ដឹងគុណ ៖ តើ​អ្នក​ត្រូវ​ថ្នាក់ថ្នម & ថែទាំ​លោកឪពុក​អ្នក​ម្តាយ​យ៉ាងណា?


រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​សង្គម​បច្ចុប្បន្ន គឺជា​សង្គម​នៃ​ការ​ប្រកួតប្រជែង មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ផ្តោត​សំខាន់​ទៅ​លើ​ការ​សិក្សា និង​ការ​ប្រកប​របរការ​ងារ​របស់​ខ្លួន និង​មុខ​ជំនួញ​ផ្សេង​ៗ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត រហូត​ធ្វើ​ឲ្យ​ពួក​គេ​ស្ទើរតែ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​មាន​គម្លាត​មួយ​ខ្លាំង​រវាង​ទំនាក់ទំនង​អ្នក​មានគុណ និង​កូន​ៗ​។

មិន​ថា អ្នក​រវល់​នឹង​ការងារ​យ៉ាងណា​នោះ​ទេ គឺ​អ្នក​មិន​អាច​កាត់​ផ្តាច់​នូវ​កាតព្វកិច្ច​ចម្បង​របស់​ខ្លួន​ឡើយ នោះ​គឺ​ការ​មើលថែ​ទាំ​លោកឪពុក​អ្នក​ម្តាយ ដែល​បុត្រ​ធីតា​គ្រប់​រូប​មិន​ត្រូវ​មើល​រំលង ឬ​បំភ្លេច​អ្នក​មានគុណ​នោះ​ទេ ពីព្រោះ​នៅ​ពេល​ដែល​លោក​ទាំង​ពីរ​ចាស់​ជរា​ទៅ​កម្លាំង​នឹង​កាន់តែ​ទន់ខ្សោយ ហើយ​អារម្មណ៍​ក៏​កាន់តែ​មិនសូវ​នឹងនរ​ដូច​មុន ធ្វើ​ឲ្យ​គាត់​ឆាប់​ខឹង និង​ឆាប់​អន់ចិត្ត​ថែម​ទៀត​ផង​។

សូ​ម្បី​ក្នុង​ធម៌​ព្រះពុទ្ធ ក៏​បាន​ដាស់តឿន​កូន​ៗ​ឲ្យ​ដឹង​ពី​កាតព្វកិច្ច​ស្នូល​របស់​បុត្រ​ធីតា នោះ​​គឺ​ការ​ដឹងគុណ និង​តបស្នង​គុណ ។ តួយ៉ាង​គម្ពីរ​មួយ​ក្បាលមាន​ចំណងជើង​ថា «អានិសង្ស​៣០» ត្រង់​ទំព័រ ២០១ បាន​លើក​ឡើង​អំពី​រឿង «​ភិក្ខុ​ចិញ្ចឹម​មាតាបិតា​» បាន​រៀបរាប់​ថា កាល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​គង់នៅ​វត្ត​ជេតពន មាន​ភិក្ខុ​មួយ​រូប បាន​ចាក​វត្ត​ទៅ​ចម្រើន​ធម៌​ក្នុង​ព្រៃ ជា​យូរ​ឆ្នាំ ។

ថ្ងៃមួយ​មាន​ភិក្ខុ​ទៅ​ពី​ស្រុក​មាតាបិតា របស់​លោក ទៅ​ជួបនឹង​លោក រូប​លោក​បាន​សួរ​ដំណឹង​ពី​មាតាបិតា ។ ភិក្ខុ​នោះ​ប្រាប់​ថា «​មាតាបិតា​របស់​លោក​ឥឡូវនេះ​ចាស់ជរា​ណាស់ ហើយ​ធ្លាក់ខ្លួន​ជា​អ្នកក្រ សព្វថ្ងៃ​កាន់​អំបែង​ដើរ​សុំទាន​គេ​បរិភោគ​»​។ កាល​បាន​លឺ​ដំណឹង​នេះ ភិក្ខុ​នោះ​ក៏​ស្លុតចិត្ត​អាណិត​មាតាបិតា​ជា​ខ្លាំង ហើយ​ក៏​ប្រញាប់​ចេញ​ដំណើរ​​ពី​ក្នុង​ព្រៃ​ទៅ​រក​មាតាបិតា ។ វេលា​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រទាន​ឱវាទ​ថា «​ភិក្ខុ​ដែល​មាតាបិតា​ចាស់ជរា ត្រូវ​ចិញ្ចឹម​ដោយ​ចង្ហាន់​បិណ្ឌបាត​ជាដើម​បាន​» ។

លុះ​ស្តាប់​ចប់​ព្រះធម៌​ទេសនា ភិក្ខុ​នោះ​ក៏​ទៅ​រក​មាតាបិតា ហើយ​មិន​ឲ្យ​លោក​ទាំង​ទ្វេរ​ឲ្យ​ដើរ​សុំទាន​គេ​ទៀត​ទេ គឺ​ភិក្ខុ​រូប​នោះ​បាន​ត្រាច់​បិណ្ឌបាត​តាម​ចន្លោះ​ភូមិ​នានា បាន​ចង្ហាន់​​យក​ទៅ​ជូន​អ្នក​មានគុណ​បរិភោគ​ជា​មុន​សិន ដែល​នេះ​សបញ្ជាក់​ពី​ការ​ដឹងគុណ មើលថែ​អ្នក​មានគុណ និង​តបស្នង​គុណ​លោក​ទាំង​ទ្វេរ​។

ថ្មី​ៗ​នេះ​ផង​ដែរ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា ទើបតែ​ផលិតភាព​យន្ត​ខ្នាត​ខ្លី​មួយ ដែល​មាន​ចំណងជើង​ថា «​ក្តី​សង្ឃឹម​» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «HOPE» បង្ហាញ​ពី​អ្នក​ម្តាយ​មួយ​រូប មានកូន​ស្រី ២ នាក់ និង​កូនប្រុស​ម្នាក់ ក្នុង​នោះ​ក៏​មាន​ចៅស្រី​មួយ​រូប​ផង​ដែរ​។ កូន​ៗ​ទាំង ៣ មានការ​ងារ​រវល់​រៀងខ្លួន នឹង​ឆ្លៀត​ពី​ការងារ​ទៅ​ជួបជុំ​អាហារ​​ជាមួយ​អ្នក​ម្តាយ ដែល​តែងតែ​បារម្ភ​ពី​សុខទុក្ខ​កូន​ៗ អង្គុយ​ទន្ទឹង​ចាំ​ផ្លូវ​កូន​ៗ​ចេញពី​ធ្វើការ​មក​ផ្ទះ​ជាដើម ។

ការ​ដឹងគុណ មិន​គ្រប់គ្រាន់​នោះ​ទេ តែ​ដឹងគុណ​ហើយ​ត្រូវ​តបស្នង​គុណ ដោយ​ការ​ធ្វើ​សកម្មភាព​ទំនុកបំរុង ថែរក្សា​អ្នក​មានគុណ​ទាំង​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត នោះ​មិន​មែន​ជា​ការ​ដឹងគុណ​ពិតប្រាកដ​នោះ​ទេ ។ តួយ៉ាង​នៅ​ក្នុង​វី​ដេ​អូ​អប់រំ​ខ្លី​ដដែល​បាន​បង្ហាញ​ពី​គន្លឹះ​សំខាន់​មួយ​ចំនួន ដែល​កូន​ៗ​មិន​គួរ​ធ្វេស​ប្រហែល នោះ​គឺ​ការ​មើលថែ​អ្នក​មាន​គុណ​តាម​រយៈ​ការ​ផ្គត់ផ្គង់​បាយ​ទឹក ការ​ចំណាយ​ពេលវេលា​នាំ​អ្នក​មានគុណ​ដើរ​កំសាន្ត ក៏​ដូច​ជា​ការ​ចំណាយ​បង្កើត​ស្នាមញញឹម​លើ​ផែន​ថ្ពាល់​របស់​គាត់ តាម​រយៈ​ចំណាយ​ពេល​​ទទួលទាន​អាហារ​ជាមួយ​គាត់ ជាដើម​។

រឿង​សំខាន់​មួយទៀត​នោះ វី​ដេ​អូ​អប់រំ​ដដែល​បាន​ញញាក់​ស្មារតី​កូន​ៗ​ឲ្យ​យក​ចិត្តទុក​ដាក់​​តាមដាន​សុខភាព​អ្នក​ម្តាយ ពេល​អ្នក​ម្តាយ​ឈឺ គឺ​កូន​ៗ​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ផែនការ​ថវិកា មិន​ឲ្យ​ហានិភ័យ​ណាមួយ​កើត​មាន​ឡើង​លើ​អ្នក​មានគុណ​នោះ​ទេ ។

ជាក់ស្តែង​កូនស្រី​ច្បង​មាន​ចំណាយ​ខ្ពស់​លើ​ការ​សិក្សា​របស់​កូន ខណៈ​កូនប្រុស​ជាប់​សង​​រំ​លោះ​ថ្លៃ​ឡាន មិន​មាន​លទ្ធភាព​សម្រាប់​ថ្លៃ​ព្យាបាល​ខ្ពស់ ពេល​អ្នក​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​សង្គ្រោះ​បន្ទាន់ ។ តែ​វា​ពិតជា​សំណាងល្អ​ណាស់ ដោយ​កូនស្រី​ពៅ បាន​ត្រៀម​បំរុង​ទុកជា​ស្រេច​សម្រាប់​ការ​ចំណាយ​ដ៏​ខ្ពស់​នេះ នោះ​គឺ​តាម​រយៈ​ការ​ជាវ​កញ្ចប់​សេវា​កម្ម​ធានា​រ៉ាប់រង​អាយុជីវិត​សម្រាប់​អ្នក​មានគុណ ។ សម្រាប់​វី​ដេ​អូ​លម្អិត សូម​ទស្សនា​ក្នុង​ផេ​ក​របស់​សារព័ត៌មាន​កោះសន្តិភាព ៕ ដោយ​សហការ

ក្តីសង្ឃឹម – HOPE

ពេលខ្លះជាគ្រូពេទ្យ ពេលខ្លះជាចុងភៅ ពេលខ្លះជាអ្នកបោកអ៊ុត តែបុគ្គលម្នាក់នោះមិនដែលទាមទារអ្វីពីយើងមកវិញ ក្រៅពីពេលវេលា និងការស្រលាញ់។ទស្សនាភាពយន្តខ្លី “ក្តីសង្ឃឹម” ហើយចែករំលែកការយល់ឃើញរបស់អ្នក។

បាន​បង្ហោះ​ដោយ Koh Santepheap TV នៅ ថ្ងៃ​ច័ន្ទ 22 តុលា 2018

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ