និង​អា​មេ​រិ​ក ដែល​កំពុង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​រួច​ទៅ​ហើយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​នៃ​ទីបញ្ជាការដ្ឋាន​កង​ម៉ា​រី​ន​អា​មេ​រិ​ក នៅ​ប៉ា​ស៊ី​ហ្វិ​ក​និយាយ​ថា នោះ​ជា​ប្រតិបត្តិការ​មួយ​សំដៅ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​អា​មេ​រិ​ក ចំពោះ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ីហ្វិ​ក​សេរី​និង​បើកចំហ​។

ក្រសួងការបរទេស​ចិន​នា​ថ្ងៃ​ទី​២៣​តុលា​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​រឿង​នេះ ហើយ​​អ្នកនាំពាក្យ​ក្រសួង​នោះ​លោកស្រី​HUA CHUNYING​ថ្លែង​ថា បញ្ហា​តៃវ៉ាន់​ទាក់ទិន​នឹង​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​ចិន​។​នោះ​ជា​បញ្ហា​យ៉ាង​សំខាន់​បំផុត​ និង​រសើប​បំផុត​ក្នុង​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត កាលពី​យប់​ថ្ងៃ​ទី​២៣​តុលា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និយាយ​ថា លោក​ពុំ​បារម្ភ​ចំពោះ​ប្រតិកម្ម​របស់​ក្រុង​ប៉េ​កាំ​ង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ