ជប៉ុន​និង EU នឹង​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី


ទីក្រុង​កូ​ត្យូ ៖ ជប៉ុន និង​សហភាព​អឺរ៉ុប (EU) បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​សម្រេច​​ដំណើរការ​ក្នុងស្រុក​មុន​ចុងឆ្នាំ​នេះ ដើម្បី​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី មួយ​នៅ​ខែមីនា ឆ្នាំ​២០១៩ ដូចដែល​បាន​គ្រោងទុក ។

ក្នុង​កិច្ចប្រជុំ​ចាប់ផ្តើម​កិច្ច​សន្ទនា​ថ្នាក់ខ្ពស់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ​និង​ថាមពល ភាគី​ទាំង​សងខាង​ក៏​បាន​ព្រមព្រៀង​គ្នា​ថា នឹង​សហការ​គ្នា​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ប្រទេស​ទី​បី​ផង​ដែរ ។  រដ្ឋមន្ត្រី​ការ​បរទេស Taro Kono​របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ៖« កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ចរ​ច​វាង​ជប៉ុន និង​សហរដ្ឋអាមេរិក​នៅ​តែ​សំខាន់ »​។

រដ្ឋមន្ត្រី​ខាងលើ និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម Hiroshige Seko បាន​ឲ្យ​ដឹង​ថា ៖« ពួក​យើង​បាន​ព្រមព្រៀង​ក្នុង​ការ​ខិតខំ​ដើម្បី​បញ្ចប់​ដំណើរការ​ក្នុងស្រុក​មុន​ចុងឆ្នាំ​នេះ ដូច្នេះ​ភាគី​ទាំង​ពីរ​អាច​មើលឃើញ​អត្ថប្រយោជន៍​ក្នុង​ពេល​ឆាប់​ៗ »​។

ប្រទេស​ជប៉ុន និង​EU បាន​ព្រមព្រៀង​ថា​នឹង​ចាប់ផ្តើម​កិច្ច​សន្ទនា​ថ្នាក់ខ្ពស់​នៅ​កិច្ចប្រជុំ​របស់​ពួក​គេ​នៅ​ទីក្រុង​តូ​ក្យូ​នា​ខែកក្កដា និង​បាន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​បន្ទាប់​ពី​ការ​ចរចា​អស់​៥​ឆ្នាំ​មក ។ កិច្ចព្រមព្រៀង​ថ្មី​នេះ នឹង​បំបាត់​ពន្ធ​លើ​ផលិតផល​ភាគច្រើន ។

ក្នុង​កិច្ចប្រជុំ ភាគី​ទាំង​សងខាង​ក៏​បាន​ចរចា​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ការ​វិនិយោគ និង​ថាម​ពលបៃតង ផង​ដែរ ។ ជប៉ុន​និង EU សង្ឃឹមថា នឹង​អាច​ជំរុញ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ប្រទេស​ទី​បី ខណៈ​ដែល​ប្រទេស​ចិន​កំពុង​តែ​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​អាហ្វ្រិក និង​តំបន់​ដទៃ ។

ធនាគារ European Investment Bank បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារ Japan Bank for International Cooperation និង​ក្រុមហ៊ុន Nippon Export and Investment Insurance ជាដើម ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ