ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ចូល​រួម​ជួយ​ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ពួក​គេ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម ២០២០

5 ឆ្នាំ មុន
  • ភ្នំពេញ

​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) បាន​ផ្ដួចផ្ដើម​បង្កើត​អោយ​មាន​យុទ្ធនា​ការ​រៃ​អង្គាសប្រាក់​ជាស​កល​មួយ ក្នុង​គោលបំណង​ជួយ​ឧបត្ថម្ភ​សាងសង់​ដំបូល​រាន​បាល់បោះ ជូន​នារី​បាល់បោះ​រទេះ​ជន​ពិការ ស្ថិត​ក្នុង​មណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ក្នុង​ខេត្តបាត់ដំបង​។ ICRC មាន​គោលបំណង​រៃ​អង្គាសប្រាក់​ចំនួន ៩​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក…

​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) បាន​ផ្ដួចផ្ដើម​បង្កើត​អោយ​មាន​យុទ្ធនា​ការ​រៃ​អង្គាសប្រាក់​ជាស​កល​មួយ ក្នុង​គោលបំណង​ជួយ​ឧបត្ថម្ភ​សាងសង់​ដំបូល​រាន​បាល់បោះ ជូន​នារី​បាល់បោះ​រទេះ​ជន​ពិការ ស្ថិត​ក្នុង​មណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ក្នុង​ខេត្តបាត់ដំបង​។ ICRC មាន​គោលបំណង​រៃ​អង្គាសប្រាក់​ចំនួន ៩​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​យុទ្ធនាការ​រៃ​អង្គាសប្រាក់​នេះ​នឹង​ដំណើរការ​ទៅ​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែតុលា ដល់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ នេះ​​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់ ICRC ។​

​ប្រកាស​ព័ត៌មាន​របស់ ICRC ដដែល​បាន​បញ្ជាក់​ថា ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា​មាន​សមា ជិក​ចំនួន ២២​រូប ដែល​ក្នុង​នោះ​មាន​អាយុ​ចាប់ពី​២២ ដល់​៣៥​ឆ្នាំ​។ សមាជិក​ខ្លះ​ពិការ ​ដោយសារ​គ្រាប់​មីន ខ្លះ​ទៀត​ពិការ​ដោយសារ​ជំងឺ ឬ​ហៅ​កាត់​ថា​ប៉ូ​លី​យ៉ូ ដោយ​សារ​​កង្វះ​ការ​ទទួល​បាន​វ៉ា​ក់​ស៊ាំ​ង​ក្នុង​ប្រទេស​។ កីឡាបាល់បោះ​បាន​កែប្រែ​ជីវិត​របស់​ពួក​​គេ​។ ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ត ពួក​គេ​បានអោយ​ដឹង​ថា កីឡា​នេះ​មិន​ត្រឹមតែ​បាន​​ផ្លាស់​ប្ដូរជីវិត​គេ​អោយទៅ​ជា​អត្ត​ព​លិ​ក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ទៅជា​មនុស្ស​មាន​តម្លៃ​ផង​ដែរ​។​

​ជាទី​អំណរ​គុណ​ដល់​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​ពួក​គេ ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា​មាន​​សមត្ថភាព​ក្នុង​ការ​ចូលរួម​ប្រកួត​អន្តរជាតិ អាស៊ាន ប៉ា​រ៉ា ហ្គេ​ម នាទី​ក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ទើបតែ​បញ្ចប់​ទៅ​ក្នុង​ខែតុលា​នេះ​។ ក្ដី​ស្រមៃ​របស់​ពួក​គេ​គឺ​ការ​បន្ត​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០២០​។​

​ប្រកាស​ព័ត៌មាន​របស់ ICRC បាន​បញ្ជាក់​ថា «​យ៉ាងណាមិញ កង្វះខាត​បរិក្ខារ​ក្នុង​ការ​ហ្វឹកហាត់ គឺជា​ឧបសគ្គ​សម្រាប់​ពួក​គេ​។ ជាក់ស្ដែង កន្លែង​ហ្វឹកហាត់​សម្រាប់​ក្រុមកីឡា​ការិ​នី​មាន​ពិការ​ភាព​នៅ​មិន​មាន​គ្រប់គ្រាន់​នៅឡើយ​ ហើយ​ក៏​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ​។ ចំណែកឯ​ទីធ្លា​បាល់បោះ ដែល​ពួក​គេ​ហ្វឹកហាត់​បច្ចុប្បន្ន​នេះ មិន​មាន​ដំបូល​ត្រឹមត្រូវ ដែល​​ធ្វើ​ឲ្យ​ការ​ហ្វឹកហាត់​របស់​ពួក​គេ​មាន​ភាព​លំបាក ដោយសារ​កត្តា​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង និង​ភ្លៀង​ខ្លាំង​ជា​​​ដើម​»​។​

​ដោយ​មូលហេតុ​នេះ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម ប្រចាំ​ប្រទេស​កម្ពុជា និង​​នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ហ្សឺ​ណែវ បាន​ធ្វើការ​រួម​គ្នា​បង្កើត​អោយ​មាន​យុទ្ធនា​ការ​រៃ​អង្គាសប្រាក់​ដើម្បី​កសាង​ដំបូល​ថ្មី​មួយ​នៅ​ទីតាំង​ហាត់​បាល់បោះ​ក្នុង​ខេត្តបាត់ដំបង​។​

​លោក ឌែ​ន​វើ​រ័ ក្រា​ហាម ប្រធាន​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា បាន​ប្រាប់​អោយ​​ដឹង​ថា​៖ «​ទឹកប្រាក់ ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​នេះ​នឹង​ផ្ដល់​ជា​ធនធាន​មួយ​ក្នុង​ការ​​ជួយ​ជម្រុញ​ពួក​គេ​អោយ​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​អោយ​​បាន​កាន់តែ​ប្រសើរ​ជាង​នេះ ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​ពួក​គេ​ចេញ​ទៅ​ប្រកួត​ប៉ា​រ៉ា​ឡាំ​ពិ​ក​​​ហ្គេ​ម នៅ​ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០​។​

​បើ​ទោះបីជា​គោលបំណង​ចម្បង​គឺ​ការ​រៃ​អង្គាសប្រាក់​ពី​អ្នកគាំទ្រ និង​អ្នក​ឧបត្ថម្ភ​ថ្មី​ៗ​ក៏​ដោយ ក៏ ICRC ចង់​ឆ្លៀត​យក​ឱកាស​នេះ​បំភ្លឺ​បង្ហាញ​អំពី​ទុក្ខ​លំបាក​ដែល​ស្ត្រី​មាន​ពិការ​ភាព​បាន​ជួប​ប្រទះ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​សកលលោក​។ លោក រ៉ូ​ម៉ា​ន់ ប៉ា​រ៉ា​មូ​ណូ​វ ប្រធាន​បេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​អោយ​ដឹង​ថា «​នេះ​គឺជា​លើក​ដំបូង​​ហើយ​ដែល​យើង​បាន​បង្កើត​អោយ​មាន​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ជាស​កល​បែប​នេះ សម្រាប់​ប្រទេស​កម្ពុជា​។

អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ចង់​លើក​ស្ទួយ​ដល់​ការ​ដាក់​បញ្ចូល​ពិការ​ភាព​ទៅ​ក្នុង​សង្គម ដើម្បី​អោយ​ពួក​គេ​អាច​មានឱកាស​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម ហើយ​លើក​ទឹកចិត្ត​ពួក​គេ​អោយ​ចូលរួម​កាន់តែ​ច្រើន​»៕

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​រៃ​អង្គាសប្រាក់​ www.crowdfunding.icrc.org

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ