ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ជុំវិញ​ពិភពលោក​ឱ្យ​ប្រុង​ប្រយ័ត្ន​លើ​ការ​ធ្វើ​ដំណើរ​ទៅ​ចិន

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ធនាគារ​ជុំវិញ​ពិភពលោក​ដែល​រួម​មាន Citigroup និង Standard Chartered បាន​ស្នើ​ដល់​បុគ្គលិក​របស់​ពួក​គេ​ឲ្យ​ពន្យារពេល ឬ​ពិចារណា​ឡើង​វិញ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​មន្ត្រី​ទទួល​បន្ទុក​ក្នុង​ប្រទេស​ចិន​ហាម​មិន​ឲ្យ​អ្នកធ្វើការ​ក្នុង​ធនាគារ…

ទីក្រុង​ហុងកុង ៖ ធនាគារ​ជុំវិញ​ពិភពលោក​ដែល​រួម​មាន Citigroup និង Standard Chartered បាន​ស្នើ​ដល់​បុគ្គលិក​របស់​ពួក​គេ​ឲ្យ​ពន្យារពេល ឬ​ពិចារណា​ឡើង​វិញ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​មន្ត្រី​ទទួល​បន្ទុក​ក្នុង​ប្រទេស​ចិន​ហាម​មិន​ឲ្យ​អ្នកធ្វើការ​ក្នុង​ធនាគារ UBS ចាក​ចេញពី​ប្រទេសចិន ។

BNP Paribas និង JPMorgan ក៏​បាន​ប្រាប់​ដល់​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ពិចារណា​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដែរ ។ ធនាគារ Julius Baer​វិញ បាន​ប្រាប់​ដល់​បុគ្គលិក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ផែនការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដូច​គ្នា​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ស្នើ​ដល់​បុគ្គលិក​ធ្វើការ​ក្នុង​ធនាគារ UBS ម្នាក់​ឲ្យ​ពន្យារពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ និង​ឲ្យ​បន្ត​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ជួប​ជាមួយនឹង​អាជ្ញាធរ​ក្នុង​តំបន់​នា​ស​ប្តា​ហ៍​នេះ ។ គោលបំណង​នៃ​ការ​ប្រជុំ​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ។

ប៉ុន្តែ​ភាព​មិន​ប្រាកដប្រជា​នេះ​បាន​បង្ក​ឲ្យ​ធនាគារ​ជា​ដៃគូ​ប្រជែង​ជា​ច្រើន​ទាមទារ​ឲ្យ​បុគ្គលិក​ធនាគារ​របស់​ពួក​គេ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ពិចារណា​លើ​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ។

ការ​ប្រុង​ប្រយ័ត្ន​នេះ​បង្ហាញ​ពី​ហានិភ័យ​ទាក់ទិន​នឹង​ធនាគារឯកជន​ក្នុង​ការ​ស្វែងរក​ឱកាស​ធំ​ជាងគេ​លើ​ពិភពលោក​ក្នុង​វិស័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ ។

ប្រទេស​ចិន គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​វិស័យ​នេះ​នៅ​អាស៊ី​ដោយ​មាន​សេដ្ឋី និង​មហា​សេដ្ឋី​ជា​ច្រើន​កើត​មាន​ឡើង​ក្នុង​វិស័យ​បច្ចេកវិទ្យា ប៉ុន្តែ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​នៅ​មាន​ភាព​រឹត​បន្តឹង​ខ្ពស់​នៅឡើយ ខណៈ​ដែល​ប្រទេស​ចិន​ចង់​កាត់​បន្ថយ​កម្រិត​ឥណទាន​ក្នុង​សេដ្ឋកិច្ច និង​កាត់​បន្ថយ​លំហូរ​ធនធាន​ចេញពី​ប្រទេស ដើម្បី​បង្កើន​តម្លៃ​ប្រាក់​យន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ