ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​សុំ​ជា​ថ្មី​ឲ្យ​​ឈប់​ទាក់ទង​ពួក​ជ្រុលនិយម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប៉ា​គី​ស្ថាន ​៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ MIKE POMPEO កាល​ពី​ថ្ងៃ​ទី​២៣ ​តុលា បាន​អំពាវនាវ​ជា​ថ្មី​ដល់​ប៉ា​គី​ស្ថាន​ឲ្យ​ផ្ដាច់ខ្លួន​ឈប់​ទាក់ទង​ជាមួយ​ពួក​ជ្រុលនិយម ដែល​កំពុង​តែ​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​អះអាង​ថា…

សហរដ្ឋអាមេរិក​-​ប៉ា​គី​ស្ថាន ​៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ MIKE POMPEO កាល​ពី​ថ្ងៃ​ទី​២៣ ​តុលា បាន​អំពាវនាវ​ជា​ថ្មី​ដល់​ប៉ា​គី​ស្ថាន​ឲ្យ​ផ្ដាច់ខ្លួន​ឈប់​ទាក់ទង​ជាមួយ​ពួក​ជ្រុលនិយម ដែល​កំពុង​តែ​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​អះអាង​ថា ប្រទេស​លោក​នឹង​ស្នើ​ដល់​ក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ​ឲ្យ​គិតគូរ​ដល់​រឿង​នោះ​។

លោក ​MIKE POMPEO ​ថ្លែង​បែប​នេះ​ដោយ​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​បោះ​ឆ្នោត​​សភា​ដែល​គេ​រង់ចាំ​តាំងពី​យូរ​មក​ហើយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ លោ​កថា សហ​រដ្ឋ​អាមេរិក​ទទួល​ការ​លើកទឹកចិត្ត​ចំពោះ​អត្រា​អ្នកចូលរួម​បោះ​ឆ្នោត​ដែល​មាន​ខ្ពស់​គួរសម ទោះជា​មាន​ព័ត៌មាន​នានា​ពី​បណ្ដា​បញ្ហា​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នោះ​ក្ដី​។

​លោក​បន្ត​ថា ​អ្វី​ដែល​យើង​ចង់បាន គឺ​សូម​ឲ្យ​ប៉ា​គី​ស្ថាន​កុំ​ឲ្យ​ពួក​ភេរវ​ករ​ជ្រកកោន នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​​ខាងលិច​របស់​ខ្លូ​ន​។ ​គ្រប់​គ្នា​សុទ្ធតែ​ចង់​ឲ្យ​មានការ​ប​ង្រូ​ប​បង្រួម​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ឲ្យ​សម្រេច​បាន​បែប​នេះ គេ​មិន​ត្រូវ​ឲ្យ​ពួក​តា​លី​បង់ ពួក ​HAQQANI​ ឬ​ពួក​ឯទៀត​ៗ​ជ្រកកោន​ខាងក្នុង​ប៉ា​គី​ស្ថាន​ឡើយ​។

រដ្ឋាភិបាល​របស់​លោក​ដូ​ណា​ល់​ ត្រាំ ​បាន​សម្រេច​កាល​ពីខែកញ្ញា ផ្អាក​ជំនួយ​ប្រមាណ​ជា​​៣០០​លាន​ដុល្លារ​សន្យា​ផ្ដល់​ឲ្យ​ប៉ា​គី​ស្ថាន​។ ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចោទប្រកាន់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ា​គី​ស្ថាន​ថា ធ្វើ​មិនដឹងមិនឮ រហូត​ដល់​រួម​សហការ​ជាមួយ​បណ្ដា​ក្រុម​ជី​ហា​ដ ដែល​ធ្វើការ​វាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ចេញពី​បណ្ដា​មូលដ្ឋាន​ខាងក្រោយ​របស់​ពួក​គេ​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។​

ក្រុម​ទាំងនេះ​គំរាមកំហែង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ជួយ​ទ្រទ្រង់​ដោយ​សហ​រដ្ឋ​អាមេ​រិក ​ហើយ​វាយប្រហារ​ ព្រមទាំង​សម្លាប់​កង​ទាហាន​អា​មេ​រិ​ក មាន​វត្ត​មាននៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ច្រើន​លើក តាំងពី​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ