ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​កូន​នាយក​រដ្ឋមន្ត្រី​មុន​ដំណើរ​របស់​ឪពុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បេសកកម្ម​កូន​នាយក​រដ្ឋមន្ត្រី​មុន​ដំណើរ​របស់​ឪពុក​ទៅ​ដល់​សម្រាប់​អ្នក​កាន់​កិច្ចការរដ្ឋ ឬ​ផែ្ន​ក​ពិធីការ​ពុំ​មាន​អ្វី​ប្លែក​ឡើយ ចំពោះ​ព័ត៌មាន​ដែល​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​បង្អស់​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ បេសកកម្ម​កូន​នាយក​រដ្ឋមន្ត្រី​មុន​ដំណើរ​របស់​ឪពុក​ទៅ​ដល់​សម្រាប់​អ្នក​កាន់​កិច្ចការរដ្ឋ ឬ​ផែ្ន​ក​ពិធីការ​ពុំ​មាន​អ្វី​ប្លែក​ឡើយ ចំពោះ​ព័ត៌មាន​ដែល​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​បង្អស់​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធ្វើ​ដំណើរ​អម​ឪពុក ឬ​ត្រូវ​ចេញដំណើរ​ទៅ​មុន ដើម្បី​ជួយ​រៀបចំ​ការងារ​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវធ្វើ​ក្នុង​តួនាទី​របស់​លោក​ជា​ប្រធាន​ក្រុមការងារ​យុវជន​នៅ​ក្រៅប្រទេស​ក៏​ដូច​ជា តួនាទី​ដ៏​ធំ​មួយទៀត ក្នុង​តំណែង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​សម្រាប់​ប្រទេស​ជាតិ​មួយ ។

តែ​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​នោះ គឺ​ការ​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាង​១៣​ម៉ោង នៅ​លើ​យន្តហោះ​ឆ្លង​ទ្វីប​ពី​អាស៊ី​ទៅ​កាន់​អឺរ៉ុប​លោក ហ៊ុន ម៉ា​ណែ​ត បាន​ជិះ​យន្តហោះ​ថ្នាក់​សន្សំ​លុយ (Economy Class) ។ ពិត​ណាស់​ថវិកា​សម្រាប់​ជិះ​យន្តហោះ​ថ្នាក់​អ្នកមាន​លុយ (Business Class) មិនមែន​ជា​បញ្ហា​ឡើយ ហើយ​ឋានៈ​របស់​គាត់​ក៏​ត្រូវ​បាន​គេ​ធានា​ឲ្យ​ជិះ​ថ្នាក់ខ្ពស់​នេះ​ដែរ ។

ដោយ​មាន​ច​ម្ង​ល់​ខ្ញុំ​ក៏​សួរ​គាត់​ថា «​ហេតុ​អ្វី​បានជា​លោក​ប្អូន​ម៉ា​ណែ​ត​មិន​ជិះ Business Class​?​» គាត់​ក៏​ឆ្លើយ​តប​វិញ​ថា «​គង់តែ​ដល់​គោលដៅ​ដូច​គ្នា​ទេ​បង​!» ។ ខ្ញុំ​គិត​ថា ឥរិយាបថ​បែប​នេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ប្រហែលជា​លោក ហ៊ុន ម៉ា​ណែ​ត កំពុង​ត្រួសត្រាយ​ផ្លូវ​ខ្លួនឯង ដើម្បី​ឆ្ពោះទៅ​រក​តួនាទី​ថ្នាក់ដឹកនាំ​កំពូល​មួយ​នៅ​កម្ពុជា​ក្នុង​ទម្រង់​នៃ​ឥស្សរជន​ជំនាន់​ថ្មី ដែល​បន្ទាបខ្លួន ដើម្បី​ទទួល​បានការ​គោរព​ជា​ជាង​ឱ្យ​គេ​គោរព​ដោយ​ការ​ខ្លាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ