ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! សម្រាលកូន​រួច​រយៈពេល​ប៉ុន្មាន​អាច​រួម​ភេទ​បាន (18+)

5 ឆ្នាំ មុន

ពេលវេលា​ដែល​អ្នក​អាច​ចាប់ផ្តើម​រួម​ភេទ​វិញ ក្រោយ​ពេល​ដែល​កើតកូន​រួច ។ ជា​ធម្មតា​អ្នក​អាច​ចាប់ផ្តើម​រួម​ភេទ​វិញ​ក្រោយ​សម្រាល​រួច​ចំនួន​៤២​ថ្ងៃ ឬ​៦​អាទិត្យ ដោយ​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​រួច​។ ដូចនេះ​ពេល​ដែល​អ្នក​ចាប់ផ្តើម​រួម​ភេទ​វិញ អ្នក​គួរតែ​ប្រើ​សកម្មភាព​ទន់ភ្លន់ ព្រោះ​សុខភាព​អ្នក​មិន​ទាន់​រឹង​មាំ​ឡើយ ។…

ពេលវេលា​ដែល​អ្នក​អាច​ចាប់ផ្តើម​រួម​ភេទ​វិញ ក្រោយ​ពេល​ដែល​កើតកូន​រួច ។

ជា​ធម្មតា​អ្នក​អាច​ចាប់ផ្តើម​រួម​ភេទ​វិញ​ក្រោយ​សម្រាល​រួច​ចំនួន​៤២​ថ្ងៃ ឬ​៦​អាទិត្យ ដោយ​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​រួច​។ ដូចនេះ​ពេល​ដែល​អ្នក​ចាប់ផ្តើម​រួម​ភេទ​វិញ អ្នក​គួរតែ​ប្រើ​សកម្មភាព​ទន់ភ្លន់ ព្រោះ​សុខភាព​អ្នក​មិន​ទាន់​រឹង​មាំ​ឡើយ ។ បើ​អ្នក​ប្រើ​សកម្ម​ភាព​ធ្ងន់ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកជា​ខ្លាំង ។

ប៉ុន្តែ​បើ​រួម​ភេទ​រួច មានការ​ចេញ​ឈាម គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ចេញ​កាន់តែ​ច្រើន ។ ជា​ពិសេស​អ្នក​មិន​គួរ​រួម​ភេទ​យូរ​ឡើយ ដោយ​មិន​គួរ​ហួស​ពី​៣០​នាទី​​ទេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក ហើយ​អ្នក​គួរតែ​ពន្យារកំណើត ព្រោះ​បើ​មិន​ពន្យារកំណើត អ្នក​នឹង​អាច​មាន​ផ្ទៃពោះ​ម្តងទៀត ។

ម្យ៉ាងទៀត បញ្ហា​អនាម័យ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​សុខភាព​អ្នក​មិន​ទ្រុឌទ្រោម​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ